ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអនុញាតឲ្យលោកជំទាវ អេវ៉ា ង្វៀនប៊ិញ ឯកអគ្គរដ្នទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង
Mi,08 Januar 2020 (Time 07:44 )
ដោយ ៖ ដើម្បីប្រជាជន


លោកជំទាវ ម៉ែន សំអន គាំទ្រសន្និសីទក្រុងប៉ារីស ស្តីពីសមភាពរវាងស្ត្រី និងបុរស លើកទី២៥ឆ្នាំ ក្រោមការរៀបចំរបស់បារំាង
==========
ភ្នំពេញ៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ បារាំងនឹងរៀបចំសន្និសីទស្តីពីសមភាពរវាង ស្ត្រី និងបុរសនាខែកក្កដា ដើម្បីត្រួតពិនិត្យលទ្ធផលការងារ ដែលប្រទេសនៅអឺរ៉ុប បានធ្វើកិច្ចការនេះអស់រយៈពេល២៥ឆ្នាំកន្លងទៅ ក្នុងនោះក៏នឹងត្រូវអញ្ជើញស្ត្រីជាថ្នាក់ដឹកនាំកម្ពុជាទៅចូលរួមផងដែរ ។

នេះជាការលើកឡើងរបស់លោកជំទាវ អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen Binh) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ខណៈពេលជួបពិភាក្សាការងារជាមួយលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច កាលពីព្រឹកថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងែទី០៨ ខែមករា ឆ្នាំ ២០២០ នៅទីស្តីការក្រសួង ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានគាំទ្រចំពោះសន្និសីទនេះ ក្នុងនោះលោកជំទាវក៏បានរំលឹកថា កាលពីឆ្នាំ១៩៩៥ លោកជំទាវធ្លាប់ដឹកនាំប្រតិភូស្ត្រីជាន់ខ្ពស់កម្ពុជា ទៅចូលរួមក្នុងពេលបើកសន្និសីទនេះជាលើកទី១ តែសម្រាប់ឆ្នាំនេះ សង្ឃឹមថាយើងនឹងទទួលបានបទពិសោធន៍ថ្មីៗបន្ថែមទៀតដើម្បីជាការវិវត្តន៍នូវគំនិត សមត្ថភាពរបស់ស្ត្រីនៅលើសកលលោក ។

លោកជំទាវ អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen Binh) បានចាប់អារម្មណ៍អំពីតួនាទីរបស់ស្ត្រីកម្ពជា ក្នុងវិស័យនយោបាយ និងគ្រប់ស្ថាប័នរបស់ជាតិ ក្នុងពេលបច្ចុប្បន្ន ដែលមានអត្រាកើនឡើងគួរឲ្យកត់សំគាល់ សបញ្ជាក់យ៉ាងច្បាស់ថា ស្ត្រីខ្លួនឯងកំពុងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីជាការងាយស្រួលសំរាប់ថ្នាក់ដឹកនាំបំពេញ ឬតំឡើងតួនាទីជូនដល់ស្ត្រីយើង ។

ពាក់ព័ន្ធបញ្ហានេះ លោកជំទាវ ម៉ែន សំអន បានប្រាប់លោកជំទាវ អគ្គរដ្ឋទូតបារាំងពីស្ថានភាព និងតួនាទីរបស់ស្ត្រីកម្ពុជា ក្រោមការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ពិសេសពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមិនត្រឹមតែលើកកំពស់តួនាទីស្ត្រីក្នុងស្ថាប័នរដ្ឋ និងនយោបាយប៉ុណ្ណោះទេ គឺបានជំរុញឲ្យស្ត្រីជាកសិករ កម្មករ និងវិស័យឯកជន មានឱកាសពង្រីកសមត្ថភាព ដើម្បីចូលបំរើការឲ្យបានកាន់តែច្រើន ពង្រីកបាននូវជីវភាព ។

លោកជំទាវអគ្គរដ្ឋទូតបារាំង បានគាំទ្រសកម្មភាព និងកោតសរសើដល់ស្ត្រីកម្ពុជាដែលមានរាជរដ្ឋាភិបាលយកចិត្តទុកដាក់លើកកំពស់តួនាទីស្ត្រី ក្នុងនោះរដ្ឋាភិបាលបារាំង នឹងចូលរួមគាំទ្រផងដែរ ។

ជាមួយគ្នានេះ លោកជំទាវអគ្គរដ្ឋទូតបារាំង បញ្ជាក់ពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា បារាំង ក្នុងបន្តជួយដល់កម្ពុជា លើវិស័យអប់រំ សុខាភិបាល វប្បធម៌ និងវិស័យជាច្រើនទៀត ពិសេសបន្តកសាងវិស័យទឹកស្អាតនៅក្នុងរាជធានីភ្នំពេញ និងកាប្រារព្វខួបលើកទី៥០ នៃប្រទេសប្រើប្រាស់ភាសាបារាំង ហ្វ្រង់កូហ្វូនី ។ ដោយឡែករដ្ឋាភិបាលបារាំង ក៏មានការកែសម្រួលនៃការផ្តល់ទិដ្ឋាការដល់ប្រជាជនកម្ពុជា ដែលមានបំណងទៅកាន់ប្រទេសបារាំង និងប្រទេសនៅតំបន់អឺរ៉ុបឲ្យកាន់តែងាយស្រួលបន្ថែមទៀត ។

លោកជំទាវ អគ្គរដ្ឋទូតបារាំងបានសាទរ ចំពោះកម្ពុជា សំរាប់ឆ្នាំ២០២០នេះ ដែលបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ដែលក្នុងនោះរដ្ឋាភិបាលបារាំង មានតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលដើម្បីឲ្យប្រទេសហភាពអឺរ៉ុបមកកាន់កម្ពុជា ។

ចុងបញ្ចប់ លោកជំទាវទូត បានផ្ញើសារចូលរួមសោកស្តាយ និងរំលែកទុក្ខជាមួយរដ្ឋាភិបាលកម្ពុជា និងគ្រួសាររងគ្រោះ ដោយឧបត្តិវហេតុរលំអគារ នៅខេត្តកែប ផងដែរ ។

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានបន្តដឹកនាំសហការី អញ្ជើញចុះពិនិត្យការចិញ្ចឹមបង្កងទឹកសាប ឬបង្កងដៃវែង ជាលក្ខណធម្មជាតិ របស់លោកពូ ជា អឿន នៅឃុំអង្គពពេល ស្រុកគងពីសី

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានបន្តដឹកនាំសហការី អញ្ជើញចុះពិនិត្យការ ភ្ញាស់កង្កែប របស់យុវជន ឈុន ហ៊ួ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បាន ដឹកនាំ ប្រតិភូអញ្ជើញជួបសំណេះសំណាល និងនាំយកកូនត្រីអណ្ដែង កូនកង្កែប និងសម្ភារចិញ្ចឹមមួយចំនួន ចែកជូនកសិករ ចំនួន ៥៣គ្រួសារ នៅខេត្តកំពង់ស្ពឺ

លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង ឧត្តមទីប្រឹក្សាផ្ទាល់សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី តំណាងអោយមហាឧបាសិកាទាំង២១រូប សូមចូលរួមអបអរសាទរ ព្រះមេគណគ្រប់ រាជធានី ខេត្ត ក្រុង

លោកជំទាវ ញ៉ែម សាខន ស ខេង និង លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានអញ្ជើញសម្ភោធកាត់ខ្សែបូដាក់អោយប្រើប្រាស់ សមិទ្ធផលនានា នៅប្រាសាទបន្ទាយព្រាវ ខេត្តបន្ទាយមានជ័យ

ឯកឧត្តម សួស គង់ ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកភ្នំស្រួច អញ្ចើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយទិសដៅការងារសំខាន់ៗ របស់គណបក្ស អំឡុងពេលប្រយុទប្រឆាំងនឹងជំងឺកូវីត-១៩

លោកឧត្តមសេនីយ៍ឯក រត្ន័ ស៊្រាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំពង្រឹង ការងារសន្តិសុខ និង ផ្សព្វផ្សាយផែនការ ដែលត្រូវអនុវត្តចំពោះមុខ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ជើញបន្តចុះជួបសំណេះសំណាល និងពិនិត្យការចិញ្ចឹមកូនត្រី និងកង្កែបជាលក្ខណៈគ្រួសារ របស់លោកពូ ហឹម វ៉ន នៅស្រុកកោះអណ្ដែត ខេត្តតាកែវ

ឯកឧត្តម រដ្នមន្ត្រី សាយ សំអាល់ អញ្ជើញជាអធិបតីភាព អបអរសាទរ ពិធីជួបជុំមហាគ្រួសារ សំឡេងសន្តិភាព

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង លោកជំទាវ បានបន្តដំណើរ ចុះពិនិត្យកសិដ្នានភ្ញាស់កូនមាន់ស្រែ និង សិប្បកម្មទូភ្ញាស់ ជាលក្ខណគ្រួសារ របស់បងស្រី កង ភារម្យ នៅខេត្តតាកែវ

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយមន្ទីរអង្គភាព ពាក់ព័ន្ធ ដើម្បីពិភាក្សាលើកការងារ ស្ដីពីការរៀបចំកម្មវិធី សម្រាកសៀមរាប ក្នុងថ្ងែសងឈប់សម្រាក

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ បានដឹកនាំប្រតិភូអញ្ជើញចុះជួបសំណេះសំណាល និង នាំយកកូនត្រីអណ្ដែង កូនកង្កែប និង សម្ភារៈចិញ្ចឹមដូចជាតង់ និង ចំណីចែកជូនកសិករ ចំនួន៥០ គ្រួសារ នៅខេត្តកំពត

លោកជំទាវឧកញ៉ានាងវិសាខាកិត្តិបណ្ឌិត សៀង ចាន់ហេង បានដឹកនាំមហាឧបាសិកាទាំង២១រូប បានចូលថ្វាយបង្គំ សម្ដេចព្រះឧត្តមញ្ញាកិត្តិបណ្ឌិត ដួង ផង់

គណៈសង្ឃនាយក ព្រះរាជាណាចក្រកម្ពុជា នៃគណៈធម្មយុត្តិកនិកាយ បានរៀបចំពិធីអបអរសាទរ ជូនចំពោះលោកជំទាវឧកញ៉ា អគ្គមហាឧបាសិកានាងវិសាខានូបត្ថម្ភក៏កិត្តិបណ្ឌិត សៀង ចាន់ហេង និងមហាឧបាសិកាទាំង ២១រូប

ឯកឧត្តម ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសថ្ងែឈប់សំរាក សងថ្ងែបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ឯកត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីផ្ដល់ប័ណ្ណ សម្គាល់សិទ្ធិកាន់ កាប់អចលនទ្រព្យ ដែលជាចំណែកដីកម្មសិទ្ធិរបស់ក្រុមហ៊ុនហ្គ្រីនត្រេន នៃក្រសួងពាណិជ្ជកម្ម បានធ្វើសម្បទានជូនប្រជាពលរដ្នចំនួន១១ គ្រួសារ នៅក្រុងព្រះសីហនុ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ អញ្ជើញចូលរួមក្នុងពិធីចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាជំនាញ ថ្នាក់ការពារផ្ទាល់ថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ និងអន្តរជាតិ

សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ អបអរសាទរពិធីប្រកាស ជូនរង្វាន់ជ័យលាភី Logo -Mascot SEA GAMES- ASIAN PARA GAMES 2023 និងពិធីរាប់ថយក្រោយ១០០០ថ្ងែ -1000 days countdown

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ អញ្ជើញបន្តចុះជួបសំណេះសំណាល និង នាំយកកូនឈើហូបផ្លែ និងពូជមាន់ និងចំណីមាន់ មកចែកជូនប្រជាពលរដ្ន ចំនួន២០០ គ្រួសារ សម្រាប់អនុវត្តន៍ប្រព័ន្ធកសិកម្មចំរុៈ នៅខេត្តកំពង់ឆ្នាំង

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ សាមញ្ញាលើកទី១៥ អាណត្តិទី៣ នៅសាលារាជធានី ភ្នំពេញ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
610 នាក់
ម្សិលមិញ :
1739 នាក់
សប្តាហ៍នេះ :
11635 នាក់
សរុប :
1900523 នាក់