ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញមកពិនិត្យលើវឌ្ឍនភាព នៃផលិតកម្មចិញ្ចឹមជ្រូកសាច់ ក្នុងកសិដ្ឋាន បងស្រី ងិន គន្ធា ស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ
Mon,15 August 2022 (Time 10:45 AM)
ដោយ ៖ ដើម្បីប្រជាជន


នៅព្រឹកថ្ងៃច័ន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម អ៊ូច ធា អភិបាលនៃគណអភិបាលខេត្តតាកែវ អមដំណើរដោយលោកជំទាវរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមជាប្រតិភូរាជរដ្ឋា ភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្រុមហ៊ុន ស៊ីភី កម្ពុជា បានអញ្ជើញមកពិនិត្យលើវឌ្ឍនភាពនៃផលិតកម្មចិញ្ចឹមជ្រូកសាច់ក្នុងកសិដ្ឋានបងស្រី ងិន គន្ធា ដែលមានទីតាំងស្ថិតក្នុងភូមិឬស្សីមួយគុម្ភ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។

មានឱកាសបានជួបម្ចាស់កសិដ្ឋាន ឯកឧត្តមរដ្ឋមន្រ្តីបានសួរនាំបងស្រីអំពីដំណើរការអាជីវកម្មចិញ្ចឹមជ្រូកសាច់មានដូចជាពូជ ចំណី ថ្នាំសង្កូវ ជំងឺឆ្លង ទឹក-ភ្លើង ពលកម្ម ទុនវិនិយោគ និងទីផ្សារ សំខាន់មួយទៀតគឺលក្ខខណ្ឌនៃកិច្ចសន្យាជាមួយក្រុមហ៊ុន ស៊ីភី។ បានចម្លើយដូចដែលឯកឧត្តមរដ្ឋមន្រ្តីចង់ជ្រាបជុំវិញដំណើរការអាជីវកម្ម សំខាន់មួយទៀតនោះគឹបងស្រីអរគុណជួនចំពោះរាជរដ្ឋាភិបាល តាមរយ:ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានធ្វើឲ្យសមត្ថភាពចិញ្ចឹមក្នុងស្រុកមានកើនឡើងនិងធានាបានការផ្គត់ផ្គង់បានទាំងស្រុងក្នុងការផ្តផ្គង់សាច់ជ្រូកស្រស់នៅលើទីផ្សារ ហើយទទួលបានតំម្លៃរល្អប្រសើ។ នាឱកាសនេះ ទាំងបងស្រីម្ចាស់កសិដ្ឋាន និងថ្នាក់ដឹនាំក្រុមហ៊ុនស៊ីភី បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមរដ្ឋមន្រ្តី ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានយកចិត្តទុកដាក់ គិតគូ ជំរុញ និងគាំទ្រផលិតកម្មចិញ្ចឹមជ្រូកក្នុងស្រុកដើម្បីកំណើនសេដ្ឋកិច្ចជាតិ ប្រជាពលរដ្ឋ និងម្ចាស់កសិដ្ឋាន ផ្សព្វផ្សាយបច្ចេកទេសចិញ្ចឹម មិនតែប៉ុណ្ណោះផលិតកម្មចិញ្ចឹមជ្រូកបានជួយ ផងដែរក្នុងការបង្កើតការងារ ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក និងបង្កើនការប្រើប្រាស់ជីសរីរាង្គ (លាមកជ្រូក)។

ក្តាប់បានព័ត៌មានយ៉ាងលម្អិតពីបងស្រីម្ចាស់កសិដ្ឋាន និងលោក វិទ្យា ក្រែងក្រៃរិទ្ធ នាយកក្រុមហ៊ុនស៊ីភី ឯកឧត្តមរដ្ឋមន្ដ្រីបានកោតសរសើរ និងវាយតម្លៃលើសមិទ្ធផលដែលភាគីទាំង ពីររួមគ្នាសម្រេចបាន។ ចំពោះថ្លៃដើមផលិតកម្មនៅខ្ពស់ ឯកឧត្តមរដ្ឋមន្ដ្រីបានឲ្យជាគំនិតថាគួរទាញយកថាមពលពីពន្លឺព្រះអាទិត្យ និងថាមពលបានមកពីលាមកជ្រូក យកមកប្រើដើម្បីកាត់បន្ថយប្រើថាមពលអគ្គីសនីទីមួយ និងទីពីរសិក្សាស្រាវជ្រាវបច្ចេកទេសធ្វើការកែច្នៃលាមកជ្រូកលក់ ហើយនេះជាប្រភពចំណូលសេដ្ឋកិច្ចសំខាន់មួយផងដែរ។ ទីផ្សារជ្រូកសាច់បានល្អប្រសើរ ក្រុមហ៊ុន និងម្ចាស់កសិដ្ឋានគួរខិតខំពង្រីកផលិតកម្មបន្ថែម ដើម្បីធានានិរន្តរភាពនៃ ការផ្គត់ផ្គង់ និងប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឲ្យអស់លទ្ធភាព។

បងស្រី ងិន គន្ធា បានឲ្យដឹងថាកសិដ្ឋានបានបង្កើតនៅឆ្នាំ ២០១៧ ក្នុងផ្ទៃដី ១២ហត។ បច្ចុប្បន្នមានរោងចិញ្ចឹមជ្រូកចំនួន ២០រោង (រោង ១ដាក់ជ្រូកសាច់បាន ៧០០ក្បាល) សរុបមានជ្រូកសាច់ ១៤ ០០០ក្បាល។ ក្នុងមួយឆ្នាំចិញ្ចឹមបាន ២វគ្គ ក្នុងមួយវគ្គរោង ១ អាចទទួលបានប្រាក់ចំណូល ១០ ០០០ដុល្លារ ហើយរោងមួយដាក់ទុនវិនិយោគ ៧០០០០ដុល្លារ។
ចំពោះកិច្ចសន្យាជាមួយ CP រយៈពេល ៨ឆ្នាំម្តង ដោយក្រុមហ៊ុនជាអ្នកផ្គត់ផ្គង់ កូន ថ្នាំ ចំណី បច្ចេសទេស និងប្រមូលផល ដោយឡែកទីតាំង សំណង់នានា បុគ្គលិកចិញ្ចឹម និងការថែទាំ ជាបន្ទុករបស់ម្ចាស់កសិដ្ឋាន។ ព័ត៌មានលម្អិតទាក់ទងបងស្រី ងិន ចន្ថា លេខ ០៨៩ ៦១៩៧៨១។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធី បុណ្យសពថ្នាក់ជាតិ ឯកឧត្តម អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញទទួលទាន អាហារពេលព្រឹកជាមួយ ឯកឧត្តម ង្វៀន សួនហ្វុក ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គម និយមវៀតណាម

លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តស្វាយរៀង អញ្ជើញជាអធិបតី ដឹកនាំប្រជុំវាយ តម្លៃយោធិន នៃកងរាជអាវុធហត្ថខេត្ត ដល់អាយុចូលនិវត្តន៍ និងប្រជុំត្រួតពិនិត្យការងារ ដើម្បីត្រៀម រៀបចំអបអរសាទរ ពិធីបុណ្យអុំទូក ខេត្តស្វាយរៀង

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការ ការពារសន្ដិសុខ និងសណ្ដាប់ធ្នាប់ ក្នុងឱកាសពិធីប្រកួត កីឡាស៊ីហេ្គម លើកទី៣២ និងកីឡាជនពិការ ប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល ជាមួយបុគ្គលិកអនាម័យក្រុង បុគ្គលិកសម្អាតឆ្នេរ បុគ្គលិកក្រុមហ៊ុនសំរាម KSWM ឆ្មាំសមុទ្រ និងប្រជាការពារ ក្រុង-សង្កាត់

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន បានដឹកនាំគណ:ប្រតិភូ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញទៅចូលរួម កិច្ចប្រជុំ រដ្ឋមន្ត្រីកសិកម្ម G20 នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេសុី

ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញទស្សនកិច្ច និងជប់លៀង ស្វាគមន៍ លើនាវាកងទ័ព ជើងទឹកកាណាដា ដែលសំចត នៅកំពង់ផែស្វយ័ត ខេត្តព្រះសីហនុ

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួប ពិភាក្សាការងារ ជាមួយ ឯកឧត្តមរដ្ឋមន្រ្តី ពាណិជ្ជកម្មអន្តរជាតិ របស់ចក្រភពអង់គ្លេស

ឯកឧត្ដម គួច ចំរេីន​ អភិបាលខេត្តព្រះ សីហនុ និងលោកជំទាវ បានអញ្ជើញនាំយក ទេយ្យទាន ចង្ហាន់ បិណ្ឌបាត វេរប្រគេន ព្រះសង្ឃ ក្នុងពិធីភ្ជុំបិណ្ឌ នៅវត្តពោធិពេជ្រគីរី ក្នុងឃុំអូរឧកញ៉ាហេង​ ស្រុកព្រៃនប់

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានអញ្ជើញចូលរួម ពិធីបុណ្យឆ្លងភ្ជុំបិណ្ឌ ចំនួន ០៣វត្តគឺ: វត្តព្រៃធ្នង់ វត្តពោធិ៍ទន្ទឹម និង វត្តអង្គស្វាយ ស្ថិតនៅស្រុកស្វាយទាប ខេត្តស្វាយរៀង

ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ចើញចុះមកពិនិត្យមើល ស្ថានភាពជាក់ស្ដែង នៅចំណុចទំនប់ ទឹកចាក់ទឹម ស្ថិតក្នុងឃុំជៀប ស្រុកទឹកផុស ដែលប្រជាពលរដ្ឋ ធ្វើដំណើរទៅលេងកម្សាន្ត

ឯកឧត្តមបណ្ឌិត សួស គង់ និងលោកជំទាវ បាននាំយកនូវចង្ហាន់ ទេយ្យទាន និងបច្ច័យ ទៅចូលរួមកាន់បិណ្ឌវេនទី១៤ នៅវត្តទួលស្រគំ ហៅវត្តព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារ គណបក្សចុះជួយ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានអញ្ចើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេចស្តីពី ផែនការរួមឆ្ពោះ ទៅកាន់ការ បោះឆ្នោត ជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បាននាំយក គ្រឿងឧបភោគ បរិភោគ ទេយ្យទាន និងបច្ច័យ ទៅវេរប្រគេនព្រះសង្ឃ ចំនួន ៣វត្ត នៅវត្តព្រែកតាទែន វត្តច័ន្ទបុរីវង្ស និងវត្តព្រែកព្នៅ

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា សុីណា ឃួងស្រេង បានអញ្ជើញចូលរួម ពិធីបុណ្យកាន់ បិណ្ឌវេនទី១៤ នៅវត្តបិគ្រោធវ័ន (វត្តគល់ទទឹង) ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍ថា នៅទូទាំង ខេត្តស្វាយរៀង ២៤៦វត្ត បានទទួលទេយ្យវត្ថុ និងបច្ច័យកសាង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ឯកឧត្តម រដ្នមន្ត្រី វេង សាខុន និងលោកជំទាវ បានអញ្ចើញបន្តដំណើរ មកដាក់បិណ្ឌវេនទី១៤ នៅវត្តបុញ្ញខេត្តារាម ហៅវត្តស្រែកក់ នៅឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូង និងលោកជំទាវ ម៉ក់ ស៊ីថា បានអញ្ចើញចូលរួម សូត្រមន្ត កាន់បិណ្ឌវេនទី១៤ នៅវត្តភ្នំប្រជុំបុត្រ ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទ ក្រហមកម្ពុជាខេត្តស្វាយរៀង បានអញ្ចើញបន្តនាំយក អំណោយមនុស្សធម៌ ចែកជូនគ្រួសារ ងាយរងគ្រោះ ចំនួន ១៦៦ គ្រួសារ បន្ថែមទៀត ក្នុងស្រុករមាសហែក

ឯកឧត្តម ឡោ ចាន់លី អភិបាលរងខេត្តកំពង់ចាម បានអញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំណែនាំ អំពីវិធានការបង្ក្រាប ការលេងល្បែងស៊ីសង គ្រប់ប្រភេទ ក្នុងស្រុកព្រៃឈរ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
249 នាក់
ម្សិលមិញ :
1439 នាក់
សប្តាហ៍នេះ :
9766 នាក់
សរុប :
3518642 នាក់