ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឲ្យលោក វរសេនីយ៍ឯក ណាសលី ប៊ីន អាបដ៍ រ៉ហ៊ីម សេនានុព័ន្ធថ្មីម៉ាឡេស៊ីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅអគ្គបញ្ជាការដ្ឋាន
Mon,09 October 2023 (Time 01:54 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឲ្យសេនានុព័ន្ធថ្មីម៉ាឡេស៊ីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថៃ្ងទី០៩ ខែតុលា ឆ្នាំ២០២៣ បានអនុញ្ញាតឲ្យលោក វរសេនីយ៍ឯក ណាសលី ប៊ីន អាបដ៍ រ៉ហ៊ីម (Nazlee bin Abd Rahim) សេនានុព័ន្ធថ្មីម៉ាឡេស៊ីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅអគ្គបញ្ជាការដ្ឋាន។

នៅក្នុងឱកាសនោះ លោកវរសេនីយ៍ឯក ណាសលី ប៊ីន អាបដ៍ រ៉ហ៊ីម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ និងថ្នាក់ដឹកនាំផ្សេងទៀត ដែលបានអនុញ្ញាតឲ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសមក្នុងនាមជាសេនានុព័ន្ធថ្មីរបស់កងទ័ពម៉ាឡេស៊ី។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីស្ថានភាពមួយចំនួននៅកម្ពុជា ពិសេសការបញ្ចប់សង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជាហើយនាំមកនូវសន្តិភាពពេញលេញ, ជោគជ័យការប្រយុទ្ធនឹងជំងឺកូវីដ-១៩, ជោគជ័យការរៀបចំកិច្ចប្រជុំនិងព្រឹត្តិការណ៏នានាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជោគជ័យដំណើរការបោះឆ្នោត និងការរៀបចំរាជរដ្ឋាភិបាលអាណត្តិទី៧។

លើទំនាក់ទំនងកម្ពុជានិងម៉ាឡេសុី ឯកឧត្តមបានបញ្ជាក់ថា ប្រទេសទាំងពីរមានទំនាក់ទំនងជាមួយគ្នារយៈពេល ៦៦ឆ្នាំមកហើយ ហើយបច្ចុប្បន្នប្រទេសទាំងពីរនៅតែបន្តប្ដេជ្ញាពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍។

ដោយឡែកលើវិស័យយោធា ក្រសួងការពារប្រទេស និងអគ្គបញ្ជាការប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការល្អ តាមរយៈការចូលរួមធ្វើលំហាត់នានា ការគាំទ្រគ្នាទៅវិញទៅមក ការជួយបណ្ដុះបណ្ដាលធនធានមនុស្ស ក៏ដូចជាការថែរក្សាសន្តិភាពដើម្បីបុព្វហេតុប្រទេសទាំងពីរ និងក្នុងក្របខណ្ឌអាស៊ាន។

ក្រៅពីនោះកងទ័ពប្រទេសទាំងពីរ បានធ្វើការផ្លាស់ប្ដូរទស្សនកិច្ចទាំងថ្នាក់អគ្គបញ្ជាការ និងបណ្ដាប្រភេទទ័ព ការចូលរួមតាំងពិពណ៌កងទ័ពជារៀងរាល់ឆ្នាំ ការយកចិត្តទុកដាក់ផ្លាស់ប្ដូរព័ត៌មានដើម្បីទប់ស្កាត់បទឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀនជាដើម។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បញ្ជាក់ថា តាមរយៈលោកវរសេនីយ៍ឯក ណាសលី ប៊ីន អាបដ៍ រ៉ហ៊ីម កងទ័ពប្រទេសទាំងពីរ(កម្ពុជា-ម៉ាឡេស៊ី) នៅតែបន្តកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ដោយឯកឧត្តម រួមនឹងថ្នាក់ដឹកនាំដទៃទៀត បង្កលក្ខណៈគ្រប់បែបយ៉ាង ដើម្បីឲ្យការបំពេញបេសកកម្មការទូតរបស់លោកវរសេនីយ៍ឯកទទួលបានជោគជ័យ។

ក្នុងកិច្ចឆ្លើយតប លោកវរសេនីយ៍ឯក សេនានុព័ន្ធម៉ាឡេស៊ី បានសម្ដែងនៅការស្ងប់ស្ញែងចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងនោះវិស័យយោធា បើទោះបីទើបចេញផុតពីសង្គ្រាមច្រើនឆ្នាំក៏ដោយ ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់។

លោកវរសេនីយ៍ឯក ណាសលី ប៊ីន អាបដ៍ រ៉ហ៊ីម បានធ្វើការចាប់អារម្មណ៍ចំពោះសមត្ថភាពកងកម្លាំងថែរក្សាសន្តិភាពកម្ពុជា ហើយមានបំណងចង់សិក្សាពីបទពិសោធន៍ដែលកម្ពុជាមាន។ លោកវរសេនីយ៍ឯក សង្ឃឹមថា ទៅថ្ងៃអនាគតកងទ័ពម៉ាឡេស៊ី នឹងបានធ្វើលំហាត់រួមគ្នាជាមួយកងទ័ពកម្ពុជាលើផ្នែកប្រឆាំងភេរវកម្ម៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4605 នាក់
ម្សិលមិញ :
2810 នាក់
សប្តាហ៍នេះ :
20973 នាក់
សរុប :
4989178 នាក់

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត អញ្ជើញដង្ហែរព្រះមហាក្សត្រ ក្នុងពិធីលៀងសាយភោជន៍ ជូនឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ចើញជួបជាមួយប្រធានរដ្ឋ នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងជំនួប សម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព

ឯកឧត្តម គួច ចំរើន បានអញ្ជើញដឹកនាំគណៈប្រតិភូ ខេត្តព្រះសីហនុ ជួបសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងនាំយក អំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនកងទ័ពឈរជើង នៅកោះពូលូវ៉ៃ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានអញ្ចើញចូលរួមអមជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ទទួលជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម ចាង ឈីងលី ( ZHANG Qingli) នៅវិមានរដ្ឋសភា

ឯកឧត្តម លូ គីមឈន់ ប្រតិភូរាជរដ្នាភិបាលកម្ពុជា ទទួលបន្ទុក អគ្គនាយកកំពង់ផែស្វយ៏ត ក្រុងព្រះសីហនុ បាននាំយកថវិកាមួយចំនួន ដើម្បីឧបត្ថម្ភគាំទ្រ ដល់សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ចើញចូលរួមក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ស្ពឺ

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល បានអនុញ្ញាតជូន ឯកឧត្តម HU BIN CHEN ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ បានអញ្ចើញចូលរួមអមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានអញ្ជើញចូលរួម ទទួលដំណើរនិវត្តន៍ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីបានអញ្ជើញចូលរួម សន្និបាតប្រចាំឆ្នាំលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក នៅព្រះរាជណាចក្រថៃ

​លោកឧត្តមសេនីយ៍ទោ សុខ សំបូរ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ បានអញ្ចើញចូលរួមក្នុងពិធី បើកវគ្គបណ្ដុះបណ្ដាល ស្ដីពី វិធីសាស្ត្រស្រាវជ្រាវ បទល្មើសរំលោភបំពាន និងអំពើធ្វើអាជីវកម្មផ្លូវភេទ លើកុមារតាមប្រព័ន្ធអនឡាញ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឲ្យឯកឧត្ដម វ៉ាង យី (WANG Yi) រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋប្រជាមានិតចិន ចូលជួប សម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព

លោកឧត្តមសេនីយ៍ទោ សុខ សំបូរ ប្រធាន​នាយកដ្ឋាន ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ បានអញ្ចើញចូលរួមពិធី បើក​សិក្ខាសាលា​ស្តី​ពី​ការ ​ប្រយុទ្ធ​ប្រឆាំង​ ទេសចរណ៍​ផ្លូវភេទ​ និង​ការ​ជួញដូរ​ផ្លូវភេទ​ លើ​អនីតិជន​ តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​ ក្រោមអធិបតីភាព ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ជីវ​ ផ​ល្លី​

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញធ្វើដំណើរត្រឡប់ មកកាន់ប្រទេសកម្ពុជាវិញ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញ ទៅថ្លែងសុន្ទរកថាពិសេស ក្នុងពិធីបើកសន្និបាតលើកទី៨០ របស់ UN-ESCAP នៅប្រទេសថៃ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ចើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Armida Salsiah Alisjahbana អគ្គលេខាធិការរង អង្គការសហប្រជាជាតិ នៅព្រះរាជាណាចក្រថៃ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ចើញចូលរួមថ្លែងសុន្ទរកថា ក្នុងឱកាសបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី~ប៉ាស៊ីហ្វិក នៅព្រះរាជាណាចក្រថៃ

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញជូនដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញទៅចូលរួមសន្និបាត ប្រចាំឆ្នាំលើកទី៨០ របស់ UN-ESCAP នៅប្រទេសថៃ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញទៅកាន់ព្រះរាជាណាចក្រថៃ ដើម្បីអញ្ជើញថ្លែង សុន្ទរកថាពិសេស ក្នុងពិធីបើកសន្និបាត លើកទី៨០ របស់គណៈកម្មការ សេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំពិភាក្សា ជំរុញការចុះបញ្ជីដីធ្លី នៅខេត្តបន្ទាយមានជ័យ

ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ ៖ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ឯកភាពការងារ និងការចូលរួម ពីគ្រប់អ្នកពាក់ព័ន្ធ ដើម្បីជំរុញការ ចុះបញ្ជីដីបង្ហើយ បង្កើតបរិយាកាសគ្មានវិវាទ និងផ្តល់សេវាគាប់ចិត្ត

លោកជំទាវ​បណ្ឌិត​ ពេជ​ ចន្ទ​មុន្នី​ ហ៊ុន ​ម៉ាណែត​ អគ្គស្នងការ​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា​ បានអញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ​ក្នុង​វេទិកា​ផ្សព្វផ្សាយ​ពី​ចលនា​ និង​សកម្មភាព​សមាគម​កាយឫទ្ធិនារី​កម្ពុជា​