ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ អញ្ជើញបន្តចុះជួបសំណេះសំណាល និង នាំយកកូនឈើហូបផ្លែ និងពូជមាន់ និងចំណីមាន់ មកចែកជូនប្រជាពលរដ្ន ចំនួន២០០ គ្រួសារ សម្រាប់អនុវត្តន៍ប្រព័ន្ធកសិកម្មចំរុៈ នៅខេត្តកំពង់ឆ្នាំង
Fr,07 August 2020 (Time 06:07 )
ដោយ ៖ ដើម្បីប្រជាជន


ដោយឡែក នៅខេត្តកំពង់ឆ្នាំ ស្រុកសាមគ្គីមានជ័យ ឃុំពាម ភូមិសេរីវង្ស នាសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការី និងដោយមានឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងរួមដំណើរជាមួយផង បានអញ្ជើញមកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងនាំយកកូនឈើហូបផ្លែ (ដូង ខ្មុរ មាន ឫស្សី ស្វាយ ត្របែក ស្វាយចន្ទី និងស្តៅ) ពូជមាន់ និងចំណីមាន់មកចែកជូនប្រជាពលរដ្ឋចំនួន ២០០គ្រួសារសម្រាប់អនុវត្តន៍ប្រព័ន្ធកសិកម្មចំរុះ។

ជាបន្តបន្ទាប់ ឯកឧត្តម ង៉ោ ប៉ុនថាន សាកលវិទ្យាធិការ និង
ឯកឧត្តម ឈួរ ច័ន្ទឌឿន បានរាយ ការណ៍ និងមានចំណាប់អារម្មណ៍ ដោយមានខ្លឹមសារជារួមមិនខុសអ្វីពីខ្លឹមសារក្នុងកម្មវិធីនៅខេត្តពោធិ៍សាត់ នាពេលព្រឹកមិញឡើយ។ ដូច្នេះ នៅរសៀលថ្ងៃនេះ ឯកឧត្តមរដ្ឋមន្ត្រី បានដក ស្រង់នូវចំណុចសំខាន់ៗនៃលទ្ធផលរបស់គម្រោងដែលសម្រេចបាននាពេលកន្លងមកជម្រាប ជូនអង្គពិធីដូចខាងក្រោម៖

• បានបណ្តុះបណ្តាលបុគ្គលិកគម្រោង និងមន្ត្រីពាក់ព័ន្ធសរុបចំនួន ៣៣នាក់ អំពី “ប្រព័ន្ធកសិកម្មចំរុះ” និង “ការវាយតម្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ីនៅកម្រិតកសិដ្ឋាន និងកម្រិតទេសភាព”។
• បានបណ្តុះបណ្តាលកសិករអំពី “បច្ចេកទេសអនុវត្តប្រព័ន្ធកសិកម្មចម្រុះ” បានចំនួន ១ ១១៥ គ្រួសារ (ស្ត្រី ៦៨៧ នាក់) ក្នុងនោះនៅខេត្តពោធិ៍សាត់ ៥៩០នាក់ និងខេត្តកំពង់ឆ្នាំង ៥៣៥ នាក់។
• បានដឹកនាំកសិកររៀបចំ ប្លង់កសិដ្ឋានប្រព័ន្ធកសិកម្មចម្រុះបានចំនួន១ ០២៣ប្លង់។

• បានរៀបចំសិក្ខាសាលាស្តីពី “ការគាំទ្រការសម្រេចចិត្តដោយមានការចូលរួម” ជាមួយកសិករ បានចំនួន ២៤វគ្គ មានកសិករចូលរួមសរុបចំនួន ៤៥៣ នាក់ (ស្ត្រី ២៤៣ នាក់)។
• បានបណ្តុះបណ្តាលកសិករស្តីពី “បច្ចេកវិទ្យាក្រោយការប្រមូលផល” បានចំនួន ៣២វគ្គ មានកសិករចូលរួមចំនួន ៦៦២ នាក់ (ស្ត្រី ៤០៧ នាក់)។
• បាននិងកំពុងរៀបចំចងក្រងក្រុមកសិករបង្កើតជា ក្រុមសហគមន៍អនុវត្តប្រព័ន្ធកសិកម្មចម្រុះ ចំនួន ២៨ ក្រុម ហើយក្រុមទាំងនេះនឹងក្លាយទៅជាបណ្តុំអាជីវកម្ម ដែលបង្កើនការផលិត និងភ្ជាប់កសិផលទៅកាន់ទីផ្សារ។

ក្រៅពីចំណេះដឹងដូចបានជម្រាបជូនខាងខាងលើ សម្រាប់ខេត្តកំពង់ឆ្នាំ កសិករចំនួន ៥០០ គ្រួសារ កំពុងចាប់ផ្តើមអនុវត្តប្រព័ន្ធកសិកម្មចំរុះក្នុងនោះទទួលបាន៖ ឈើហូបផ្លែចំនួន ៣៤ ៣១១ដើម មាន់ពូជ និងទាចំនួន ៣ ៩២២ក្បាល កូនត្រី និងកូនកង្កែបចំនួន ១៩ ៧២៥ក្បាល ចំណីមាន់ចំនួន ១២បាវ ចំណីត្រី ចំនួន ១៤បាវ និងជីធម្មជាតិចំនួន ១១៥បាវ។

ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្ត្រីបានផ្តាំផ្ញើដល់ប្រជាកសិករឲ្យយកចិត្តទុកដាក់លើការងារបង្កបង្កើនផល (ចិញ្ចឹម សត្វ ត្រី កង្កែប ដាំបន្លែ និងឈើហូបផ្លែ) ធ្វើយ៉ាងណាធានាឲ្យបាននូវសន្តិសុខស្បៀងក្នុងគ្រួសារ ផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់តាមតម្រូវការប្រចាំថ្ងៃ។ ហេតុនេះ លោកសុំឲ្យអ្នកទទួលបានពូជដំណាំ និងពូជសត្វនាពេលនេះ យកទៅដាំចុះ និងចិញ្ចឹម មើលថែទាំ យកចិត្តទុកដាក់ឲ្យបានល្អ ប្រយោជន៍ទទួលបានមកវិញជាស្បៀងអាហារសម្រាប់គ្រួសារ និងលក់ដូរតាមការចាំបាច់។

ដោយឡែក ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរចំពោះក្មួយៗនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្មដែលបានចុះមកបម្រើការឲ្យគម្រោងដោយយកចិត្តទុកដាក់ ក្នុងស្មារតីទទួលខុសត្រូវក្នុងនាមជាអ្នកជួយបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសកសិកម្មទំនើបទាន់សម័យ ស្របតាមបរិបទនៃការប្រែប្រួលអាកាសធាតុ បរិយាប័ន និងនវានុវត្តន៍ និងជាពិសេសក្នុងកាល:ទេស: ដែលវិស័យមួយចំនួនកំពុងជួបវិបត្តិដោយសារជំងឺឆ្លងកូវីដ-១៩។

ជាងនេះទៅទៀត សកម្មភាពយ៉ាងសស្រាក់សស្រាំនេះ នឹងជួយបង្កើនផលិតភាពផលិតកម្មកសិកម្មទាំងបរិមាណ និងគុណភាព ធានាដល់ការផ្គត់ផ្គង់ឲ្យទីផ្សារ បង្កើនប្រាក់ចំណូល និងកម្រិតជីវភាព ឈានជាជំហានៗឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និង២០៥០។

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្នមន្ត្រីទទួលបន្ទុករដ្នលេខាធិការដ្នានអាកាសចរស៊ីវិល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរវាង រដ្នលេខាធិការដ្នានអាកាសចរស៊ីវិល SSCA, Boeing Company និងស្ថានទូតសហរដ្នអាមេរិកប្រចាំនៅកម្ពុជា

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ បានអញ្ចើញជាអធិបតីភាព ក្នុងពិធី សម្ភោធជាផ្លូវការ សមាគមវារីវប្បករកម្ពុជា នៅសណ្ឋាគារហ៊ីម៉ាវ៉ារី

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានទទួលជួបលោកស្រី MIYAHARA Ai អនុប្រធានអង្គការ JICA ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងរាយការណ៍ នៅទីស្ដីការក្រសួង

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និង ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានអញ្ជើញចុះពិនិត្យការដ្នានសំណង់ស្តូបសមិទ្ធផលសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព នៅវិមានឈ្នះឈ្នះ

ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្នសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ពិភាក្សាលើ សេចក្ដីព្រាងច្បាប់ចំនួន៣ នៅវិមានរដ្នសភា

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានអនុញ្ញាតឲ្យ ឯកឧត្តម នាយនគរបាលជាន់ខ្ពស់ អែនធើនី មីកក្វាយ នគរបាលសហព័ន្ធអូស្ត្រាលី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅកងរាជអាវុធហត្ថលើផ្ទៃប្រទេស

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាពក្នុងពិធី ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្នាននគរបាលខេត្តកំពង់ធំ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញអុជធុបថ្វាយគ្រឿងសក្ខារៈ និងបួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន នៅរមណីដ្នានប្រវត្តិសាស្ត្រ វត្តភ្នំ

ឯកឧត្តម សុខ ពុទ្ធិវុធ និងលោកជំទាវ ហ៊ុន ម៉ាលី បាននាំយកអំណោយ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណ វិឌ្ឍនា ប៊ុន សៀងលី ប្រគល់ជូនមណ្ឌលកុមារកំព្រាចំនួន៨ នៅក្នុងខេត្តតាកែវ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងចូលរួមបុណ្យខួបគម្រប់៧ថ្ងែ សពលោកជំទាវ វ៉ា សារិត និងសពលោកស្រី អុក សំភន នៅខេត្តស្វាយរៀង

ឯកឧត្តម វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ និងលោកជំទាវ បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការចិញ្ជឹម កូនកង្កែប និងកូនត្រីអណ្ដែង នៅស្រុកកោះញែក ខេត្តមណ្ឌលគីរី

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជើញក្នុងពិធីបង្សុកូល ឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខ័ន្ធបុព្វការីជន យុទ្ធជន យុទ្ធនារី នៅចេតីយ៍ពាមអំពិល ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម

ឯកឧត្តម ឧបនាយករដ្នមន្ត្រី កែ គឹម យ៉ាន និងលោកជំទាវ បានអញ្ជើញក្នុងពិធីបុណ្យភ្ជុំបិណ្ឌ និងសំណេះសំណាលជាមួយប្រជាពលរដ្ន នៅវត្តលលកសចាស់ ក្នុងក្រុងពោធិសាត់ ខេត្តពោធិសាត់

ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងលោកជំទាវ អញ្ជើញចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តរតនៈភ្នំប្រុស ស្ថិតក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញចូលរួមសូត្រមន្តក្នុងវេនកាន់បិណ្ឌទី១៤ នៅវត្តសំរោងអណ្ដែត ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ

លោកជំទាវ ម៉ាណ ណាវី អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ បានអញ្ជើញចូលរួមចុះពិនិត្យសកម្មភាពខតាន់ ដល់កុមារា នៅក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដើម្បីរៀបចំផែនការ ការពារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ឯកឧត្តម សាយ សំអាល់ រដ្នមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជួបសំណេះសំណាល ជាមួយកងទ័ពនៃយោធភូមិភាគទី១ នៅទីបញ្ជាការដ្នានខេត្តស្ទឹងត្រែង

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១៣ នៅវត្តបទុមវតីរាជវរារាម ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជើញប្រារព្វ ពិធីបុណ្យជីវិកភត្តទាន ជូនឧបាសក លាវ ហន ឧបាសិកា ឌឿក គីម ហុង បុព្វការីជនទាំងឡាយដែលកំពុងមានជន្មារស់នៅក្នុងបច្ចុប្បន្ននេះ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
873 នាក់
ម្សិលមិញ :
957 នាក់
សប្តាហ៍នេះ :
10700 នាក់
សរុប :
1988675 នាក់