ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម ឧបនាយករដ្នមន្ត្រី កែ គឹម យ៉ាន ប្រធានក្រុមការងារ ថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្មារតី សន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤២ អាណត្តិទី៥
So,09 Februar 2020 (Time 02:44 )
ដោយ ៖ ដើម្បីប្រជាជន


នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ដឹកនាំកិច្ចប្រជុំ​ផ្សព្វផ្សាយស្មារតីសន្និបាតគណកម្មាធិការកណ្តាល​លេីកទី៤២​ អាណត្តិទី៥​ នៅខេត្តបន្ទាយមានជ័យ។

បន្ទាយមានជ័យ​:ថ្ងៃទី​៩​ ខែកុម្ភះ​ ឆ្នាំ​២០២០​ នៅមន្ទីរគណបក្សខេត្តបន្ទាយមានជ័យ​ មានរៀបចំកិច្ចប្រជុំ​ផ្សព្វផ្សាយស្មារតីសន្និបាតគណកម្មាធិការកណ្តាល​លេីកទី៤២​ អាណត្តិទី៥​ ក្រោមអធិបតីភាពដឹកនាំដោយ​ ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ សមាជិកគណ:អចិន្រ្តៃយ៍គណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា​ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ ដោយមានការចូលរួម​ ពីសំណាក់ឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រី​ អ្នកនាង​ កញ្ញា​ ជាសមាជិក​ សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត​ ក្រុង​ ស្រុក​ ឃុំ​ សង្កាត់​ ទូទាំងខេត្តបន្ទាយមានជ័យចំនួនជាង២០០០នាក់។

ក្នុងឱកាសនោះ​ ឯកឧត្តម​ កែ​ គឹមយ៉ាន​ បានមានប្រសាសន៍​ ពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរជ័យ ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្ដេច​ក្រឡាហោម ស ខេង អនុប្រធានគណបក្ស សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធាន គណបក្ស ជូនចំពោះ ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ជាសមាជិក សមាជិកាគណបក្ស បងប្អូនជនរួមជាតិក្នុងខេត្តបន្ទាយមានជ័យ​ទាំងអស់ ។

ក្នុងឱកាសនោះ​ដែរ​ ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានជម្រាបជូនកិច្ចប្រជុំថា​ រាជរដ្ឋាភិបាល​ដឹកនាំដោយគណបក្សប្រជាជនដែលមានសម្តេចតេជោហ៊ុន​ សែនជាប្រមុខ​ គ្រប់គ្រងបាននូវស្ថេរភាពនយោបាយបានយ៉ាងល្អប្រសើរ ដែលផ្ដល់ភាពអនុគ្រោះដល់ដំណើរ​ការ​អភិវឌ្ឍគ្រប់វិស័យ ធ្វើឱ្យជីវភាពគ្រប់បែបយ៉ាងនៅក្នុងសង្គមមានដំណើរការកាន់តែល្អប្រសេីរកែលំអរបាននូវជីវភាពប្រជាជន ទោះបីជាពួកប្រឆាំងជ្រុល​និយ​ម ដែលមានមជ្ឈដ្នានអគតិខាងក្រៅមួយចំនួនបញ្ជាពីក្រោយបានព្យាយាម​បំផ្លាញយ៉ាងណាក្ដី ។

ជាមួយគ្នានេះ​ ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានថ្លែងបន្តទៀតថា​ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនៅឆ្នាំ២០១៩កន្លងទៅ គឺមានស្ថេរភាពដែលសេដ្ឋកិច្ចកម្ពុជាយើងសម្រេចបានកំណើន ៧,១ % ក្នុងបរិការណ៏ អតិផរណាទាប អាត្រាប្ដូរប្រាក់មានស្ថេរភាព ហើយទុនបំរុងអន្តរជាតិបានបន្តកើនឡើង។ វិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្មនានា គឺមានកំណើនជាប្រចាំ ។ សកម្មភាពវិនិយោគ គឺមានកំណើនខ្ពស់ដែលជួយសម្រួលដល់ទីផ្សារការងាររបស់ យុវជន ។

ជាមួយគ្នានេះដែរ​ ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានថ្លែងអំណរគុណដល់ក្រុមការងារ​ និងសមាជិក​ សមាជិកាទាំងអស់នៃមហាគ្រួសារគណបក្សប្រជាជនដែលបានជួយជ្រោមជ្រែងដេីរតាមគោលនយោបាយបក្ស​ សូមបន្តរួមគ្នាការពារដាច់ខាតនូវឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ប្រឆាំងការជ្រៀតជ្រែករបស់បរទេសតាមគ្រប់រូបភាពចូលកិច្ចការ​ផ្ទៃក្នុងកម្ពុជា ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ទប់ស្កាត់ឱ្យបាននូវរាល់ការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៍ អំពីភេរវកម្ម ការជួញដូ​រ​មនុស្ស គ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ការទន្រ្ទានកាន់កាប់ដីដោយខុសច្បាប់​ ។ល។​ អភិវឌ្ឍន៍ប្រទេសជាតិ ការកែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ​ ពង្រឹងប្រព័ន្ធប្រជាធិបតេយ្យសេរី ពហុបក្ស តែមិនបណ្តោយឱ្យខ្សែរយៈចាត់តាំងអង្គការបដិវត្តន៍ពណ៍រស់ឡើងវិញ​ កំណែទម្រង់រដ្ឋឱ្យបានខ្លាំង ស្រុះដៃគ្នា និងកាន់តែទទួលបានផ្លែផ្កាតាមអភិក្រម“ឆ្លុះកញ្ចក់​ ងូតទឹក​ ដុសក្អែល​ ព្យាបាល​ និងវះកាត់” ពិនិត្យនិងដោះស្រាយតាមឋានានុក្រមនូវរាល់សំណេី​ សំណូមពររបស់ប្រជាពលរដ្ឋ​។

សម្ដេចក្រឡាហោម ស ខេង អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយ អាជ្ញាធរ មន្ត្រីសុខាភិបាល កងកម្លាំងប្រដាប់អាវុធ និងស្ថាប័នពាក់ព័ន្ធ នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ នៅខេត្តបាត់ដំបង

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំក្រុមការងារអញ្ចើញចុះសួរសុខទុក្ខលោក ងិន សុផាត អតីតយុវជន ដែលកំពុងមានជម្ងឺធ្ងន់ធ្ងរ សម្រាកនៅគេហដ្នាន ក្នុងខណ្ឌមានជ័យ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអុជធូបថ្វាយគ្រឿងសក្ការៈ និងបួងសួងព្រះអង្គចតុមុខ ស្ថិតនៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ

សម្ដេចតេជោ ហ៊ុន សែន អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានចាត់បញ្ជួនឧបករណ៍សម្រាប់បាញ់ វាសកំដៅចំនួន ៤២សម្រាប់ និងអាល់កុលចំនួន៣២កាន ជូនទៅស្រុកជើងព្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ

សម្ដេចក្រឡាហោម ស ខេង អញ្ចើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ នៅអាកាសយានដ្នានអន្តរជាតិ ភ្នំពេញ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ដើម្បីចាត់វិធានការបន្ទាន់ ក្នុងការបន្ការ ទប់ស្កាត់ការពារ ការរាលដាលជំងឺកូវីដ១៩ នៅស្រុកកងមាស

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីបំពាក់មេដាយសហមេត្រី ថ្នាក់អស្សឬទ្ធី ជូនលោកស្រី NAOMI BINSTEAD នាយនគរបាលជាន់ខ្ពស់ នៃនគរបាលសហព័ន្ធអូស្ត្រាលីប្រចាំកម្ពុជា

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំស្ដីពីចាត់វិធានការ ទប់ស្កាត់ជំងឺកូវិដ១៩ និងវិធានការចំពោះប្រជាពលរដ្ន ដែលបានត្រលប់មកពីប្រទេសថៃ

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបញ្ជា ដល់មន្ត្រីតាមច្រកព្រំដែនទាំងអស់ និងមន្ត្រីពាក់ពន្ធ័ ត្រូវចូលរួមទប់ស្កាត់និងបន្សាបបញ្ហាបង្អើលនៃ COVID19 ដល់ប្រជាជនទាំងអស់

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមក្នុងកិច្ចប្រជុំត្រៀមវិធានការ បន្ទាន់សម្រាប់ការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩

សម្ដេចក្រឡាហោម ស ខេង អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំត្រៀម វិធានការបន្ទាន់សម្រាប់ការបង្ការនិងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អំពាវនាវអោយ ម្ចាស់ទីតាំងជួល អគារចុងភៅ កុំស៊ីដាច់លុយកក់ កូនកំលោះ កូនក្រមុំ បានស្នើសុំពន្យាពេលរៀបការ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រី ក្រសួងមហាផ្ទៃ បានធ្វើការណែនាំ អភិបាល នៃគណៈអភិបាលខេត្ត ជាប់ព្រំដែន កម្ពុជា-វៀតណាម ត្រូវអនុវត្តការណែនាំផ្អាកធ្វើដំណើរចេញ-ចូលប្រទេសទាំងពីរជាបណ្ដោះអាសន្ន

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានទទួលជួប ឯកឧត្តម ហ្វូមីអាគី តាកាហាស៊ី ប្រធានសមាគមនជប៉ុន-កម្ពុជា ដើម្បីសម្ដែងការគួរសមនិងពិភាក្សាការងារ នៅទីស្ដីការក្រសួង

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ក្នុងការការពារ ទប់ស្កាត់រាលដាលវីរុស COVID19 នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Pablo Kang ឯកអគ្គរដ្នទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជា

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានទទួលជួបលោក Alexandre Huynh តំណាងអង្គការស្បៀង និង កសិកម្មនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា FAO នៅទីស្ដីការក្រសួង

លោកឧត្តមសេនីយ៍ត្រី សូរ សារិន បាននាំយកថវិកាចំនួន ១១,៣១០,០០០៛ ប្រគល់ជូនលោក វរសេនីយ៍ទោ មាន សំអាត ដែលទទួលរង ភ្លើងឆេះផ្ទះ នៅក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ

លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភា អ្នកតំណាងរាស្ត្រមណ្ឌល ភ្នំពេញ បានអំពាវនាវឲ្យខ្មែរ ឥស្លាមដែល បានទៅម៉ាឡេស៊ី ត្រូវប្រញាប់មកធ្វើតេស មើលវីរុសកូរ៉ូណា ឬកូវីដ១៩

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
542 នាក់
ម្សិលមិញ :
1367 នាក់
សប្តាហ៍នេះ :
10408 នាក់
សរុប :
1686381 នាក់