ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម រដ្នមន្ត្រី វេង សាខុន អញ្ចើញជាអធិបតីភាពក្នុងពិធី បង្ហាញសមិទ្ធផល គម្រោងដែលទទួលការ គាំទ្រហិរញាវត្ថុពី USAID និងUSDA ក្នុងការកសាងសមត្ថភាពសាកលវិទ្យាល័យភូមិន្ទ កសិកម្ម
Do,09 Januar 2020 (Time 01:28 )
ដោយ ៖ ដើម្បីប្រជាជន


ដើម្បីចូលរួមអបអរសាទរនៃខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទួតរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ សាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) បានគោរពអញ្ជើញឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ទៅពិនិត្យនិងវាយតម្លៃលើសមិទ្ធផលដែលសម្រេចបានកើតចេញពីកិច្ចសហប្រតិបត្តិការរវាង RUA ជាមួយ USAID ក្រសួងកសិកម្មសហ រដ្ឋអាមេរិក (USDA) និង Kansas State University ក្នុងរយ:ពេលកន្លងមក។

តាមកម្មវត្ថុសម្រាប់ព្រឹកនេះ ឯកឧត្តម ង៉ោ ប៊ុនថាន សាកលវិទ្យាធិការបានឲ្យដឹងគឺ៖ ទី១- ពិនិត្យការតាំងបង្ហាញម៉ាស៊ីនកសិកម្មធុនតូច និងឧបករណ៍ដាំប៉េងប៉ោះ ដែលផ្តល់ដោយ USDA និងក្រុមហ៊ុនឯកជនសហរដ្ឋអាមេរិក។ ទី២- ពិនិត្យស្ថានីយ៍វារីវប្បកម្ម និងស្ថានីយ៍ពិសោធន៍ស្រាវជ្រាវការចិញ្ចឹមសត្វ។

ទី៣- ពិនិត្យផ្ទាំង Poster ស្តីពីគម្រោងនានាដែលបានឧបត្ថម្ភដោយ USAID ហើយសហការអនុវត្តន៍ដោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ ទី៤- ពិនិត្យ និងសម្ពោធស្រះចិញ្ចឹមត្រី និងឧបករណ៍សម្ភារដែលទើបសាងសង់រួច រួចប្រកាសដាក់ឱ្យប្រើប្រាស់សម្រាប់និស្សិត និងសាស្រ្តាចារ្យធ្វើការសិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយបច្ចេកទេសចិញ្ចឹមត្រីដល់កសិករ និងមន្ត្រីបច្ចេកទេស។

កម្មវត្ថុទី១ ឯកឧត្តមសាកលវិទ្យាធិការ បានបញ្ជាក់បន្ថែមថាករណីការធ្វើពិសោធន៍សាកល្បងប្រើប្រាស់ទទួលបានជោគជ័យសាកលវិទ្យាល័យនឹងទទួលបាននូវសិទ្ធិផលិត និងលក់ឧបករណ៍នេះ យកថវិកាមកប្រើប្រាស់សម្រាប់ធ្វើការសិក្សាស្រាវជ្រាវរបស់បន្តទៀត។ ដោយឡែកកម្មវត្ថុទី៤ គម្រោងបង្កើតស្រះសិក្សាពិសោធន៍ការចិញ្ចឹមត្រីនេះ គឺជាការចូលរួមគាំទ្រហិរញ្ញវត្ថុពី មជ្ឈមណ្ឌលឧត្តមភាពប្រពលវប្បកម្មកសិកម្មនិរន្តរភាពនិងអាហារូបត្ថម្ភរបស់ USAID និងគម្រោង Commercialization of Aquaculture for Sustainable Trade (CAST) របស់ USDA។

ក្រៅពីកម្មវត្ថុទាំង៤ ខាងលើ សាកលវិទ្យាល័យក៏បានរំលេចជូនភ្ញៀវបានជ្រាបផងដែរអំពីកិច្ចសហការអនុវត្តគម្រោងនានាដោយទទួលបានការគាំទ្រហិរញ្ញវត្ថុពីទីភ្នាក់ងារ USAID និង USDA និងសាកលវិទ្យាល័យកសិកម្មនៅសហរដ្ឋអាមេរិកទាក់ទងនឹងការស្រាវជ្រាវ ការកសាងសមត្ថភាពមន្រ្តី សាស្រ្តាចារ្យ និងនិស្សិត និងការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍នវានុវត្តន៍ ប្រពលវប្បកម្មនិរន្តរភាព សាកវប្បកម្ម ការគ្រប់គ្រងចម្រុះលើកត្តាចង្រៃ ប្រព័ន្ធបសុ សត្វ និងសុវត្ថិភាពអាហារ។ល។

បន្ទាប់ពីបានអញ្ជើញពិនិត្យ និងទទួលស្តាប់ការធ្វើអធិប្បាយរបស់អ្នកជំនាញទាំងសហរដ្ឋអាមេ រិក និងសាស្រ្តាចារ្យ ឬនិស្សិតកម្ពុជាអំពីអត្ថប្រយោជន៍របស់ឧបករណ៍កសិកម្មខ្នាតតូច លទ្ធផលស្រាវជ្រាវ និងសកម្មភាពដែលកំពុងដំណើរការបន្ត។ល។

រួចមក ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវអំណរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលផលិតចេញពីកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក (USAID, Kansas State University and USDA) ជាមួយព្រះរាជាណា ចក្រកម្ពុជា (RUA)។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា តាមរយ:សមិទ្ធផលដ៏ធំធេងនេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ យូអង្វែងរវាងប្រទេសទាំងពីរដែលមានអាយុ ៧០ឆ្នាំមកហើយ។

ភ្ជាប់ទៅនឹងសមិទ្ធផលនេះផងដែរ តាមរយ:ឯកឧត្តមឯកអគ្គរដ្ឋទូត ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលបានជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការរីកចម្រើន។ ដោយឡែកចំពោះវិស័យកសិកម្ម ជំនួយឧបត្ថម្ភគាំទ្រទាំងបច្ចេក ទេស និងហិរញ្ញវត្ថុពីរដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយ:ទីភ្នាក់ងារ USAID អនុវត្តគម្រោងសំខាន់ៗដូចដែលឯកឧត្តមសាកលវិទ្យាធិការបានរាយការណ៍ជូនជ្រាបខាងលើ។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា លទ្ធផលបានពីការអនុវត្តគម្រោងដែលទទួលបានការគាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថពីរដ្ឋាភិបាលសហរដ្ឋអាមេរិក បានធ្វើឲ្យវិស័យកសិកម្មមានការរីកចម្រើនជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់ ហើយការរីកចម្រើននេះបានរួមចំណែកយ៉ាងធំធេងក្នុងការផ្សព្វ ផ្សាយ ផ្ទេរ ឬបញ្រ្ជាបបច្ចេកទេសទំនើប ទាន់សម័យ និងសមស្របទៅតាមស្ថានភាពភូមិសាស្រ្ត ដី ទឹក ក្សេត្របរិស្ថាន និងភាតរបរិស្ថាន

ក្នុងបំណងបង្កើនផលិតភាពផលិតកម្ម គុណភាព សុវត្ថិភាព ស្របតាមស្តង់ដាទីផ្សារក្នុង និងក្រៅស្រុក និងឈានទៅលើកកម្ពស់កម្រិតជីវភាព បង្កើនប្រាក់ចំណូល ធានាសន្តិសុខស្បៀង អាហារូបត្ថម្ភ កាត់បន្ថយចំណាកស្រុក និងកាត់បន្ថយការពឹងអាស្រ័យទាំងស្រុងលើធនធានមច្ឆជាតិពីប្រភពធម្មជាតិ តាមរយ:បង្កើនផលិតភាពផលិតកម្មវារីវប្បកម្ម។ល។

ជាថ្មីម្តងទៀត តាមរយៈឯកឧត្តម ឯកអគ្គរដ្ឋទូត ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹម និងជឿជាក់ថារដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែមានការរីកចម្រើនប្រកបដោយនិរន្តរភាព និងជាពិសេសវិស័យឯកជនរបស់សហរដ្ឋអាមេរិកនឹងមកវិនិយោគលើវិស័យកសិកម្មកាន់តែច្រើនឡើងថែមទៀតនាពេលអនាគត។

ដោយឡែក ចំពោះ RUA មហាវិទ្យាល័យជលផល សាស្រ្តាចារ្យ និស្សិត និងអ្នកស្រាវជ្រាវ ត្រូវបន្តក្រេបយកនូវរាល់ចំណេះដឹង បទពីសោធន៍ល្អៗដែលវិស័យឯកជន និងរដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយ:សាកលវិទ្យាល័យល្បីៗបានផ្កល់ឱ្យ និងជាពិសេសត្រូវបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងពេញលេញ ប្រយោជន៍ទទួលយកឱកាសដើម្បីពង្រីក ពង្រឹង និងបង្កើនសមត្ថភាពទាំងការបង្រៀន ការស្រាវជ្រាវ ការផ្សព្វផ្សាយ និងអភិវឌ្ឍធនធានមនុស្សសម្រាប់ទុកជាទុកយ៉ាងរឹងមាំក្នុងការកសាង និងអភិវឌ្ឍវិស័យកសិកម្មកម្ពុជាទាំងពេលបច្ចុប្បន្ន និងអនាគត។

ក្នុងឱកាសនេះផងដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត បានធ្វើចំណាប់អារម្មណ៍ប្រកបដោយខ្លឹមសារ និងអត្ថន័យយ៉ាងជ្រាលជ្រៅពាក់ព័ន្ធនឹងកម្មវិធីនាពេលនេះ និងជាពិសេសទាក់ទងចំណងការទូតរវាងប្រទេសទាំងពីរដែលមានអាយុ ៧០ឆ្នាំ ហើយតាមរយ:ចំណងការទូតនេះធ្វើឱ្យយើងមានថ្ងៃនេះ ហើយដែលសមិទ្ធផលទទួលបានពីកិច្ចសហប្រតិបត្តិការនេះ

បានចូលរួមចំណែកយ៉ាងមាន ប្រសិទ្ធភាពក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្ស ដែលពួលគេនឹងចូលជាចលករក្នុងការរុញច្រាន ពន្លឿនវិស័យកសិករឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ហើយដែលការរីកចម្រើននេះ ពិតជាបានរួមចំណែកក្នុងលើកកម្ពស់កម្រិតជីវភាព បង្កើនប្រាក់ចំណូល និងនិរន្តរភាពសេដ្ឋកិច្ច។ ឯកឧត្តមឯកអគ្គរដ្ឋទូត សន្យាថានឹងបន្តជួយឧបត្ថម្ភគាំទ្រដើម្បីអភិវឌ្ឍវិស័យកសិកម្មបន្ថែមទៀតក្នុងអាណត្តិរបស់លោក។

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានបន្តដឹកនាំសហការី អញ្ជើញចុះពិនិត្យការចិញ្ចឹមបង្កងទឹកសាប ឬបង្កងដៃវែង ជាលក្ខណធម្មជាតិ របស់លោកពូ ជា អឿន នៅឃុំអង្គពពេល ស្រុកគងពីសី

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានបន្តដឹកនាំសហការី អញ្ជើញចុះពិនិត្យការ ភ្ញាស់កង្កែប របស់យុវជន ឈុន ហ៊ួ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បាន ដឹកនាំ ប្រតិភូអញ្ជើញជួបសំណេះសំណាល និងនាំយកកូនត្រីអណ្ដែង កូនកង្កែប និងសម្ភារចិញ្ចឹមមួយចំនួន ចែកជូនកសិករ ចំនួន ៥៣គ្រួសារ នៅខេត្តកំពង់ស្ពឺ

លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង ឧត្តមទីប្រឹក្សាផ្ទាល់សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី តំណាងអោយមហាឧបាសិកាទាំង២១រូប សូមចូលរួមអបអរសាទរ ព្រះមេគណគ្រប់ រាជធានី ខេត្ត ក្រុង

លោកជំទាវ ញ៉ែម សាខន ស ខេង និង លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានអញ្ជើញសម្ភោធកាត់ខ្សែបូដាក់អោយប្រើប្រាស់ សមិទ្ធផលនានា នៅប្រាសាទបន្ទាយព្រាវ ខេត្តបន្ទាយមានជ័យ

ឯកឧត្តម សួស គង់ ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកភ្នំស្រួច អញ្ចើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយទិសដៅការងារសំខាន់ៗ របស់គណបក្ស អំឡុងពេលប្រយុទប្រឆាំងនឹងជំងឺកូវីត-១៩

លោកឧត្តមសេនីយ៍ឯក រត្ន័ ស៊្រាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំពង្រឹង ការងារសន្តិសុខ និង ផ្សព្វផ្សាយផែនការ ដែលត្រូវអនុវត្តចំពោះមុខ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ អញ្ជើញបន្តចុះជួបសំណេះសំណាល និងពិនិត្យការចិញ្ចឹមកូនត្រី និងកង្កែបជាលក្ខណៈគ្រួសារ របស់លោកពូ ហឹម វ៉ន នៅស្រុកកោះអណ្ដែត ខេត្តតាកែវ

ឯកឧត្តម រដ្នមន្ត្រី សាយ សំអាល់ អញ្ជើញជាអធិបតីភាព អបអរសាទរ ពិធីជួបជុំមហាគ្រួសារ សំឡេងសន្តិភាព

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង លោកជំទាវ បានបន្តដំណើរ ចុះពិនិត្យកសិដ្នានភ្ញាស់កូនមាន់ស្រែ និង សិប្បកម្មទូភ្ញាស់ ជាលក្ខណគ្រួសារ របស់បងស្រី កង ភារម្យ នៅខេត្តតាកែវ

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយមន្ទីរអង្គភាព ពាក់ព័ន្ធ ដើម្បីពិភាក្សាលើកការងារ ស្ដីពីការរៀបចំកម្មវិធី សម្រាកសៀមរាប ក្នុងថ្ងែសងឈប់សម្រាក

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ បានដឹកនាំប្រតិភូអញ្ជើញចុះជួបសំណេះសំណាល និង នាំយកកូនត្រីអណ្ដែង កូនកង្កែប និង សម្ភារៈចិញ្ចឹមដូចជាតង់ និង ចំណីចែកជូនកសិករ ចំនួន៥០ គ្រួសារ នៅខេត្តកំពត

លោកជំទាវឧកញ៉ានាងវិសាខាកិត្តិបណ្ឌិត សៀង ចាន់ហេង បានដឹកនាំមហាឧបាសិកាទាំង២១រូប បានចូលថ្វាយបង្គំ សម្ដេចព្រះឧត្តមញ្ញាកិត្តិបណ្ឌិត ដួង ផង់

គណៈសង្ឃនាយក ព្រះរាជាណាចក្រកម្ពុជា នៃគណៈធម្មយុត្តិកនិកាយ បានរៀបចំពិធីអបអរសាទរ ជូនចំពោះលោកជំទាវឧកញ៉ា អគ្គមហាឧបាសិកានាងវិសាខានូបត្ថម្ភក៏កិត្តិបណ្ឌិត សៀង ចាន់ហេង និងមហាឧបាសិកាទាំង ២១រូប

ឯកឧត្តម ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសថ្ងែឈប់សំរាក សងថ្ងែបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ឯកត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីផ្ដល់ប័ណ្ណ សម្គាល់សិទ្ធិកាន់ កាប់អចលនទ្រព្យ ដែលជាចំណែកដីកម្មសិទ្ធិរបស់ក្រុមហ៊ុនហ្គ្រីនត្រេន នៃក្រសួងពាណិជ្ជកម្ម បានធ្វើសម្បទានជូនប្រជាពលរដ្នចំនួន១១ គ្រួសារ នៅក្រុងព្រះសីហនុ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ អញ្ជើញចូលរួមក្នុងពិធីចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាជំនាញ ថ្នាក់ការពារផ្ទាល់ថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ និងអន្តរជាតិ

សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ អបអរសាទរពិធីប្រកាស ជូនរង្វាន់ជ័យលាភី Logo -Mascot SEA GAMES- ASIAN PARA GAMES 2023 និងពិធីរាប់ថយក្រោយ១០០០ថ្ងែ -1000 days countdown

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ អញ្ជើញបន្តចុះជួបសំណេះសំណាល និង នាំយកកូនឈើហូបផ្លែ និងពូជមាន់ និងចំណីមាន់ មកចែកជូនប្រជាពលរដ្ន ចំនួន២០០ គ្រួសារ សម្រាប់អនុវត្តន៍ប្រព័ន្ធកសិកម្មចំរុៈ នៅខេត្តកំពង់ឆ្នាំង

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ សាមញ្ញាលើកទី១៥ អាណត្តិទី៣ នៅសាលារាជធានី ភ្នំពេញ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
629 នាក់
ម្សិលមិញ :
1739 នាក់
សប្តាហ៍នេះ :
11654 នាក់
សរុប :
1900542 នាក់