ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោកជំទាវ ម៉ែន នារី សោភ័គ អគ្គលេខាធិររងទី១ កាកបាទក្រហមកម្ពុជា បានអញ្ចើញជាអធិបតី ក្នុងពិធីអប់រំផ្សព្វផ្សាយ ស្តីពី លើកកម្ពស់ ការយល់ដឹង ការបង្ការ ការចម្លង មេរោគអេដស៍ ក្នុងចំណោមយុវជន ដល់និស្សិត នៃសាកលវិទ្យាល័យជាតិ ជាស៊ីមកំចាយមារ ខេត្តព្រៃវែង
Sat,19 November 2022 (Time 05:07 PM)
ដោយ ៖ ដើម្បីប្រជាជន


ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២២ ក្រោមប្រធានបទ «ធ្វើឱ្យមានសមភាព» នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃទីស្នាក់ការកណ្តាល និងសាខាខេត្តព្រៃវែង បានរៀបចំពិធីអប់រំផ្សព្វផ្សាយស្តីពី «លើកកម្ពស់ការយល់ដឹង ការបង្ការ ការចម្លងមេរោគអេដស៍ ក្នុងចំណោមយុវជន» ដល់និស្សិតនៃសាកលវិទ្យាល័យជាតិ ជាស៊ីមកំចាយមារ ខេត្តព្រៃវែង ប្រមាណ ២៤៥អង្គ/នាក់។

ពិធីនេះមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ, ឯកឧត្តមឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្នាក់សាខា, និងឯកឧត្តមបណ្ឌិត សិត ខន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិ ជាស៊ីមកំចាយមារ។

បន្ទាប់ពីមតិស្វាគមន៍របស់ ឯកឧត្តមបណ្ឌិត សិត ខន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិ ជាស៊ីមកំចាយមារ, ឯកឧត្តមឧកញ៉ា សុខ ផេង បានជម្រាបជូនអង្គពិធីពីស្ថានភាពជំងឺអេដស៍នៅខេត្តព្រៃវែង ដែលមានការថយចុះ និងស្ងប់ស្ងាត់គួរឱ្យកត់សម្គាល់។ ដោយឡែកចំពោះកុមារផ្ទុកមេរោគអេដស៍នៅខេត្តព្រៃវែង គឺបន្ទាប់ពីអង្គការដៃគូបាន បញ្ចប់សកម្មភាព ការងារគាំទ្រជីវភាពរបស់កុមារមានផ្ទុកមេរោគអេដស៍ទាំងនោះ គឺជាបន្ទុករបស់សាខាកាកបាទក្រហម កម្ពុជា ខេត្តព្រៃវែង ដែលទទួលផ្គត់ផ្គង់ជីវភាពរហូតដល់អាយុ១៨ឆ្នាំ។

ក្នុងឱកាសដែល លោកបណ្ឌិត វ៉ា សុភ័ក្រ្ត ប្រធានការិយាល័យការពារជំងឺឆ្លង និងមិនឆ្លងនៃកាកបាទក្រហមកម្ពុជា និងជាលេខាធិការក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានធ្វើបទបង្ហាញអំពី «និន្នាការថ្មី នៃការឆ្លងមេរោគអេដស៍» ជូនដល់អង្គពិធី, ក្នុងនោះមាននិស្សិត និងយុវជនចំនួន ៨នាក់ បានឡើងមានមតិបង្ហាញពីការយល់ដឹងអំពីមេរោគអេដស៍ ជំងឺអេដស៍ ក៏ដូចជាការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងនាមជាយុវជន ដើម្បីចូលរួមក្នុងចរន្តជាតិតែមួយក្នុងការបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥ផងដែរ។

ថ្លែងក្នុងឱកាសសំណេះសំណាល និងបូកសរុបកម្មវិធី លោកជំទាវ ម៉ែន នារីសោភ័គ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្នាក់សាខា ក៏ដូចជាគ្រឹះស្ថានសិក្សានានា ដែលបាននិងកំពុងចូលរួមចំណែកក្នុងសកម្មភាពលើកកម្ពស់ការយល់ដឹង ការបង្ការ ការចម្លងមេរោគអេដស៍ ក្នុងចំណោមយុវជន និងប្រជាជនទូទៅ ជាពិសេសបានជួយសម្រាលការលំបាកខាងផ្នែកជីវភាពដល់គ្រួសារដែលទទួលរងគ្រោះដោយសារមេរោគអេដស៍ ជំងឺអេដស៍។

ជាមួយគ្នានេះ លោកជំទាវ បានថ្លែងនូវការកោតសរសើរចំពោះក្មួយៗនិស្សិត ដែលមានភាពក្លាហាន បានឡើងឆ្លើយទៅនឹងសំណួររបស់អ្នកបច្ចេកទេសបានយ៉ាងល្អ ដែលនេះគឺជាពុទ្ធិបន្ថែម ហើយអាចចាត់ទុកបានថា ក្មួយៗមានចំណេះដឹងខ្ពស់អំពីការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ ជំងឺអេដស៍ ហើយអាចធ្វើការអប់រំផ្សព្វផ្សាយបន្តដល់មិត្តភក្តិ បងប្អូន និងអ្នកដទៃទៀតបាន។

ទន្ទឹមនឹងនេះ ការចូលរួមរបស់ក្មួយៗបានឆ្លុះបញ្ចាំងអំពីស្មារតីពហុវិស័យ ក្នុងការផ្សព្វផ្សាយបន្ត ក្លាយជាយុវជនល្អ ពលរដ្ឋល្អ បញ្ញាវ័ន្តល្អ ជាធនធានមនុស្ស ដ៏មានសារសំខាន់នាពេលអនាគត សម្រាប់កសាងសង្គមជាតិស្របតាមយុទ្ធសាស្ត្រដែលបានដាក់ចេញ ដោយរាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា ក្នុងពិធីផ្សព្វផ្សាយនេះក៏បានសម្រេចជ្រើសរើសនិស្សិតឆ្នើមចំនួន៣រូប និងជំនួយការចំនួន ៣រូប ទៅចូលរួមធ្វើជាវាគ្មិនក្នុងវេទិកាទស្សនៈយុវជនស្ដីពី «ចូលរួមក្នុងចរន្តជាតិតែមួយ ឆ្ពោះទៅការបញ្ចប់អេដស៍ នៅឆ្នាំ២០២៥» ដែលនឹងប្រារព្ធធ្វើឡើងនៅសាកលវិទ្យាល័យស្វាយរៀង នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ។

ចំពោះការរៀបចំវេទិកាទស្សនៈយុវជននេះដែរ លោកជំទាវ ម៉ែន នារីសោភ័គ បានថ្លែងថា កាកបាទក្រហមកម្ពុជា បានរៀបចំឱ្យមានវេទិកាទស្សនៈយុវជននេះ ចាប់តាំងពីឆ្នាំ២០០៦មកម្លេះ គឺចាប់តាំងពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលគោរមងារពីអង្គការសហប្រជាជាតិ ជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបនឹងមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៦៕

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានអញ្ចើញជាអធិបតី ដឹកនាំកិច្ចប្រជុំ ពិនិត្យផ្ទៀងផ្ទាត់គ្រួសារ សមាជិក អតីតយុទ្ធជន ជួបការ លំបាក ដើម្បីត្រៀមរៀបចំ ចាប់ឆ្នោត ប្រគល់ជូនដីឡូត៍ និងផ្ទះ ដែលបានសាងសង់ រួចរាល់ ចំនួន ១០០ខ្នង

ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង អញ្ចើញចូលរួមកិច្ចប្រជុំ ដើម្បីពិនិត្យសំណើ របស់រដ្ឋបាលខេត្ត សុំកែសម្រួល ព្រំប្រទល់តំបន់២ នៃតំបន់ទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង

ឯកឧត្តម ទេសរដ្នមន្ត្រី ប៉ា សុជាតិវង្ស បានអញ្ជើញចូលរួម ក្នុងពិធីបើក ការដ្ឋានសាងសង់ សាលាជាតិ វិជ្ជាជីវៈទេសចរណ៍ រាជធានីភ្នំពញ​ និងខេត្តព្រះសីហនុ

ឯកឧត្តម រដ្នមន្ត្រី សាយ សំអាល់ ៖ ការកំណត់ទស្សន វិស័យច្បាស់លាស់ ដើម្បីអភិវឌ្ឍន៍ ភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺជាកត្តាចាំបាច់ ប្រកបដោយប្រសិទ្ធភាព

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការសិក្សាលើទិន្នន័យ នៃការប្រើប្រាស់ដីនេះ គឺដើម្បីដឹងឱ្យបានច្បាស់លាស់ ពីកម្រិត នៃការ ប្រើប្រាស់ដី នៅកម្ពុជា

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ អញ្ជើញប្រកាស កែសម្រួល និងបំពេញបន្ថែម សមាសភាពគណៈកម្មការ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ

​ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំង មុខតំណែង និង​បំពាក់ ​ឋាន្តរស័ក្តិជូន មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាន នគរបាលខេត្តកណ្ដាល​ ​ក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ និង ​ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ ប៉ែន​ វិបុល​

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជេីញជួបពិភាក្សាការងារ ជាមួយ លោកជំទាវបណ្ឌិត ពាន់ ម៉ាហារ៉ានី ប្រធានរដ្ឋសភា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅវិមានសន្តិភាព

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួម ក្នុងពិធីបើកការដ្ឋាន សាងសង់សាលាជាតិ វិជ្ជាជីវៈទេសចរណ៍ ក្រោមអធិបតីភាព ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកអំណោយរបស់ សម្តេចតេជោ ហ៊ុន​សែន​ ចែកជូនប្រជាពលរដ្ឋ ចំនួន ៤៧៣គ្រួសារ នៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលទទួលរង ផលប៉ះពាល់ ដោយសារ ជំនន់ទឹកភ្លៀង

ឯកឧត្តម គួច ចំរើន មានប្រសាសន៍ស្វាគមន៍ថា រដ្ឋបាលខេត្តព្រះសីហនុ បានសហការជាមួយ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានឯកភាពគ្នារៀបចំផ្សព្វផ្សាយ ទាក់ទង ជាមួយ ច្បាប់គ្រងគ្រង អាជីវកម្មបញ្ចាំ

ឯកឧត្ដម លូ គឹមឈន់ ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្រីសន្ធរ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល​ និងចែកអំណោយ​ ដល់គ្រួសារជួបការលំបាក​ និងរងគ្រោះដោយសារ ទឹកជំនន់​ ក្នុងស្រុកស្រីសន្ធរ​

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាល​ និងចែកអំណោយរបស់ រាជរដ្នាភិបាលកម្ពុជា​ ជូនដល់គ្រួសារ ជួបការលំបាក​ និងរងគ្រោះដោយសារ ទឹកជំនន់​ ក្នុងស្រុកស្រីសន្ធរ​

ឯកឧត្តម រដ្នមន្ត្រី ប៉ាន សូរស័ក្តិ អញ្ជើញជាអធិបតីភាព ក្នុងសន្និបាត បូកសរុបការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ និងកម្មវិធីបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាភិបាល ប្រធានសហព័ន្ធ និងសមាជិកក្រុមប្រឹក្សាភិបាល សម្រាប់អាត្តិទី៤

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅសណ្ឋាគារសុខា ខេត្តសៀមរាប

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្វាយថវិកា ១០ម៉ឺនដុល្លារអាម៉េរិក សម្រាប់ចូលរួម ចំណែកសាងសង់ អគារសិក្សាថ្មីកម្ពស់ ៩ជាន់ នៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតី ក្នុងទិវាអនាម័យ បរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២២ នៅសួនច្បារសម្ដេចសង្ឃរាជ ជួន ណាត

ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសម ជាមួយ ឯកឧត្តម រចនាថ ស៊ីង (Rajnath Singh) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋឥណ្ឌា នៅខេត្តសៀមរាប

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចុះពិនិត្យសំណង់អគារ ចំនួន ២ខ្នង ដែលជា ទ្រព្យសម្បត្តិ ថ្មីបន្ថែមទៀត នៃវិស័យយុត្តិធម៌

ឯកឧត្តម រដ្នមន្ត្រី ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណ ចំពោះ ក្រុមហ៊ុន City Rice Import Export ដែលបាន នាំយក អង្កររំដួល របស់កម្ពុជា ទៅចូលរួមប្រកួត ក្នុងវេទិកា ស្រូវ-អង្ករ ពិភពលោក រហូតទទួលបាន ពានរង្វាន់ លេខ១ ជា អង្ករល្អដាច់គេ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1715 នាក់
ម្សិលមិញ :
6500 នាក់
សប្តាហ៍នេះ :
18197 នាក់
សរុប :
3673679 នាក់