សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ==================រាជធានីភ្នំពេញ ៖នៅព្រឹកថ្ងៃអង្គារ ១១រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ដែលកម្មវិធីនេះរៀបចំធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ។មុននឹងអញ្ជើញចាប់ផ្ដើមថ្លែងនូវសុន្ទរកថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថ្លែងនូវសារចូលរួមរំលែកទុក្ខដល់គ្រួសារសពនិស្សិត ចាន់ ឧត្តម ដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍នៅអ៊ីស្រាអែល និងបានផ្ដាំផ្ញើសួរសុខទុក្ខដល់យុវជនយុវនារី និស្សិតទាំងអស់កំពុងរស់នៅប្រទេសអ៊ីស្រាអែល និងបានមានប្រសាសន៍ជម្រាបអំពីការតាមដានដោយយកចិត្តទុកដាក់អំពីសុវត្ថិភាពនិស្សិតទាំងអស់ពីរាជរដ្ឋាភិបាលកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា សុវត្ថិភាពរបស់និស្សិតខ្មែរយើង ដែលកំពុងសិក្សានៅប្រទេសអ៊ីស្រាអែល គឺជាអាទិភាពធំបំផុតក្នុងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា។នៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់យ៉ាងច្បាស់ថា ពលរដ្ឋប្រកបមុខរបរ ទាំងក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធក្តី ឬក្នុងប្រព័ន្ធក្តី គឺត្រូវបានយកចិត្តទុកដាក់ជាអាទិភាពគ្រប់ៗគ្នាពីរាជរដ្ឋាភិបាល។សម្តេចធិបតីបានណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ត្រូវស្រង់ ទិន្នន័យឲ្យបានច្បាស់លាស់ ចំពោះនិស្សិតខ្មែរដែលកំពុងសិក្សានៅប្រទេសអ៊ីស្រាអែល ថាគាត់នៅទីណាឲ្យច្បាស់ ដើម្បីងាយស្រួលទាក់ទងគាត់ និងជួយអន្តរាគមន៍ពួកគាត់ឲ្យបានទាន់ពេលវេលា។សម្តេចធិបតី បានមានប្រសាសន៍បញ្ជាក់ថា នាពេលនេះបងប្អូននិស្សិតខ្មែរ ដែលកំពុងសិក្សានៅប្រទេសអ៊ីស្រាអែល ត្រូវបានប្រមូលជាក្រុមតេលេក្រាមមួយ ដើម្បីទទួលព័ត៌មានច្បាស់លាស់ថា ពួកគាត់នៅទីណាខ្លះ ហើយនៅតំបន់ក្រហមប៉ុន្មាននាក់ និងកន្លែងសុវត្ថិភាពបំផុតប៉ុន្មាននាក់។សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការដាក់ចេញយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ គោលដៅធំគឺដើម្បីជួយប្រជាពលរដ្ឋឋិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ប៉ុន្ដែក្រៅពីនេះក៏បានជួយដល់ការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា និងជួយដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ពង្រឹងភាពធននូវសេដ្ឋកិច្ច និងសង្គមជាតិ និងលើកកម្ពស់ដល់សេដ្ឋកិច្ចជាតិផងដែរ។សម្តេចធិបតីបានមានប្រសាសន៍ជម្រាបជូនពលរដ្ឋនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចុះឈ្មោះចូលរួមក្នុងប្រព័ន្ធសេដ្ឋកិច្ចនេះ មិនមែនជាការបង្ខិតខំឡើយ។ ហើយការចូលរួមពីពលរដ្ឋនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺដើម្បីផ្ដល់ភាពងាយស្រួលដល់រាជរដ្ឋាភិបាលក្នុងការជួយអភិវឌ្ឍន៍ដល់អាជីវកម្មនៃពលរដ្ឋដែលឋិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ក្នុងនោះរួមមានទាំងការលើកលែងពន្ធជាដើមនោះ៕
ចំនួនអ្នកទស្សនា
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមការងារគណបក្សចុះមូលដ្នានខណ្ឌច្បារអំពៅ អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំជាមួយសាខាបក្ស អនុសាខាបក្ស និងប្រធានក្រុមបក្ស នៅទីស្នាក់ការគណបក្សខណ្ឌច្បារពៅ
ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ បានដឹកនាំគណប្រតិភូ រដ្នបាលរាជធានីភ្នំពេញ អញ្ចើញសំណេះសំណាល សួរសុខទុក្ខ ដល់នាយ-ពលទាហាន និងនាយ-ពលនគរបាល នៅបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំគណបក្សនយោបាយក្នុងសម្ព័ន្ធភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការចំពោះកិច្ច អញ្ជើញជាវាគ្មិនក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផល នៃកិច្ចខំប្រឹងប្រែង របស់ក្រសួងមហាផ្ទៃ ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមអនឡាញ និងអំពើជួញដូរមនុស្ស
លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានអញ្ចើញចូលរួមជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកអគ្គរាជរដ្ឋទូតម៉ាឡេស៊ី ប្រចាំកម្ពុជា
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងមុខតំណែង និងបូកសរុបវាយតម្លៃសភាពការណ៍បទល្មើស និងលទ្ធផលប្រតិបត្តិការបង្រ្កាប បទល្មើសប្រចាំខែឧសភា និងលើកទិសដៅការងារបន្ត
អបអសាទរ សន្និបាតអាណត្តិទី៦ (២០២៥-២០៣០) របស់គណៈកម្មាធិការសាខកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជន ខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ សមាគមអតីតយុទ្ធជន ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៥ និងលើកទិសដៅបន្ដ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំគណ:កម្មការ និងចុះពិនិត្យស្ថានភាពជាក់ស្ដែង នៅច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ស្ថិតក្នុងខេត្តកណ្តាល
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សា របស់គណៈប្រតិភូថ្នាក់ដឹកនាំ និងក្រុមការងារ នៃលេខាធិការដ្ឋានគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥
ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ អញ្ចើញចូលរួមជាអធិបតី និងជាវាគ្មិន ក្នុង សិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីគោលការណ៍ និងនីតិវិធី នៃការតែងតាំង ការផ្លាស់ប្តូរ និងការបញ្ចប់មុខតំណែងនាយក នៃគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ និងគ្រឹះស្ថានបឋមសិក្សាសាធារណៈ
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Wayne Farmer ប្រធានក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន នៅវិមានសន្តិភាព
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកបណ្ឌិត Le Trung Tuan ប្រធានក្រុមប្រឹក្សាស្ថាបនិកនៃ PSD គ្រុប ប្រទេសវៀតណាម
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ និង ឯកឧត្តម វ៉ី សំណាង អញ្ជេីញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១០ និងការពង្រឹងវិធានការ បង្ការ ទប់ស្កាត់ បង្ក្រាបគ្រឿងញៀនឆ្លងដែន នៅខេត្តតាកែវ
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ចើញចូលរួមពិធីបិទ សមយុទ្ធនាគមាសឆ្នាំ២០២៥ (DRAGON GOLD-2025 ) ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ស្ដីពីការត្រៀមរៀបចំពិធីសម្ពោធ ដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ គម្រោងផ្លូវថ្មេីរជេីងរាជធានីភ្នំពេញ
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្តែងការគួរសមជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីរឹតចំណងមិត្តភាពកម្ពុជា-វៀតណាម
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម Shaharuddin bin Onn ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញបន្តដឹកនាំកិច្ចប្រជុំ ស្តីពីការពង្រឹងវិធានការបង្ការ ទប់ស្កាត់ បង្ក្រាបគ្រឿងញៀនឆ្លងដែន តាមបណ្តាខេត្តជាប់ព្រំដែន នៅច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណរ ក្នុងខេត្តកណ្ដាល