ឯកឧត្តម ប៉ា សុជាតិវង្ស និងលោកជំទាវ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៩ នៅវត្ដនិរោធរង្សី សង្កាត់និរោធ ខណ្ឌច្បារអំពៅ ===================នៅព្រឹកថ្ងៃអាទិត្យ ៩រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី់០៨ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងពុទ្ធបរិស័ទ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៩ នៅវត្ដនិរោធរង្សី សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នៅក្នុងពិធីកាន់បិណ្ឌទី៩នេះ ឯកឧត្តម ប៉ា សុជាតិវង្ស និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងពុទ្ធបរិស័ទទាំងអស់ បានអញ្ជើញប្រតិបត្ដិព្រះធម៌ សូត្រមន្ដចម្រើនព្រះបរិត្ដ រាប់បាត្រ ប្រគេនព្រះសង្ឃ បង្សុកូល ឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតកាទាំង៧សណ្ដាន និងជូនដល់វិញ្ញាណក្ខន្ធឥស្សរជន និងយុទ្ធជនដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ ដែលបានទទួលមរណកាលទៅកាន់លោកខាងមុខ សូមឱ្យជួបប្រកបតែវិបុលសុខគ្រប់ប្រការ និងទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ជាការចូលរួមចំណែកក្នុងការកសាងសមិទ្ធិផលនានា ក្នុងទីអារាមវត្តនិរោធរង្សី ឯកឧត្តម ប៉ា សុជាតិវង្ស និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងពុទ្ធបរិស័ទទាំងអស់ ដែលចូលរួមកាន់បិណ្ឌវេនទី៩ ក៏បានប្រមូលបច្ច័យ តាមរយៈទឹកចិត្តសទ្ធាជ្រះថ្លា ប្រគេនដល់ព្រះចៅអធិការវត្ត ចំនួន៣០លានរៀល ទុកសម្រាប់កសាងសមិទ្ធិផលដែលបម្រើឲ្យវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ បានកាន់តែរីកចម្រើនរុងរឿងជារៀងរហូត។ ជាមួយគ្នានេះ បានប្រគេនបច្ច័យសម្រាប់ព្រះសង្ឃ១១៤អង្គ ក្នុង១អង្គ សាដក១ និងថវិកា ចំនួន២ម៉ឺនរៀល និងព្រះចៅអធិការវត្តចំនួន១០មុឺនរៀល និងសាដកចំនួន១។ ដោយឡែក សម្រាប់យាយជី តាជី ៣០នាក់ ក្នុងម្នាក់ៗ ក្រណាត់ស១ដុំ និងថវិកា២ម៉ឺនរៀល។ ជាមួយគ្នានោះ ដើម្បីចូលរួមចំណែក និងលើកកម្ពស់វិស័យព្រះពុទ្ធសាសនា នៅក្នុងពិធីកាន់បិណ្ឌវេនទី៩នេះ ឯកឧត្តម ប៉ា សុជាតិវង្ស និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងពុទ្ធបរិស័ទទាំងអស់ បាននាំយកនូវទេយ្យទាន ទេយ្យវត្ថុ និងគ្រឿងឧបភោគ បរិភោគ ប្រគេនជូនវត្តនិរោធរង្សី រួមមាន៖ អង្ករចំនួន២០០គីឡូក្រាម ស្ករសចំនួន១០០គីឡូក្រាម មី២កេសធំ ត្រីខ២កេសធំ ទឹកដោះគោខាប់ចំនួន២កេស ទឹកក្រូចចំនួន២០កេស ទឹកបរិសុទ្ធចំនួន៥០កេស ផ្លែឈើ២កន្ត្រក និងបច្ច័យចង្ហាន់ចំនួន២លានរៀល។
ចំនួនអ្នកទស្សនា
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ចើញបន្តជួបសំណេះសំណាល សួរសុខទុក្ខកងកម្លាំងឈរជើង តាមបណ្តោយព្រំដែន ទិសយោធភូមិភាគទី១ ខេត្តរតនគិរី នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ជិតមកដល់
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការស្ពានអាកាស មរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ឯកឧត្ដម ជា សុមេធី រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចូលរួមក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស មរតកតេជោ
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស មរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ចើញដឹកនាំចូលរួមស្តាប់ការប្រជុំ ត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ចការងារ ធ្វើកំណែទម្រង់ និង ការកសាងអង្គភាព ត្រីមាសទី២ ឆ្នាំ២០២៥ តាមរយៈ Video Conference ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកនាយឧត្តមសេនីយ៍ សៅ សុខា
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាសមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធឆ្លងប្រាសាទមាស និងអភិសេករូបសំណាកលោកជំទាវម៉ៅ ស្ថិតនៅលើកំពូលភ្នំទ្វារ ស្ថិតនៅក្នុងស្រុកដងទង់ ខេត្តកំពត
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញចូលរួមពិធីបុណ្យទីឃាយុវឌ្ឍនៈ មង្គល និងស្រង់ព្រះសុគន្ធវារី ប្រគេនសម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគណខេត្តកណ្តាល និងជាព្រះចៅអធិរាជវត្តសុវណ្ណវារី ហៅវត្តព្រែកតាទែន នៅស្រុកពញាឮ
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញចូលរួមពីធីចែក វិញ្ញាបនបត្រថ្នាក់មូលដ្ឋាន ដល់សមណនិស្សិត និស្សិតជំនាន់ទី២ នៃសាកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ក្រោមធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី
នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ចើញចុះពិនិត្យវឌ្ឍនភាពការស្ថាបនាផ្លូវ និងសួរសុខទុក្ខកងកម្លាំង កំពុងបំពេញភារកិច្ច តាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន អញ្ចើញអមដំណើរជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញចុះពិនិត្យវឌ្ឍនភាពការស្ថាបនាផ្លូវ និងសួរសុខទុក្ខកងកម្លាំង ដែលកំពុងបំពេញភារកិច្ច តាមបន្ទាត់ព្រំដែន នៅខេត្តមណ្ឌលគិរី
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ អញ្ចើញជាអធិបតីភាព ក្នងពិធីក្រុងពាលី សម្ពោធដាក់ឱ្យប្រេីប្រាស់ ជាផ្លូវការនូវស្ពានអាកាស មរតកតេជោ
ឧត្តមសេនីយ៍ឯក ហួត ឈាងអន អញ្ចើញអមដំណើរជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ចើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំថវិកាឧបត្ថម្ភ កងកម្លាំងការពារ តាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ទិសយោធភូមិភាគទី២ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ឯកឧត្តម ឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ចើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំថវិកាឧបត្ថម្ភ កងកម្លាំងការពារ តាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ទិសយោធភូមិភាគទី២ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
សម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមបុណ្យខួបគម្រប់១០០ថ្ងៃ លោកជំទាវធម្មសទ្ធាភិរ័ត្នសិរីវិសុទ្ធិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ចើញចូលរួមពិធីសម្ពោធ ដាក់ឱ្យដំណើរការ ជាផ្លូវការទីស្នាក់ការផ្តល់សេវា អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែន អគារផ្សារទំនើប អ៉ីអនម៉ល មានជ័យ (អ៉ីអន៣) នៅក្នុងខណ្ឌមានជ័យ
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងាររាជរដ្នាភិបាលចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញអមដំណើរជាមួយសម្តេចក្រឡាហោម ស ខេង ចុះពិនិត្យទីតាំង និងសំណេះសំណាល ជាមួយយុវជន យុវនារី រៀនជំនាញកុំព្យូទ័រ និងជំនាញកែច្នៃម្ហូបអាហារ បន្លែ ផ្លែឈើ
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ បានអញ្ចើញចូលរួមអមដំណើរ ជាមួយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ចើញដើរលេងកម្សាន្ត ទស្សនាទិដ្ឋភាពផ្លូវថ្មើរជើង
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានអញ្ជើញចូលរួមទទួលដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីបានអញ្ជើញទៅចូលរួម គោរពវិញ្ញាណក្ខន្ធ ឯកឧត្តម នាយឧត្តមសេនីយ៍ ខាំតៃ ស៊ីផាន់ដន អតីតប្រធានគណៈកម្មាធិការមជ្ឈិម នៃបក្សបដិវត្តន៍ឡាវ និងជាអតីតប្រធានរដ្ឋឡាវ
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងាររាជរដ្នាភិបាល ចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញអមដំណើរជាមួយសម្តេចក្រឡាហោម ស ខេង ចុះពិនិត្យទីតាំង និងសំណេះសំណាល ជាមួយយុវជន យុវនារី រៀនជំនាញកុំព្យូទ័រ និងជំនាញកែច្នៃម្ហូបអាហារ បន្លែ ផ្លែឈើ