ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា បានចាត់ឱ្យលោក ជិន ប៊ុនធឿន តំណាងនាំយកទេយ្យវត្ថុ នឹងបច្ច័យចំនួនធំ ប្រគេនជូនព្រះសង្ឃ នៅតាមវត្តទាំង១៣ ក្នុងស្រុកបន្ទាយមាស ចំនួន ០៧វត្ត និងស្រុកកំពង់ត្រាចចំនួន ០៦វត្ត
Sat,03 April 2021 (Time 08:31 PM)
ដោយ ៖ ដើម្បីប្រជាជន


(ខេត្តកំពត): ដោយទទួលបានដំណឹងពីការខ្វះខាតរបស់វត្តចំនួន១៣ក្នុងខេត្តកំពត​ ដែលមិនមានពុទ្ធ បរិស័ទមកវត្តជួយទំនុកបំរុងជីវភាពព្រះសង្ឃដូចគ្រាមុន ដោយសារមេរោគកូវីដ-១៩។ ហើយម្យ៉ាងវិញទៀត វត្តទាំងនេះមានសាលាពុទ្ធិសិក្សា​មានព្រះសង្ឃ​ សាមណេជាច្រេីនអង្គគង់សិក្សារៀនសូត្រ ។

ទើបឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានចាត់ឱ្យលោក ជិន ប៊ុនធឿន រួមជាមួយក្រុមការងារជាតំណាងនាំយកទេយ្យវត្ថុនឹងបច្ច័យចំនួនធំដែលជាសទ្ធាដ៏ជ្រះថ្លារបស់ឯកឧត្តម និងលោកជំទាវ ប្រគេនជូនព្រះសង្ឃនៅតាមវត្តទាំង១៣ ស្ថិតនៅក្នុងស្រុកបន្ទាយមាសចំនួន ០៧វត្ត និងស្រុកកំពង់ត្រាចចំនួន ០៦វត្ត នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ ។

ពិធីប្រគេនទេយ្យវត្ថុសំរាប់១៣វត្តបានប្រារព្ធធ្វើពីរទីតាំង ដោយទីតាំងទីមួយធ្វើក្នុងបរិវេណវត្តកោះវាំង ភូមិស្រែព្រៃ ឃុំអង្គខាងត្បូង ស្រុកបន្ទាយមាស និងទីតាំងទីពីរប្រារព្ធធ្វើក្នុងបរិវេណវត្តប្រជាសង្គមភ្នំក្រពើ ក្នុងភូមិព្រៃកឹក ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត ហើយវត្តដែលមកទទួលទេយ្យវត្ថុមានដូចជា ៖

១-វត្តប្រជាសង្គមភ្នំក្រពើ ក្នុងឃុំភ្នំខ្យង ស្រុកកំពង់ត្រាច
២-វត្តពោធិ៍ដុះ ក្នុងឃុំតំណាក់កន្ទួត ស្រុកកំពង់ត្រាច
៣-វត្តភ្នំសាឡី ក្នុងឃុំតំណាក់កន្ទួត ស្រុកកំពង់ត្រាច
៤-វត្តអរញ្ញគីរី(គុកកំបោ) ក្នុងឃុំឬស្សីស្រុក ស្រុកកំពង់ត្រាច
៥-វត្តជ័យខ្ពស់ ក្នុងឃុំតំណាក់កន្ទួត ស្រុកកំពង់ត្រាច
៦-វត្តកោះអណ្តែត(សាច់ចាក់) ក្នុងឃុំតំណាក់កន្ទួត ស្រុកកំពង់ត្រាច
៧-វត្តព្រៃស្វាយ ក្នុងឃុំវត្តអង្គ ស្រុកបន្ទាយមាស
៨-វត្តអរិយព្រឹទ្ធលិខិតមហាសាល ក្នុងឃុំស្តេចគង្គ ស្រុកបន្ទាយមាស
៩-វត្តជ្រុងស្រឡៅ ក្នុងឃុំស្តេចគង្គ ស្រុកបន្ទាយមាស
១០-វត្តសេរីសោភ័ណ្ឌ ក្នុងឃុំបន្ទាយមាស ស្រុកបន្ទាយមាស
១១-អង្គរំចេក ក្នុងឃុំទូកមាស ស្រុកបន្ទាយមាស
១២-វត្តកោះវាំង ក្នុងឃុំវត្តអង្គ ស្រុកបន្ទាយមាស
១៣-គីរីបុប្ផាចំការល្ង ក្នុងឃុំស្តេចគង្គ ស្រុកបន្ទាយមាស ។

ទេយ្យវត្ថុសម្រាប់ប្រគេនវត្តនីមួយៗមាន៖
១-អង្ករ១តោន
២-ត្រីខ១កេសធំ
៣-ស្ករស២៥គីឡូក្រាម
៤-ប៊ីចេង២៥គីឡូក្រាម
៥-ទឹកត្រី៥យួរ
៦-ទឹកសុីអុីវ៥យួរ
៧-ទឹកផ្លែឈើ១០កេស
៨-ទឹកដោះគោ ខាប់២កេសធំ
៩-តែ២គីឡូក្រាម
១០-មី៣កេសធំ
១១-ថ្នាំពេទ្យ១កេស
១២-កាហ្វេ៥កញ្ចប់ធំ
១៣-សាប៊ូ៣០ដុំ
១៤-ជែលលាងដៃ១កេស
១៥-អំបិល ១០គីឡូក្រាម
១៦-វីតាមីនសេ ១០ ប្រអប់
១៧-ម៉ាស់ ២០ប្រអប់
១៨-បច្ច័យក្នុងមួយវត្តៗចំនួន ២លាន រៀល ។

ក្នុងឱកាសនោះដែរ លោក ជិន ប៊ុនធឿន និងក្រុមការងារបានចែកជូនលោកយាយ លោកតាដែល បានអញ្ជើញចូលរួមក្នុងថ្ងៃនេះដោយម្នាក់ៗទទួលឃីដមួយកញ្ចប់ ក្នុងនោះមានដូចជា៖
១-ថ្នាំដុះធ្មេញ ០១ប្រអប់ និងច្រាស់ដុះធ្មេញ ០១ដើម
២-ជែលលាង ០១ កំប៉ុង
៣-ខោអាវ ០១ សម្រាប់
៤-ថ្នាំវីតាមីនសេ ០១ដប
៥-សាប៊ូ ០១ដុំតូច
និងព្រះសង្ឃ​ សាមណេ ចំនួន១០៣អង្គក៏ទទួលបាន ស្លាដក ០១ ក្នុងមួយអង្គផងដែរ ។

ហើយក្នុងថ្ងៃនេះដែរក៏មានសប្បុរសជនបានចូលរួមបច្ច័យក្នុងមួយវត្តៗចំនួន ១០០ដុល្លាមានដូចជា៖
១-ឯកឧត្តម គីម រិទ្ធី និងលោកជំទាវ សុខា គងពិសី ព្រមទាំងបុត្រ
២-លោក ចាន់ វន្ថា និងលោកស្រី ជា ផាប៉ានព្រមទាំងបុត្រ
៣-ឯកឧត្តម ចម បូរិន្ទ និងលោកជំទាវ លី ដាលីន ព្រមទាំងបុត្រ
៤-លោក ឈន ធារ៉ា និងលោកស្រី លី អក្ខរា ព្រមទាំងបុត្រ
៥-លោក តាំង គួង និងលោកស្រី លឹម ឡេង ព្រមទាំងបុត្រ
៦-លោក គឹង វណ្ណៈ និងលោកស្រី ព្រិន ប៊ុនម៉ាណែត ព្រមទាំងបុត្រ
៧-លោក នុត តុន និងក្រុមគ្រួសារ
សរុបបច្ច័យទាំងអស់ក្នុងមួយវត្តៗទទួលបាន ០៤លាន ០៨សែនរៀល ។

លើសពីនេះ ឯកឧត្តម និងលោកជំទាវក៏ផ្តាំផ្ញើបណ្តាំសាកសួរសុខទុក្ខជូនលោកយាយ លោកតា ជាពិសេសក្រុមគ្រួសារដើម្បីចូលរួមប្រយុទ្ធប្រឆាំង​ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩​ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល​របស់រាជ រដ្ឋាភិបាល ជាពិសេសរួមអនុវត្ត «៣ការពារ និង៣កុំ» ដេីម្បីការពារខ្លួនយេីង​ គ្រួសារយេីង​ សង្គមជាតិយេីង​ និងប្រជាជនយេីង​។

ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បាននាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ ក្នុងស្រុកថ្ពង ក្នុងឱកាសបុណ្យចូលឆ្នាំថី្ម ប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ

ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក សូមសម្ដែងនូវការគោរពជូនពរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញនាំយកទេយ្យវត្ថុ (មានអង្ករ មី ត្រីខ ប្រេងឆា ទឹកត្រី ទឹកស៊ីអ៉ីវ ទឹកក្រូច ទឹកបរិសុទ្ធ) និងបច្ច័យ ប្រគេនព្រះសង្ឃ គង់ក្នុងស្រុកគងពិសី ក្នុងឱកាសបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំឆ្លូវ

ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក សូមសម្ដែងនូវការ គោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត ៖ ៨០ម៉ោង សម្រាប់ការរួមគ្នាសម្រេច ភារកិច្ចធំថ្មីមួយទៀត ដើម្បីរួមចំណែកក្នុងការប្រឆាំងជំងឺ កូវីដ-១៩

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ព្រមទាំងកងកម្លាំងនគរបាល ផែនការងារសន្តិសុខ សូមគោរពជូនពរ សម្តេចក្រឡាហោម ស ខេង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ

លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ ស្នងការនគរបាលរាជធានីភ្នំពេញ​ សូមគោរពជូនពរឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ ក្នុងឱកាសពិធីបុណ្យចូលថ្មីប្រពៃណីខ្មែរ​ ឆ្នាំឆ្លូវ​

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានចាត់ក្រុមការងារនាំយកស្បៀងឧបត្ថម្ភ ដល់ប្រជាពលរដ្ន ៣១ នាក់ ក្នុងសង្កាត់ព្រៃស ដែលកំពុងធ្វើចត្តាឡីស័ក ព្រោះជាប់ពាក់ព័ន្ធ ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ដែលធ្វើការ នៅរោងចក្រ ឌីន ហាន

លោកឧត្តមសេនីយ៍ទោ សុខ សំណាង​ ស្នងការនគរបាលខេត្តតាកែវ អញ្ចើញចុះជួបសំណេះសំណាល និងផ្សព្វផ្សាយ ស្តីពីកាតព្វកិច្ចក្នុងការ ទទួលការចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ.១៩ ដល់មន្ត្រីនគរបាលវរសេនាតូច ការពារព្រំដែនគោកលេខ ៦០៣

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានទទួល ម៉ាសចំនួន ២ម៉ឺន អាល់កុល ២០កាន មីម៉ាម៉ា ៣០កេសធំ ត្រីខ ១០កេសធំ និងថវិកា៤លានរៀល ដែលជាអំណោយរបស់ អំណោយ ឯកឧត្តម ប៉ិច បូឡែន និងឯកឧត្តម ហុង លីម ដើម្បីចូលរួមក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន សូមព្រះបរមរាជានុញ្ញាត សំដែងនូវអំណរសាទរ ចូលរួមថ្វាយនូវ ព្រះសព្ទសាធុការពរជ័យថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល ជាមួយមន្ត្រីក្រោមឱវាទ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ ពីឯកឧត្តម វូ ង៉ុកលី អគ្គកុងស៊ុល នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ប្រចាំខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ ប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក បានអញ្ជើញចុះពិនិត្យទីតាំងសំរាប់ ចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងកូវីដ-១៩ ជូនដល់គ្រួសារកងទ័ពជើងទឹក

នៅក្នុងឪកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នេះ លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិការក្រុមហ៊ុនហេងអភិវឌ្ឍន៍ បាននាំយកនូវតេយ្យទាន និងបច្ច័យ ចំនួន ៥លានរៀល ថ្វាយចំពោះសម្តេចព្រះអភិសេរីសុគន្ធាមហាសង្ឃ រាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី

ឯកឧត្តម ឃួង ស្រេង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ប្រជាពលរដ្ន នៅក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដែលត្រូវបានធ្វើការបិទខ្ទប់រយៈពេល ២សប្តាហ៍

ឯកឧត្តម​ គួច​ ចំរើន​ អភិបាលខេត្តព្រះសីហនុ​ អញ្ជើញចុះពិនិត្យមើល សកម្មភាពការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ អ្នកប្រកបមុខរបរ រត់តាក់ស៊ី រត់ម៉ូតូឌុប រត់ម៉ូតូកង់បី និងអ្នកផ្ដល់សេវាកម្មដឹក ជញ្ជូនភ្ញៀវផ្សេងទៀត នៅក្រុងព្រះសីហនុ

ថវិកាចំនួន ៩លាន ៦សែនរៀល របស់ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា និងលោកជំទាវ បានផ្ដល់ជូនដល់កងកម្លាំង ទីបញ្ជាការជួរមុខ ដែលជួបគ្រោះថ្នាក់ឧទ្ទេវហេតុ ក្នុងពេលបំពេញ បេសកកម្មល្បាត លើផ្ទៃសមុទ្រ ចំននួ៤នាក់

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាននាំយកអំណោយ ដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងប្អូនប្រជាពលរដ្ន រស់នៅក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា បានចាត់ឲ្យលោក អនុនាវីទោ សុី សុខគង់ នាំយកថវិកា ចំនួន ១០០០$ យកទៅប្រគល់ជូនគិលានដ្ឋាន មូលដ្ឋានសមុទ្រ សម្រាប់ទិញសម្ភារៈផ្សេងៗ ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់ ការរីករាលដាលនៃជំងឺឆ្លង កូវីដ-១៩ ក្នុងសហគមន៍

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1130 នាក់
ម្សិលមិញ :
1464 នាក់
សប្តាហ៍នេះ :
13307 នាក់
សរុប :
2390485 នាក់