ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោកជំទាវកិត្តិសង្គបណ្ឌិត ម៉ែន សំអន បាននាំយក ទៀនវស្សា និង ទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់ចាំ ព្រះវស្សា ចំនួន ១៩វត្ត នៅក្នុងខេត្តស្វាយរៀង
Do,25 Juni 2020 (Time 03:23 )
ដោយ ៖ ដើម្បីប្រជាជន


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគេនទៀនវស្សា និងទេយ្យទានដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ១៩វត្ត នៅខេត្តស្វាយរៀង
=============
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាអ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង និងប្រតិភូអមដំណើរបាននាំយកទៀនវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ចំនួន ១៩វត្ត នៃខេត្តស្វាយរៀង ដែលពិធីត្រូវបានរៀបចំឡើងនៅវត្តព្រៃឆ្លាក់ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃព្រស្បត្តិ៍ ៥កើត ខែអាសាធ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ។

លោកជំទាវក៏បានផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅទូទាំងខេត្តស្វាយរៀង ដោយសម្តេចទាំងទ្វេរតែងតែគិតគូរខ្ពស់ចំពោះជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ក្នុងពិធីនោះដែរ លោកជំទាវក៏បានមានប្រសាសន៍លើកឡើងថា ការប្រារព្ធធ្វើពិធីនេះបាន ដោយសារប្រទេសជាតិមានសុខសន្តិភាព ជាពិសេសបង្ហាញពីទឹកចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គោរពស្រឡាញ់ប្រតិបត្តិ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដើម្បីថែរក្សាការពារវិស័យព្រះពុទ្ធសាសនានេះ ឱ្យកាន់តែមានភាពរុងរឿងថ្កុំថ្កើន ឈានទៅគម្រប់ ៥ពាន់ព្រះវស្សា តាមពុទ្ធិបញ្ញាត្តិ។

លោកជំទាវក៏បានបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសកម្ពុជានៅមានអ្នកផ្ទុកមេរោគកូវីដ១៩ តែ២នាក់ទេដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះបានជាសះស្បើយ១២៨នាក់។ ហេតុនេះ លោកជំទាវក៏បានស្នើឲ្យ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៃរលកទី២ ដោយគោរពនិងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល។ លោកជំទាវបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈ ការដាំដុះ ការចិញ្ចឹមសត្វ ជាដើម ចំណែកឯអជ្ញាធរត្រូវតែពង្រឹងឲ្យមានប្រសិទ្ធិភាពនូវ ភូមិ-ឃុំមានសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

ទៀនព្រះវស្សា ទេយ្យវត្ថុ និងថវិការរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំងក្រុមការងារ បានប្រគេន ១៩វត្ត រួមមាន ៖ ទៀនព្រះវស្សា ១គូរ ប្រេង ៣០លីត្រ អង្ករ ៥០គីឡូក្រាម មី ៣កេស ទឹកក្រូច ៤កេស ទឹកសុទ្ធ ៤កេស ទឹកដោះគោ ១កេស ស្ករ ស ១០គីឡូក្រាម តែ ៦កញ្ចប់ ធូប ១ដុំ ទៀនតូច ១គីឡូក្រាម មីសួរ ១គីឡូក្រាម ទឹកត្រី ៦ដប ទឹកស៊ីអ៊ីវ ៦ដប អំបិល ២គីឡូក្រាម ប៊ីចេង១គីឡូក្រាម ត្រីខ ១កេស ចង្ហាន់ ១ស្រាក់ ថវិកាមួយចំនួន រួមជាមួយ កូនឈើក្នុង ១វត្ត ១០ដើម រួមមាន បេង ក្រញូង និង ផ្តៀក ៕

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានដឹកនាំសហការី អញ្ចើញចុះពិនិត្យ និងវាយតម្លៃលើការងារ បង្កបង្កើនផលស្រូវ រដូវវស្សាដើមរដូវ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ចើញចូលរួមក្នុងកិច្ច ប្រជុំពិនិត្យសេចក្ដីព្រាង កិច្ចព្រមព្រៀងរវាងក្រសួងមហាផ្ទៃ និង ក្រសួងនគរបាលវៀតណាម

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមក្នុងកិច្ចប្រជុំ ពិនិត្យសេចក្ដីព្រាង កិច្ចព្រមព្រៀងរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម

ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួងកសិកម្មរុក្ខប្រមាញ់ និង នេសាទ សូមចូលរួមអបអរសាទរ ពិធីរុក្ខាទិវា ០៩ កក្ដដា ១៩៥២-២០២០

សម្ដេចពិជ័យ សេនា ទៀ បាញ់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងផែនការ យុទ្ធសាស្ត្រថវិកា សម្រាប់ឆ្នាំ ២០២១-២០២៣

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព លោកតា ភោគ សាមីន អតីតមន្ត្រីនៃសាលាក្រុងកំពង់ចាម

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក បាន នាំយក ទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃ ចំនួន៤វត្ត នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ចើញចូលរួមក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាព ចររាចរណ៍ផ្លូវគោក

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងាររាជរដ្នាភិបាលចុះជួយស្រុកបាណន់ អញ្ចើញជាអធិបតីភាពក្នុងពិធី ប្រកួតបាទាត់ក្របខ័ណ្ឌ ថ្នាក់ស្រុក ថ្នាក់ឃុំ ដណ្ដើមពាន់រង្វាន់ប្រាក់លាន នៅស្រុកបាណន់

ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយនូវអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងអង្គប្រជុំគណៈរដ្នមន្ត្រី

ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការងាររបស់អគ្គលេខាធិការដ្នាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ជនសង្ស័យចំនួន ៥នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលគ្រឿងញៀនខេត្តកែប បញ្ជួនខ្លួនទៅសាលាដំបូងខេត្ត

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឲ្យឯកអគ្គរដ្នទូត ទីម័រខាងកើត ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានទទួល គ្រឿងឧបភោគ បរិភោគ ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ជា នៅសាលាខេត្តកំពង់ស្ពឺ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំស្ដីពីវឌ្ឍនភាពរបស់ក្រសួង ដែលបាន រយៈពេល៦ខែ កន្លងមកនិងលើកទិសដៅបន្ត នៅទីស្ដីការក្រសួង

ឯកឧត្តម លូ គឹម ឈន់ ប្រធានក្រុមការងាររាជរដ្នាភិបាល ចុះជួយស្រុកស្រីសន្ធរ បាននាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃ ចំនួន៥២វត្ត នៅក្នុងស្រុកស្រីសន្ធរ

លោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ អញ្ចើញចូលរួមនាំយក ទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃ ចំនួន ៦វត្ត នៅឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម

លោកជំទាវ ម៉ាណ ណាវី សមាជិក រដ្នសភា អញ្ចើញចូលរួមក្នុងពិធី សំណេះសំណាល និង ផ្ដល់ប្រាក់ឧបត្ថម្ភ ជូនកុមារកំព្រាចំនួន ១០៤នាក់ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អញ្ចើញគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាជូនសពឧត្តមសេនីយ៍ទោ វ៉ែន សាយ មេបញ្ជាការកងពលតូចថ្មើរលេខ៥១

លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង បាននាំយកទៀន ព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេន សម្ដេចព្រះអភិសេរីសុគន្ធាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
644 នាក់
ម្សិលមិញ :
2533 នាក់
សប្តាហ៍នេះ :
8605 នាក់
សរុប :
1842298 នាក់