ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ មានភារៈរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការសាងសង់ ផ្ទះជូនអតីតយុទ្ធជន ចំនួន ២ខ្នង
Mon,13 September 2021 (Time 03:14 PM)
ដោយ ៖ ដើម្បីប្រជាជន


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ មានភារៈរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការសាងសង់ផ្ទះជូនអតីតយុទ្ធជន ចំនួន ២ខ្នង
=======================
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសលើកទី ១ និងលើកទិសដៅអនុវត្តឆមាសទី ២ ឆ្នាំ ២០២១ របស់គណៈចលនាស្ត្រី និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នាព្រឹកថ្ងៃច័ន្ទ ៧កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ។

ក្នុងនាមតំណាងឲ្យគណៈចលនាស្ត្រី និងសមាគមនារីកម្ពុជា ដើម្បីសន្តិភា និងអភិវឌ្ឍន៍ លោកជំទាវកិត្តិសង្គហបណ្ឌិត បាន ថ្លែងនូវការអបអរសាទរយ៉ាងខ្ពង់ខ្ពស់ជាមួយ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសដែល សម្តេច ទទួលបានមេដាយសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក​2021 (​World Summit Peace) ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧​​ ក្រោមប្រធានបទស្តីពី "សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក" អមជាមួយទឹកប្រាក់ ១លានដុល្លារ ហើយថវិកានេះសម្តេចក៏បានបង្វែរយកទៅកសាងផ្ទះអតីតយុទ្ធជន។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក៏ជាផ្នែកមួយ នៃការសូមចូលរួមសកម្មភាពជាមួយ រាជរដ្ឋាភិបាល ក្នុងការសាងសង់ផ្ទះជូនអតីតយុទ្ធជន ចំនួន ២ខ្នង ផងដែរ ។ នេះបើយោងតាមស្មារតីកិច្ចប្រជុំឆមាសលើកទី ១ និងលើកទិសដៅអនុវត្តឆមាសទី ២ របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍របស់ក្រសួង ស្ថាប័ន នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នេះ ។
ថ្លែងនៅក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានកោតសសើរនូវរាល់សកម្មភាពរបស់ពលោកជំទារដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ដោយបានផ្តោតលើការងារស្នូលរបស់នារីនៅគ្រប់ស្ថាប័ន ក៏ដូចជាការងារចូលរួមចំណែកយ៉ាងសំខាន់នៅគ្រប់អង្គភាពពាក់ព័ន្ធក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ។

នៅចំពោះមុខដ៏ខ្លីខាងមុខ លោកជំទាវ កិត្តិសង្គហបណ្ឌិត បានឲ្យនារីយើងទាញការចាប់អារម្មទៅលើសកម្មភាពនារីនៅក្នុងការត្រៀមលក្ខណៈសម្បត្តិគ្រប់បែបយ៉ាង ចូលរួមក្នុងការងារបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណាត្តិទី ៥ ឆ្នាំ២០២២ និងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នៅឆ្នាំ២០២៣ នាពេលខាងមុខនេះ ។

លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានស្នើឲ្យ ឯកឧត្តម លោកជំទាវ ត្រូវចូលរួមទប់ស្កាត់ការរាលដាលនៃ ជំងឺកូវីដ-១៩ តាមរយៈការបន្តរក្សា និងអនុវត្តគោលការណ៍បង្ការទប់ស្កាត់ និងវិធានសុខាភិបាល «៣ ការពារ-៣ កុំ» ពិសេសត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នាដើម្បីបង្កើន « ភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយ» ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ការពារអាយុជីវិតប្រជាជនពីមេរោគកូវីដ-១៩ ពិសេស ប្រភេទដែលតា ឬប្រភេទបំប្លែងខ្លួនថ្មី ក៏ដូចជាដើម្បីត្រៀមលក្ខណៈឈានឆ្ពោះទៅកាន់ផែនការ នៃការបើកដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយនឹងវត្តមានជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី, រាជរដ្ឋាភិបាលបានសម្រេចប្រកាសដាក់ចេញនូវ « គោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ » ដល់ប្រជាជនទូទៅចាប់ពីអាយុ១២ឆ្នាំឡើងទៅ ចាប់ពីខែសីហា ឆ្នាំ២០២១ ដល់អំឡុងពាក់កណ្តាលឆ្នាំ២០២២ និងឈានទៅបើកសាលរៀនទាំងអស់នៅទូទាំងប្រទេសឡើងវិញផងដែរ ៕

ឯកឧត្តម លូ គឹមមឈន់ ប្រតិភូរាជរដ្នាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័ត បានដឹកនាំគណៈប្រតិភូកំពង់ផែ អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សំ សំអាត ប្រធានការិយាល័យប្រជាពលរដ្ឋ ខេត្តព្រះសីហនុ

ឯកឧត្តម រដ្ឋមន្រ្តី វេង សាខុន និងថ្នាក់ដឹកនាំក្រសួង បានចូលរួមប្រជុំការពារ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀង អាស៊ានបូកបីស្តីពីការ ត្រៀមបម្រុងអង្ករ សង្គ្រោះបន្ទាន់ ជាមួយគណៈកម្មការទី៣ នៃព្រឹទ្ធសភា

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានទទួលជួប ឯកឧត្តម អនឌ្រីស សាប្រាក អនុប្រធានទូត(ថ្មី) នៃស្ថានទូតអូស្ត្រាលី ប្រចាំកម្ពុជា ដើម្បីសំដែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក បានអញ្ចើញចុះត្រួតពិនិត្យសម្ភារៈមួយចំនួន នៅសាលាទ័ពជើងទឹក

ជនសង្ស័យចំនួន ០២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនគរបាលខេត្តកំពង់ចាម ឃាត់ខ្លួន រួមនឹងវត្ថុតាង

សម្តេចពិជ័យសេនា ទៀ បាញ់ បានអនុញ្ញាតឲ្យ ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក និងលោក វរសេនីយ៍ឯក Thang Ly ប្រធានការិយាល័យ អនុព័ន្ធយោធាអាមេរិក ថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយ និងថវិកា ពី ឯកឧត្តម លូ គឹមឈន់ និង សប្បុរសជន សម្រាប់ប្រើប្រាស់ ក្នុងវិធានការ ប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯកពិសេស លី ជីងហ្វើង ចូលជួបសម្តែងការគួរសម និងជម្រាបលា មុនបញ្ចប់បេសកកម្មការទូតយោធានៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួបជាមួយ ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាអំពី កិច្ចសហប្រតិបត្តិការ វិស័យបរិស្ថាន រវាងប្រទេសទាំង២

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានជួបពិភាក្សាការងារ តាមប្រព័ន្ធ Zoom ជាមួយអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ (FAO) ពីទីស្នាក់ការធំ នៅទីក្រុងរូម ប្រទេសអីតាលី ដើម្បីធ្វើការពិនិត្យ និងវាយតម្លៃលើបេក្ខជន ជានាយកអង្គការ FAO ប្រចាំនៅកម្ពុជា សម្រាប់អាណត្តិថ្មីនេះ

លោកជំទាវ ម៉ាណ ណាវី បានអញ្ចើញចូលរួមប្រជុំតាម ប្រព័ន្ធវីដេអូ​ Zoom ជាមួយគណៈចលនាសាសនិកឥស្លាមកម្ពុជា ខេត្តក្រចេះ ស្ទឹងត្រែង​ មណ្ឌលគីរី​ រតនគិរី​ កំពង់ធំ​ សៀមរាប​ ព្រះវិហារ​ និង​ឧត្តរមានជ័យ​

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យទីតាំងអាង ប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ (PS2) នៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ

ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការ ប្រចាំការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាព ប្រគល់រថយន្តសង្គ្រោះបន្ទាន់ ចំនួន ០១គ្រឿង ដែលជាអំណោយ របស់អង្គការ The Society for Promotion of Japanese Diplomacy ជូនទៅស្នងការដ្ឋានគរបាល ខេត្តមណ្ឌលគិរី

ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមសំណេះសំណាល និងនាំយកអំណោយ និងថវិកា មួយចំនួន ផ្តល់ជូនកងកម្លាំង ដែលឈរជើង នៅខេត្តកំពង់ស្ពឺ

ឯកឧត្តម ហ៊ុន ណេង តំណាងរាស្ត្រមណ្ឌលកំពង់ចាម បានអញ្ជើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋម្ចាស់ផ្ទះ ដែលត្រូវអគ្គិភ័យ ឆាបឆេះមួយគ្រួសារ នៅភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក Thang Jacky Ly អនុព័ន្ធយោធាថ្មីរបស់សហរដ្ឋអាមេរិក ប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម នៅអគ្គបញ្ជាការដ្ឋាន

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យការបើកឡើងវិញ នូវគ្រឹះស្ថានអប់រំចំណេះដឹង ទូទៅសាធារណៈ និងឯកជន កម្រិតចាប់ពីអនុវិទ្យាល័យ និងវិទ្យាល័យ ក្នុងរាជធានីភ្នំពេញ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានទទួលជួបលោកជំទាវ Maryam Salim និងសហការី ដើម្បីសម្តែងការគួរសម បន្ទាប់ពីលោកជំទាវ ត្រូវបានតែងតាំង ជានាយកគ្រប់គ្រងធនាគារ ពិភពលោកថ្មីប្រចាំ នៅព្រះរាជាណាចក្រកម្ពុជា

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំប្រជុំវាយតម្លៃការងារ ប្រឡងប្រណាំង ដើម្បីស្នើសុំរូបភាពសរសើរ ជូនដល់អង្គភាព និងបុគ្គលដែលមានស្នាដៃឆ្នើម ក្នុងការបំពេញការងារ តួនាទី-ភារកិច្ច ជូនជាតិមាតុភូមិ

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ អញ្ចើញជួបសំណេះសំណាល​ ផ្តល់នូវការផ្តាំផ្ញេីសួសុខទុក្ខ​ ដល់សិស្សានុសិស្ស​ដែលបាន ទទួលអាហាររូបករណ៍ ពីរាជរដ្ឋាភិបាលកម្ពុជា​ ដេីម្បីលេីកកម្ពស់ និងកាត់បន្ថយភាពក្រីក្រ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1358 នាក់
ម្សិលមិញ :
1394 នាក់
សប្តាហ៍នេះ :
11917 នាក់
សរុប :
2654883 នាក់