ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលា សាងសង់កុដថ្មី និងស្រោចស្រពសុគន្ធវារី ប្រគេនព្រះគ្រូចៅអធិការ វត្តឥន្ទខីលារាម ហៅវត្តថ្មគោល នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម
Sa,17 Oktober 2020 (Time 12:11 )
ដោយ ៖ ដើម្បីប្រជាជន


លើចំងាយផ្លូវដ៏វែងឆ្ងាយនៃដំណើរបេសកកម្មការងារចំបាច់ និងបន្ទាន់របស់ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការី បានមកកាន់ខេត្តកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ សៀម រាប និងខេត្តកំពង់ចាមចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា

ក្នុងគោលបំណងចុះមកពិនិត្យស្ថានភាពទឹកជំនន់ និងវាយតម្លៃលើផលប៉ះពាល់ និងខូចខាតជារួមនៃដំណាំស្រូវ ដំណាំរួមផ្សំ និងសត្វពាហន: រួចបានដាក់ចេញនូវវិធានការមួយចំនួនដើម្បីដោះស្រាយបញ្ហាឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយទឹកជំនន់។
ដោយឡែក ខេត្តសៀមរាប លោកបានអញ្ជើញជាអធិបតីក្នុងទិវាស្បៀងអាហារពិភពលោកលើកទី៤០ លើប្រធានបទស្តីពី "រួមគ្នាផលិតស្បៀងសម្រាប់មនុស្ស និងនិរន្តរភាពភពផែនដី" ។

សម្រាប់ខេត្តកំពង់ចាម នាព្រឹកថ្ងៃសៅរ៍ ១កើត ខែកត្តិក ឆ្នាំជូន ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែឆ្នាំ២០២០ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោកជំទាវ
រួមជាមួយសហការី បានអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលា សាងសង់កុដិថ្មី និងស្រោចស្រពសុគន្ធវារី ប្រគេនព្រះគ្រូចៅអធិការវត្តឥន្ទខីលារាម ហៅវត្តថ្ម គោល ស្ថិតក្នុងភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម និងជួបសំណេះសំណាលជាមួយព្រះ ចៅអធិការវត្ត ព្រះសង្ឃ ពុទ្ធិបរិស័ទមកពីទីជិត ឆ្ងាយ តាជី យាយជី អាជ្ញាធរមូលដ្ឋាន ប្រធាន អនុប្រធាន សមាជិកក្រុមការងារគណ:បក្សចុះជួយឃុំរអាងប្រមាណ ៥០០នាក់។

មានមតិសំណេះសំណាលនាឱកាសនេះ ឯកឧត្តមប្រធានបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោនាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត មកជូនបងប្អូនទូទាំងស្រុកកំពង់សៀម ហើយសម្តេចបានជូនពរឲ្យបងប្អូនប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារនៅទីនេះ និងនៅទីជិតឆ្ងាយ ជួបតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គលក្នុងក្រុមគ្រួសារ និងមានសុខភាពល្អ។

បន្ទាប់មក ឯកឧត្តមប្រធានបានធ្វើការសំណេះសំណាលជាមួយប្រជាពលរដ្ឋដោយបានលើកយកខ្លឹមសារ និងអត្ថន័យនៃពាក្យសន្តិភាពមកអត្ថាធិប្បាយជូនអង្គពិធីបានជ្រួតជ្រាប ដោយសង្កត់ធ្ងន់ទៅលើឧត្តមភាពនៃម្លប់សុខសន្តិភាពបានគ្របដណ្តប់លើផ្ទៃប្រទេស ហើយពិតណាស់ដោយសារម្លប់នេះធ្វើឲ្យប្រទេសជាតិមានការវិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ។

ជាក់ស្តែង ពេលនេះយើងគ្រប់ៗគ្នាដែលជាពុទ្ធសាសនិកជន បានមកជួបជុំគ្នាប្រកបដោយទឹក មុខ និងទឹកចិត្តស្រស់ស្រាយ បង្កប់ទៅដោយក្តីសង្ឃឹម ជឿជាក់ គាំទ្រ ឱ្យតម្លៃ និងថែរក្សាសុខសន្តិភាព ដែលរកបានមកដោយការប្តូរសាច់ ប្តូរឈាម និងអាយុជីវិត របស់សម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកសន្តិភាព និងឥស្សរជននៃគណបក្សប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ឯកឧត្តមប្រធានបានបន្តទៀតថា ប្រទេសជាតិយើងក្រោមការដឹកនាំរបស់រាជរដ្ឋា ភិបាលបានកសាងសមិទ្ធផលសំខាន់ៗជាច្រើនទាំងអាណាចក្រ និងពុទ្ធចក្រ ហើយបាននិងកំពុងបន្តធ្វើការអភិវឌ្ឍប្រទេសជាបណ្តើរៗ ឆ្លើយតបទៅតាមសេចក្តីត្រូវការជាមូលដ្ឋានក្នុងការលើក កម្ពស់កម្រិតជីវភាព និងថែរក្សាកំណើនសេដ្ឋកិច្ចជាតិ និងជាពិសេសទប់ស្កាត់បាននូវការរាលឆ្លងនៃជំងីកូវីដ-១៩ និងចាត់វិធិការចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់យ៉ាងសកម្ម និងទាន់ពេលវេលា។

ដោយឡែកកម្មវិធីនារព្រឹកនេះ ឯកឧត្តមប្រធានបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗដែលព្រះចៅអធិការ ពុទ្ធិបរិស័ទ សប្បុរសជន ប្រធាន អនុប្រធាន និងសមាជិកក្រុមការងារចុះជួយឃុំរអាងបានខិតខំកសាងដើម្បីទុកជាទីសក្ការក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ហើយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋានទីជិតឆ្ងាយ ព្រះចៅអធិការ បងប្អូនពុទ្ធបរិស័ទ សមាជិកក្រុមការងារ អាជ្ញាធរមូលដ្ឋាន ដែលបានរួមគ្នាជាកំលាំងកាយ ចិត្ត និងបរិចាកថវិកាផ្ទាល់កសាងសមិទ្ធផលទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រនៅទូទាំងឃុំរអាង និងសូមទទួលយកកុសល ផលបុណ្យតាមសទ្ធារៀងៗខ្លួន។

ដើម្បីភ្ជាប់និស្ស័យជាមួយព្រះពុទ្ធសាសន៍ ឯកឧត្តមប្រធាន និងសហការី បានចាប់មគ្គផល ៥ ០០០ដុល្លារប្រកេនចៅអធិការវត្ត ហើយសមាជិក សមាជិកានៃអង្គពិធីម្នាក់ៗទទួលបានថវិកា ២០ ០០០រៀលផងដែរ។បន្ទាប់ពីពិធីបញ្ចុះបឋមសិលាសាងសង់កុដិថ្មី ស្រោចស្រពសុគន្ទវារីប្រគេនព្រះគ្រូចៅអធិការវត្តឥន្ទខីលារាម ហៅវត្តថ្មគោល និងសំណេះសំណាលជាមួយលោកយាយ លោកតា បងប្អូនដែលជាពុទ្ធបរិស័ទចំណុះជើងវត្តជាង ៥០០នាក់ រួចមកឯកឧត្តមប្រធានក្រុមការងារបានបន្តដំណើរមកពិនិត្យទីតាំងដែលនឹងត្រូវធ្វើការសាងសង់ជាទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំរអាង ស្រុកកំពង់សៀម។

សូមអនុញ្ញាតជម្រាបជូនថា ស្នាក់ការគណបក្សថ្មីនេះ នឹងត្រូវចាប់ផ្តើមសាងសង់ក្នុងខែវិច្ឆិកា ខាងមុខនេះ ហើយសង្ឃឹមថារួចរាល់ហើយ នឹងអាចដាក់សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការនាពាក់ កណ្តាលឆ្នាំ២០២១ ដែលមានទំហំបណ្តោយ ២៤ម៉ែត្រ និងទទឹង៨ម៉ែត្រ ព្រមទាំងមានការសាងសង់ទីចំណតយានយន្ត និងលម្អរដោយសួនច្បារ និងដាំដើមឈើព័ទ្ធជុំវិញបរិវេណលើផ្ទៃ ដី ៧ ០០០ ម៉ែត្រក្រឡា។

លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនប្រជាពលរដ្ន រងគ្រោះដោយសារ ជំនន់ទឹកភ្លៀង ចំនួន ១៣០០ គ្រួសារ នៅក្នុងខេត្តពោធិសាត់

ថ្នាក់ដឹកនាំខេត្តកំពង់ចាម និងក្រុមការងាររាជរដ្នាភិបាលចុះជួយ ស្រុកស្រីសន្ធរ បានដង្ហែកឋិនទានសាមគ្គីវេរ ប្រគេនព្រះសង្ឃ នៅវត្តកោះកែវ ក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ

លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយ ជូនដល់ប្រជាពលរដ្ន រងគ្រោះដោយសារ ទឹកជំនន់ ចំនួន ៩៣ គ្រួសារ នៅក្នុងស្រុកអង្គឈ្នួល ខេត្តកណ្ដាល

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក បានអញ្ជើញចុះសួរសុខទុក្ខ កងកម្លាំងដែលឈរជើងប្រចាំការ ជួយសង្គ្រោះប្រជាពលរដ្ន រងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅក្នុងខណ្ឌដង្កោ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញចូលរួមដង្ហែអង្គកឋិនទាន ចូលមកកាន់វត្ត ទួលសុវណ្ណរាម ហៅវត្តទួលសង្កែ នៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញចុះចែកអំណោយ ជូនប្រជាពលរដ្នរងគ្រោះដោយសារទឹកជំនន់ នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្នសភា ប្រគល់អំណោយ ជាអង្ករ មី ទឹកបរិសុទ្ធ ដល់តំណាងរាស្ត្រ យកទៅចែកជូនប្រជាពលរដ្ន រងគ្រោះដោយ ជំនន់ទឹកភ្លៀង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមបុណ្យខួបគ្រប់ ៧ថ្ងែ មហាឧបាសិកា គឹម សាងាន់ ដែលត្រូវជាឱពុកបង្កើត ឯកឧត្តម គឹម សន្តិភាព រដ្នលេខាធិការក្រសួងយុត្តិធម៍

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា អញ្ជើញជាកិត្តិយស ក្នុងពិធីក្រុងពាលីសូត្រមន្ត និងសម្ដែងធម៍ទេសនា ក្នុងអង្គកឋិនទានសាមគ្គី នៅវត្តទួលសុវណ្ណារាម

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ជូនដល់ស្នងការដ្នាននគរបាល ខេត្តស្វាយរៀង

កម្រងរូបភាពសត្វស្លាបនៅកម្ពុជា ជាច្រើនប្រភេទ បានដាក់តាំងបង្ហាញ នៅតាមបណ្ដាយសួនច្បារមាត់ស្ទឹង នៃទីរួមខេត្តសៀមរាប ក្នុងកម្មវិធី ពិព័រណ៍ សត្វស្លាបកម្ពុជាលើកទី២ ក្រោមប្រធានបទ ការមើលសត្វស្លាបផ្សារភ្ចាប់ ជាមួយទេសចរណ៍ធម្មជាតិ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកជំទាវឧកញ៉ា កែវ ម៉ាលី ទីប្រឹក្សាសម្ដេចវិបុលសេនាភក្តី ឆាយ ឈុំ ប្រធានព្រឹទ្ធសភា នៅក្នុងសង្កាត់និរោធ ខណ្ឌ ច្បារអំពៅ

លោកនាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ បានដឹកនាំមន្ត្រីក្រោមឱវ៉ាទ ដង្ហែកឋិនទានសាមគ្គី ទៅកាន់វត្តទេពរង្សី នៅក្នុងស្រុកពញាឮ ខេត្តកណ្ដាល

ឯកឧត្តម ឌី វិជ្ជា ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែក ជូនប្រជាពល រដ្នរងគ្រោះដោយសារទឹកជំនន់ នៅក្នុងសង្កាត់ ស្វាយរៀង ក្រុងស្វាយរៀង

លោកជំទាវ ម៉ាណ ណាវី អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ បានអញ្ជើញចូលរួមចែកអំណោយ ជូនដល់ប្រជាពលរដ្ន ជាង៧០០ គ្រួសារ ដែលទទួលរងគ្រោះដោយសារ ទឹកជំនន់ នៅក្នុងខណ្ឌដង្កោ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញចុះជួបសួរសុខទុក្ខប្រជាពលរដ្ន ជាង៨០០ គ្រួសារ ដែលរងគ្រោះដោយសារ ទឹកជំនន់ នៅក្នុងខណ្ឌដង្កោ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលា សាងសង់កុដថ្មី និងស្រោចស្រពសុគន្ធវារី ប្រគេនព្រះគ្រូចៅអធិការ វត្តឥន្ទខីលារាម ហៅវត្តថ្មគោល នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចុះពិនិត្យមើលស្ពានដែក បាក់ស្រុត ដោយសារទឹកជំនន់ នៅឃុំមេសប្រចាស់ នៅស្រុកពារាំង ខេត្តព្រៃវែង

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោជំទាវឧកញ៉ា កែវ ម៉ាលី ទីប្រឹក្សាសម្ដេចព្រឹទ្ធសភា នៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ បានអញ្ជើញបន្តដំណើរ ចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង និងជួបសំណេះសំណាលជាមួយ ម្ចាស់ស្រែប្រមាណ ៤០០នាក់ នៅក្នុងស្រុកជើងព្រៃ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
400 នាក់
ម្សិលមិញ :
1613 នាក់
សប្តាហ៍នេះ :
13122 នាក់
សរុប :
2031315 នាក់