ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត រួមជាមួយ មេបញ្ជាការកងទ័ពជើងគោក នៃបណ្ដាលប្រទេសអាស៊ាន ទាំង០៩ផ្សេងទៀត បានអញ្ចើញចូលរួមប្រជុំពហុភាគី មេបញ្ជាការកងទ័ពជើងគោក អាស៊ាន លើកទី២១ តាមរយៈប្រព័ន្ធ Virtual Conference
Tue,24 November 2020 (Time 06:01 PM)
ដោយ ៖ ដើម្បីប្រជាជន


ភ្នំពេញ៖នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ នៅទីបញ្ជាការកងទ័ព ជើងគោក នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក រួមជាមួយនឹងមេបញ្ជាការកងទ័ពជើងគោក នៃបណ្តាប្រទេសអាស៊ានទាំង ០៩ ផ្សេងទៀត បានអញ្ជើញចូលរួមកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ានលើកទី២១ (21 st ACAMM) តាមរយៈប្រព័ន្ធ Virtual Conference ដែលរៀបចំឡើងក្រោមការសម្របសម្រួលរបស់កងទ័ពជើងគោកប្រ៊ុយណេជាប្រធាននៃកិច្ចប្រជុំ និងក្រោមប្រធានបទ “ភាពស្អិតរមួត និងការឆ្លើយតបរបស់កងទ័ពជើងគោក នៃបណ្តាប្រទេសអាស៊ាន នៅ ចំពោះមុខការប្រែប្រួលបញ្ហាសន្តិសុខតំបន់ ស្របតាមគន្លងបែបបទថ្មីក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ ។


នៅក្នុងកិច្ចប្រជុំនេះ មេបញ្ជាការ កងទ័ពជើងគោក នៃបណ្តាប្រទេសអាស៊ាន បានកត់សម្គាល់អំពីបញ្ហាប្រឈមរួមរបស់កងទ័ពនៅចំពោះមុខវិបត្តិនៃជំងឺរាតត្បាតសាកលកូវីដ-១៩ ដែលធ្វើឱ្យកងទ័ពនៃប្រទេសនីមួយៗត្រូវរ៉ាប់រងទទួលខុសត្រូវលើការងារច្រើនក្នុងពេលតែមួយ។

ក្នុងនោះ ក្រៅពីការខិតខំបំពេញភារកិច្ចស្នូលជាប្រចាំ ដោយត្រូវធ្វើយ៉ាងណារក្សាឱ្យការបំពេញ ការងារប្រព្រឹត្តទៅជាធម្មតាទាំងការងារប្រតិបត្តិការ ការងារហ្វឹកហ្វឺន និងកិច្ចសហការផ្សេងៗស្របតាមគន្លងបែបបទថ្មីនៃជំងឺកូវីដ-១៩ កងទ័ពក៏ត្រូវមានភារកិច្ចចូលរួមជាមួយរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺនេះ ដើម្បីការពារសុខភាព និងអាយុជីវិតប្រជាជនផងដែរ។

ឆ្លងតាមបទបង្ហាញរបស់កងទ័ពជើងគោកនៃប្រទេសសមាជិកអាស៊ាននីមួយៗលើបទពិសោធន៍នៃការឆ្លើយតបចំពោះជំងឺកូវីដ-១៩ កិច្ចប្រជុំក៏បានកត់សម្គាល់អំពីជោគ ជ័យក្នុងកម្រិតផ្សេងៗគ្នា នៃការចូលរួមរបស់កងទ័ពក្នុងការគាំទ្រដល់រដ្ឋាភិបាលនៃប្រទេសរៀងៗខ្លួនលើការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសាកលនេះ ក្នុងនោះកងទ័ពបានដើរតួនាទីយ៉ាងសំខាន់ទាំងនៅក្នុងការចូលរួមរៀបចំ ផែនការ, ការផ្តល់នូវសម្ភារៈ និងការដឹកជញ្ជូន, ការប្រើប្រាស់កម្លាំងសុខាភិបាល, ការសហការជាមួយស្ថាប័ននគរបាលនៅក្នុងការត្រួត ពិនិត្យនៅតាមច្រកព្រំដែន និងការអនុវត្តដោយម៉ឺងម៉ាត់នូវរាល់វិធានការសុខាភិបាលទប់ស្កាត់បាននូវការចម្លងនៅក្នុងអង្គភាពជាដើម។

ជាពិសេស ទោះនៅក្នុងកាលៈទេសៈនៃវិបត្តិនេះ កងទ័ពក៏នៅតែខិតខំព្យាយាមរក្សាបាននូវសមត្ថភាពពេញ លេញ និងការត្រៀមលក្ខណៈគ្រប់ពេលវេលា អាចបំពេញ ភារកិច្ច និងប្រតិបត្តិការស្ទើរដូចធម្មតា។ ជាក់ស្តែង ខណៈដែលបណ្តាប្រទេសអាស៊ានភាគច្រើនទទួលរងនូវវិបត្តិគ្រោះទឹកជំនន់ និងខ្យល់ព្យុះដែលកន្លងទៅថ្មីៗនេះ កងទ័ពបានចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

ជារួម នៅចំពោះមុខវិបត្តិនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលមិនទាន់លុបបំបាត់បាននៅ ឡើយកិច្ចប្រជុំបានកត់សម្គាល់អំពីតម្រូវការនៃការជំរុញកិច្ចសហប្រតិបត្តិការរួមគ្នារវាងកងទ័ពជើងគោក នៃបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីដោះស្រាយបញ្ហាសន្តិសុខទាំងប្រពៃណី និងមិនមែនប្រពៃណី រួមទាំងបញ្ហាជំងឺកូវីដ-១៩ ដែលជាបញ្ហាកំពុងប្រឈមថ្មីនេះ តាមរយៈការពិចារណារៀបចំសកម្មភាពសហប្រតិបត្តិការមួយចំនួនដូចជា ការជួបប្រជុំ, ការផ្លាស់ប្តូរបទពិសោធន៍របស់នាយទាហានគ្រប់ជាន់ថ្នាក់ និងការធ្វើលំហាត់លើតុតាមប្រព័ន្ធ ICT ទន្ទឹមនឹងការយក ចិត្តទុកដាក់លើការពង្រឹងសមត្ថភាពនៅក្នុងវិស័យសន្តិសុខព័ត៌មានវិទ្យា ដើម្បីឱ្យការទំនាក់ទំនងតាមប្រព័ន្ធបច្ចេកវិទ្យាទាំងនេះរក្សាបាននូវសុវត្ថិភាពខ្ពស់។

ក្នុងអំឡុងពេលកិច្ចប្រជុំនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានគូស បញ្ជាក់អំពីភាពជោគជ័យរបស់កម្ពុជានៅក្នុងការគ្រប់គ្រងស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ ស្របពេលដែលថ្មីៗនេះ ការិយាល័យចក្ខុវិស័យសេដ្ឋកិច្ចរបស់ប្រទេសសេណេហ្គាល់ បានចាត់ចំណាត់ថ្នាក់កម្ពុជាជាប្រទេសលេខ ៣ ក្នុងចំណោម ១៦៦ ប្រទេសក្នុងពិភពលោក និងជាប្រទេសលេខ ១ នៅក្នុងទ្វីបអាស៊ី ចំពោះប្រសិទ្ធភាពនៃការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ និងផលប៉ះពាល់ និងបានសង្កត់ធ្ងន់ថា ភាពជោគជ័យនេះ មិនមែនជាការចៃដន្យនោះទេ។

ជាក់ស្តែងណាស់ គឺជាជោគជ័យដែលកើតឡើងដោយសមត្ថភាពនៃការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា របស់រាជរដ្ឋាភិបាលកម្ពុជាលើស្ថានភាពនៃវិបត្តិនេះ តាមរយៈការដាក់ចេញនូវវិធាន ការឆ្លើយតបជាច្រើនប្រកប ដោយភាពម៉ឺងម៉ាត់។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះ គឺជាការជួបប្រជុំលើកទី២ តាមរយៈប្រព័ន្ធ Virtual Conference រវាងមេបញ្ជាការនកងទ័ពជើង គោក នៃបណ្តាប្រទេសអាស៊ាន បន្ទាប់ពីជំនួបពិសេសកាលពីខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ ។

ឯកឧត្តម គួច ចំរើន អភិបាលនៃ គណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញផ្តល់រថយន្តពន្លត់អគ្គីភ័យចំនួន ០៣គ្រឿង ជូនស្នងការនគរបាលខេត្តព្រះសីហនុ ដែលជាអំណោយរបស់ទីក្រុង Changwon City Korea

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានអញ្ចើញជួបសំណេះសំណាល ជាមួយសិក្ខាកាមនគរបាលនារីក្នុងផែនការងារសន្តិសុខ ចំនួន ៣៧នាក់ មកពីស្នងការរដ្ឋាននគរបាល ខេត្តចំនួន៧

លោកជំទាវឧកញ៉ានាងវិសាខា អគ្គមហាឧបាសិកាកិត្តិបណ្ឌិត សៀង ចាន់ហេង ឧត្តមទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានទទួលផ្ទាំងសិលាចារិកមួយផ្ទាំង ស្ថិតនៅវត្តគីរីស្តេចគង់ ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលបានចារក្នុងស.វទី៧ ហើយប្រគល់ជូនសារមន្ទីរជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រតិបត្តិការឆ្នាំ២០២០ និងលើកទិសដៅបន្តឆ្នាំ២០២១ សម្រាប់ក្រុមការងារស៊ើបអង្កេតបទល្មើសឆ្លងដែន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក បានកោតសរសើរ ចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងយោធិនទាំងអស់ ក្នុងជួរកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដែលបានប្តេជ្ញាចិត្តខ្ពស់ ក្នុងការខិតខំពុះពារជម្នះនូវរាល់ឧបសគ្គ ខិតខំសម្រេចបាននូវស្នាដៃ និងសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាកិត្តិយស ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យជាតិបាត់ដំបង

លោកឧត្តមសេនីយ៍ត្រី​ សែ​ វុទ្ធី​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង​ បានអញ្ជើញជាអធិបតី ក្នុងពិធីបំពាក់ឋានន្តរសក្តិ ជូនដល់នាយទាហាន នៃកងរាជអាវុធហត្ថខេត្ត

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងាររាជរដ្នាភិបាល ចុះជួយមូលដ្នានស្រុកបាណន់ ខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា នៅសាលាបឋមសិក្សាសម្ដេច ជា ស៊ីម ខេត្តបាត់ដំបង

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបប្រតិភូ អញ្ជើញមកពីក្រុមហ៊ុន Khmer Holding Group ដឹកនាំដោយ លោក ឧកញ៉ា ឆាវ អ៊ីនទ័រ នៅទីស្ដីការក្រសួង

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ អញ្ចើញចូលរួមក្នុងកិច្ចប្រជុំបូក សរុបលទ្ធផលការងាររយៈពេល ១២ខែ ឆ្នាំ២០២០ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ស្ពឺ

ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្នសភា បានអញ្ចើញចូលរួមប្រជុំពិភាក្សាការងារ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំភាព ជាដៃគូសភាអាសុី-អឺរ៉ុប​ លេីកទី១១

លោកឧត្តមសេនីយ៍ឯក រត្ន័ ស៊្រាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អញ្ចើញចុះសួរសុខទុក្ខ លោកវរសេនីយ៍ឯក សរ សុភ័ណ្ឌ ដែលមានជម្ងឺដំបៅពោះវៀនធំ និងពោះវៀនដុះខ្នែង បានធ្វើការវះកាត់ដោយជោគជ័យ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

ឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន បាននាំយកអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋសម្រាលកូនភ្លោះបីនាក់ នៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ

លោកឧត្ដមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតី ក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាព ការងារកងរាជអាវុធហត្ថប្រចាំខែមករា ទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២១ និងបំពាក់ឋានន្តរសក្ដិ

អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម រដ្នមន្ត្រី វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកជើងព្រៃ ខេត្តកំពង់ចាម ចែកជូនគ្រួសារ លោក ហេង តារា ដែលរងគ្រោះដោយភ្លើង ឆេះផ្ទះខូចខាតទាំងស្រុង នៅក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក បានអញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យកម្លាំង បូកសរុបលទ្ធផលការងារ ឆ្នាំ២០២០ លើកទិសដៅអនុវត្តបន្តឆ្នាំ២០២១

លោកជំទាវ ហ៊ុន ម៉ាណា និង ឯកឧត្តម ឌី វិជ្ជា បានចាត់អោយក្រុមការងារ មនុស្សធម៌ បាននាំយកអំណោយ មួយចំនួន ទៅប្រគល់ជូនលោកយាយ អុឹម ឡាត់​ និងចៅដើម្បីសម្រួលក្នុងជីវភាព បានមួយរយៈ នៅបន្ទាយមានជ័យ

ឯកឧត្តម ឧត្តមសេនីយ៍ឯក រត្ន័ ស៊្រាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ចើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យបូក សរុបសភាពការណ៍ ការងារកងរាជអាវុធហត្ថ ឆ្នាំ២០២០ និងដាក់ចេញទិសដៅការងារ អនុវត្តបន្តសម្រាប់ ឆ្នាំ២០២១

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញចូលរួមពិធីប្រកាសផ្សព្វផ្សាយ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពីហិង្សា លើស្ត្រី ២០១៩-២០២៣

លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃ បានអញ្ចើញចូលរួមក្នុងកិច្ចប្រជុំ ត្រួតពិនិត្យបូកសរុបសភាពការណ៍ ការងារកងរាជអាវុធហត្ថ ឆ្នាំ២០២០ និងដាក់ចេញទិសដៅការងារ បន្តសម្រាប់ ឆ្នាំ២០២១

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
314 នាក់
ម្សិលមិញ :
1508 នាក់
សប្តាហ៍នេះ :
12869 នាក់
សរុប :
2203621 នាក់