ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពនៃការងារសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ក្នុងខេត្តឧត្តរមានជ័យ ឧត្តរមានជ័យ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ប្រធានអនុគណៈកម្មការសាងសង់ស្ដូប ឈ្នះ ឈ្នះ អន្លង់វែង នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពនៃការងារសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ក្នុងខេត្តឧត្តរមានជ័យ។ នាយឧត្តមសេនីយ៍គតិសង្គហបណ្ឌិត ថ្លែងថា ការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ នៅលើចំណុចទីតាំងភ្នំ២០០ ក្នុងភូមិសាស្ត្រស្រុកអន្លង់វែងនេះ ដោយសារតែជាតំបន់ប្រវត្តិ សាស្រ្តមួយដ៏ក្តៅគគុកកាលពីសម័យសង្រ្គាម ដែលបានបន្សល់ទុកនូវស្នាកស្នាម និងវត្ថុតាងផ្សេងៗពីសម័យរបបខ្មែរក្រហម។ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត បានយកឱកាសនេះ ថ្លែងអំណរគុណចំពោះសម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាការសាងសង់វិមានឈ្នះ-ឈ្នះ ដែលបានរៀបចំ ចាត់ចែង ទំនុកបម្រុងទាំងសំភារៈ និងថវិការ សម្រាប់ការសាងសង់ ដែលធ្វើឱ្យដំណើរការសាងសង់នេះប្រកបទៅដោយរលូន នឹងឆាប់រហ័ស ។នាឱកាសនោះ ប្រធានអនុគណៈកម្មការសាងសង់ស្ដូប ឈ្នះ ឈ្នះ អន្លង់វែង បានមានប្រសាសន៍ កោតសសើរ និងវាយតម្លៃខ្ពស់លើវឌ្ឍនភាពការងារសាងសង់ស្តូបអនុស្សាវរីយ៍ នយោបាយ ឈ្នះ–ឈ្នះ ដែលរហូតមកដល់ ថ្ងៃនេះ ការងារសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ–ឈ្នះ នៅក្នុងស្រុកអន្លងវែង សម្រេចបានលទ្ធផល ៧៦% តាមផែនការគ្រោងទុក រួមជាមួយរចនាសម្ព័ន្ធរណបមួយចំនួនទៀតហើយបន្ថែមលើនេះ។ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ក៏បាន ណែនាំឱ្យក្រុម ការងារបច្ចេកទេស ត្រូវគោរពតាមបទដ្ឋានការសាងសង់ឱ្យដូចទម្រង់ដើម និងត្រូវពន្លឿនការងារសាងសង់ឱ្យទាន់បាន ពេលវេលា។នាយឧត្តមសេនីយ៍គតិសង្គហបណ្ឌិត ថ្លែងបន្តថា ការសាងសង់ស្ដូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ នៅតំបន់នេះ គឺដើម្បីបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ពីជំហរដ៏រឹងមាំ និងបង្ហាញពីកក្តាសុខសន្តិភាព របស់ប្រទេសជាតិនាពេលបច្ចុប្បន្ននេះផងដែរ។ នាយឧត្តមសេនីយ៍គតិសង្គហបណ្ឌិត បញ្ជាក់ថា ស្ដូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ នេះ វានឹងផ្ដល់ជាប្រយោជន៍ដល់ពលរដ្ឋផងដែរលើវិស័យទេសចរណ៍ ព្រោះរំពឹងថា ស្ដូបនេះ នឹងអាចទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីទេសចរក្នុងស្រុក និងក្រៅស្រុក ពិសេសនោះ ពលរដ្ឋប្រទេសជិតខាង អាចមកទស្សនា សិក្សាស្រាវជ្រាវពីរឿងរ៉ាវប្រវត្តិសាស្រ្តផ្សេងៗ ដែលបានបន្សល់ទុកកាលពីសម័យរបបសង្រ្គាមក្នុងតំបន់នេះ៕
ចំនួនអ្នកទស្សនា
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមការងារគណបក្សចុះមូលដ្នានខណ្ឌច្បារអំពៅ អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំជាមួយសាខាបក្ស អនុសាខាបក្ស និងប្រធានក្រុមបក្ស នៅទីស្នាក់ការគណបក្សខណ្ឌច្បារពៅ
ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ បានដឹកនាំគណប្រតិភូ រដ្នបាលរាជធានីភ្នំពេញ អញ្ចើញសំណេះសំណាល សួរសុខទុក្ខ ដល់នាយ-ពលទាហាន និងនាយ-ពលនគរបាល នៅបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំគណបក្សនយោបាយក្នុងសម្ព័ន្ធភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការចំពោះកិច្ច អញ្ជើញជាវាគ្មិនក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផល នៃកិច្ចខំប្រឹងប្រែង របស់ក្រសួងមហាផ្ទៃ ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមអនឡាញ និងអំពើជួញដូរមនុស្ស
លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានអញ្ចើញចូលរួមជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកអគ្គរាជរដ្ឋទូតម៉ាឡេស៊ី ប្រចាំកម្ពុជា
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងមុខតំណែង និងបូកសរុបវាយតម្លៃសភាពការណ៍បទល្មើស និងលទ្ធផលប្រតិបត្តិការបង្រ្កាប បទល្មើសប្រចាំខែឧសភា និងលើកទិសដៅការងារបន្ត
អបអសាទរ សន្និបាតអាណត្តិទី៦ (២០២៥-២០៣០) របស់គណៈកម្មាធិការសាខកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជន ខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ សមាគមអតីតយុទ្ធជន ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៥ និងលើកទិសដៅបន្ដ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំគណ:កម្មការ និងចុះពិនិត្យស្ថានភាពជាក់ស្ដែង នៅច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ស្ថិតក្នុងខេត្តកណ្តាល
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សា របស់គណៈប្រតិភូថ្នាក់ដឹកនាំ និងក្រុមការងារ នៃលេខាធិការដ្ឋានគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥
ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ អញ្ចើញចូលរួមជាអធិបតី និងជាវាគ្មិន ក្នុង សិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីគោលការណ៍ និងនីតិវិធី នៃការតែងតាំង ការផ្លាស់ប្តូរ និងការបញ្ចប់មុខតំណែងនាយក នៃគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ និងគ្រឹះស្ថានបឋមសិក្សាសាធារណៈ
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Wayne Farmer ប្រធានក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន នៅវិមានសន្តិភាព
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកបណ្ឌិត Le Trung Tuan ប្រធានក្រុមប្រឹក្សាស្ថាបនិកនៃ PSD គ្រុប ប្រទេសវៀតណាម
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ និង ឯកឧត្តម វ៉ី សំណាង អញ្ជេីញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១០ និងការពង្រឹងវិធានការ បង្ការ ទប់ស្កាត់ បង្ក្រាបគ្រឿងញៀនឆ្លងដែន នៅខេត្តតាកែវ
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ចើញចូលរួមពិធីបិទ សមយុទ្ធនាគមាសឆ្នាំ២០២៥ (DRAGON GOLD-2025 ) ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ស្ដីពីការត្រៀមរៀបចំពិធីសម្ពោធ ដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ គម្រោងផ្លូវថ្មេីរជេីងរាជធានីភ្នំពេញ
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្តែងការគួរសមជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីរឹតចំណងមិត្តភាពកម្ពុជា-វៀតណាម
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម Shaharuddin bin Onn ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញបន្តដឹកនាំកិច្ចប្រជុំ ស្តីពីការពង្រឹងវិធានការបង្ការ ទប់ស្កាត់ បង្ក្រាបគ្រឿងញៀនឆ្លងដែន តាមបណ្តាខេត្តជាប់ព្រំដែន នៅច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណរ ក្នុងខេត្តកណ្ដាល