ក្នុងរយៈពេលត្រឹមតែបីសប្ដាហ៍ នៃការចូលមកកាន់ក្នុងមុខតំណែងជាស្នងការ របស់លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ០២កន្លែង ត្រូវបានចាប់ផ្ដេីមសាងសង់ថ្មីនៅព្រឹកថ្ងៃអង្គារ៍ ទី២៤ ខែមករា ឆ្នាំ២០២៣នេះ លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងលោក ខេង ម៉េងឈុន អភិបាល នៃគណៈអភិបាលស្រុកព្រៃឈរ បានដឹកនាំកងកម្លាំងចូលរួមក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលសូរសែន្យ នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដែលមានទំហំ ទទឹង១១ម៉ែត្រ និងជម្រៅ ៩ម៉ែត្រ ដែលគ្រោងចំណាយថវិកាអស់ប្រមាណជិត 20,000$ (ពីរម៉ឺនដុលា្លរអាមេរិក) ដោយទទួលបានការឧបត្ថម្ភពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការក៏បាននាំអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភដល់÷១-ឧបត្ថម្ភថវិកាចំនួន 1000$ ដល់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសូរសែន្យ សម្រាប់ចាក់ដីបំពេញបន្ថែមក្នុងបវិវេណប៉ុស្តិ៍២-ជូនបច្ច័យតាជី យាយជីចំនួន៣០នាក់ ក្នុងម្នាក់ៗ បច្ច័យ០១មុឺនរៀល សារុង០១ ផងដែរ ។ បន្ទាប់មកលោកឧត្តមសេនីយ៍ស្នងការ និងសហការី បានបន្ដចុះត្រួតពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលបារាយណ៍ នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដេីម្បីត្រៀមលក្ខណៈចលនាសាងសង់អាគារថ្មីជាបន្តទៀត ។ គួរបញ្ជាក់ផងដែរថា លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចូលមកកាន់ក្នុងមុខតំណែងជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម តាមប្រកាសរបស់ក្រសួងមហាផ្ទៃ កាលពីដេីមខែមករា នាពេលថ្មីៗកន្លងមកនេះ ។ បេីគិតមកដល់ពេលបច្ចុប្បន្ននេះ រយៈពេលត្រឹមតែ បីសប្ដាហ៍ គឺមិនដល់មួយខែផង អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន០២កន្លែង បាននឹងកំពុងចាប់ផ្ដើមសាងសង់ថ្មី÷ ១-ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រះឃ្លាំង នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់២-ប៉ុស្តិ៍នគរបាលរដ្ឋបាលសូរសែន្យ នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ៕
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដឹកនាំមន្រ្តីរាជការខេត្តកំពង់ចាម អញ្ចើញគោរពវិញ្ញាណក្ខន្ធសពលោកជំទាវ ប៊ុន សុថា ត្រូវជាភរិយារបស់ ឯកឧត្ដម តាន់ បញ្ញាវុធ នៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ
ឯកឧត្ដម វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធសព លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហុឹង នៅខណ្ឌទួលគោក រាជធានីភ្នំពេញ
ឯកឧត្ដម ឃួង ស្រេង បានអញ្ជើញដឹកនាំប្រតិភូ រដ្ឋបាលរាជធានីភ្នំពេញ ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហុឹង ត្រូវជាភរិយារបស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ បញ្ញាវុធ
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យឆ្លង ឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តត្រគៀត ស្ថិតក្នុងស្រុកពារាំង ខេត្តព្រៃវែង
ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច អញ្ជើញចូលរួម កិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេចចិត្ត នៃមហាសន្និបាត វិសាមញ្ញតំណាង ទូទាំងប្រទេស របស់គណប្រជាជានកម្ពុជា
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ចើញជំនួបជាមួយ នាយឧត្តមសេនីយ៍ MANOJ PANDE មេបញ្ជាការកងទ័ពជើងគោកឥណ្ឌារ នៅប្រទេសឥណ្ឌា
ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ខេត្តព្រះសីហនុ អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សេចក្ដីសម្រេចចិត្ត នៃមហាសន្និបាត វិសាមញ្ញតំណាង ទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ចើញជំនួបជាមួយ ឯកឧត្តម GIRIDHAR ARAMANE អគ្គលេខាធិការ ក្រសួងការពារជាតិឥណ្ឌា នៅរដ្ឋធានីញ៉ូដេលី ប្រទេសឥណ្ឌា
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អញ្ចើញជំនួបជាមួយ ឯកឧត្តម VIKRAM MISRI ទីប្រឹក្សារងសន្តិសុខជាតិ នៃសាធារដ្ឋឥណ្ឌា នៅប្រទេសឥណ្ឌា
លោកជំទាវ ម៉ែន នារី សោភ័គ បានអញ្ចើញអប់រំផ្សព្វផ្សាយ ស្តីពី រួមគ្នា ពង្រឹងសេវា សុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ យុវវ័យ និងអាហារូបត្ថម្ភ ដល់កម្មការិនី រោងចក្រ ៥៥នាក់ ជាស្រ្តី មានផ្ទៃពោះ និងស្រ្តីមាន កូនតូច នៅក្នុងខេត្តព្រះសីហនុ
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានដឹកនាំប្រតិភូក្រសួង អញ្ចើញចូលរួម គោរពវិញ្ញាណក្ខន្ធ លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៉ឹង ភរិយា ឯកឧត្តម តាន់ បញ្ញាវុធ
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួប សំណេះសំណាល និងពិភាក្សាការងារ ជាមួយ លោកស្រី Jenny Scharrer នាយកតំបន់អង្គការ KfW ប្រចាំនៅកម្ពុជា
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលជួបសម្តែងការគួរសម ជាមួយ ឯកឧត្តម ស៊ុប្រាម៉ានៀម ជែស្យាងការ រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌា
ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ស្រុកកំពង់សៀម បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំលើកផែនការ ផ្សព្វផ្សាយ ខ្លឹមសារមហាសន្និបាត វិសាមញ្ញតំណាង ទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា
ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការ គណបក្សខេត្តកំពង់ចាម បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំ លើកផែនការ ផ្សព្វផ្សាយ ខ្លឹមសារ មហាសន្និបាត វិសាមញ្ញតំណាង ទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អញ្ចើញជំនួប ជាមួយ ឯកឧត្តម RAJNATH SINGH រដ្ឋមន្ត្រីការពារជាតិឥណ្ឌា នៅរដ្ឋធានីញ៉ូដេលី ប្រទេសឥណ្ឌា
ឯកឧត្តម សាយ សំអាល់ អនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួម ក្នុងពិធីក្រុងពាលី បើកការដ្ឋាន ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅព្រះលានជល់ដំរី ក្នុងបរិវេណអង្គរធំ
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោកជំទាវ ម៉ៅ ចំណាន ព្រមទាំងសហការី សូមផ្ញើសារលិខិត ចូលរួម រំលែកទុក្ខយ៉ាង ក្រៀមក្រំបំផុត ចំពោះមរណភាព របស់ លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អញ្ចើញជំនួបជាមួយ ឯកឧត្តមបណ្ឌិត SHRI JAGDEEP DHANKAR អនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា នៅរដ្ឋធានីញ៉ូដេលី ប្រទេសឥណ្ឌា
លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម សូមផ្ញើសារលិខិត ចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាព របស់លោកជំទាវ ប៊ុន សុថា ប្អូនស្រីបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី
ចំនួនអ្នកទស្សនា