កម្មការិនីរោងចក្រ ៥៥នាក់ ជាស្រ្តីមានផ្ទៃពោះ និងស្រ្តីមានកូនតូច មកពីរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ ទទួលការយល់ដឹងបន្ថែមស្តីពី «រួមគ្នាពង្រឹងសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ យុវវ័យ និងអហារូបត្ថម្ភ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាពនៅឆ្នាំ២០២៣»...!!កម្មការិនីរោងចក្រ ៥៥នាក់ ជាស្រ្តីមានផ្ទៃពោះ និងស្រ្តីមានកូនតូច មកពីរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានទទួលការអប់រំផ្សព្វផ្សាយស្តីពី «រួមគ្នាពង្រឹងសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ យុវវ័យ និងអាហារូបត្ថម្ភ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០២៣» ពីកាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលដឹកនាំដោយលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នាព្រឹកថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០២៣នេះ។ ក្នុងឱកាសនោះ លោកជំទាវ មុំ ចន្ធី នាយិការងនាយកដ្ឋានសុខភាព នៃកាកបាទក្រហមកម្ពុជា និងជាលេខាធិការក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានជម្រាបជូនស្ត្រីជាមាតាទាំងអស់អំពីការលើកកម្ពស់សុខភាពមាតា ទារក និងកុមារ និងការពង្រឹងសេវាសុខភាពបន្តពូជ ដែលតម្រូវឱ្យស្ត្រីមានផ្ទៃពោះគ្រប់រូប ត្រូវទៅពិនិត្យសុខភាពនៅមូលដ្ឋានសុខាភិបាល ដែលអាចទុកចិត្តបាន ព្រមទាំងគូសបញ្ជាក់ពីផលប្រយោជន៍នៃការទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ គឺដើម្បីបានដឹងពីស្ថានភាពសុខភាពទារកក្នុងផ្ទៃ សុខភាពស្ត្រីជាមាតា និងស្តាប់ការណែនាំពីគ្រូពេទ្យជំនាញ ដើម្បីទប់ស្កាត់ការចម្លងមេរោគអេដស៍ និងជំងឺឆ្លងនានាពីមាតាទៅទារក។ ជាមួយគ្នានេះ ដោយសារគភ៌របស់ស្ត្រីមាន៣ដំណាក់កាលគឺ ដំណាក់កាល៣ខែដំបូង ៣ខែបន្ទាប់ និង៣ខែចុងក្រោយ ដែលតម្រូវឱ្យស្ត្រីយល់ដឹងអំពីអាហារូបត្ថម្ភទាំង ៣ក្រុម ការរក្សាអនាម័យ ការធ្វើលំហាត់ប្រាណ និងការគ្រប់គ្រងដំណេក របស់ស្ត្រីជាមាតាជាដើម។លោកជំទាវ ប្រាក់ ចន្ទសុខា ហិរញ្ញិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្នាក់សាខា បានថ្លែងនូវកិច្ចស្វាគមន៍ចំពោះស្ត្រីក្នុងវ័យបន្តពូជទាំង៥៥នាក់ ដែលផ្តល់វត្តមានចូលរួមទទួលយកការអប់រំផ្សព្វផ្សាយពីកាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នាពេលនេះ។ ការអប់រំផ្សព្វផ្សាយនេះ គឺជាសកម្មភាពផ្តល់នូវបទពិសោធន៍ល្អៗ អំពីវិធីថែទាំទារកចាប់ពីនៅក្នុងផ្ទៃ រហូតពេលសម្រាល និងក្រោយពេលសម្រាល ជូនបងប្អូនស្ត្រីដែលជាអ្នកម្តាយគ្រប់រូប គឺត្រូវចេះថែទាំសុខភាព ត្រូវចេះធ្វើអនាម័យ ឱ្យបានជាប្រចាំ នៅពេលបំបៅកូន និងការផ្គត់ផ្គង់អាហារបំប៉នដល់កូនៗរបស់ខ្លួន ទៅតាមការណែនាំរបស់គ្រូពេទ្យ។ថ្លែងក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធាន អចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ តែងតែយកចិត្តទុកដាក់ដល់ការលើកកម្ពស់សុខភាពស្ត្រី និងកុមារ និងគិតគូរពីសុខទុក្ខរបស់ស្ត្រីនិងកុមារគ្រប់រូប។ លោកជំទាវ បានគូសបញ្ជាក់ពីស្ថានភាពវិវត្តនៃវិស័យសុខភាពសារធារណៈ មានដូចជាការវិវត្តនៃជំងឺអេដស៍ ដែលដំបូងគេគិតពីការឆ្លងគឺពី ស្វាមី ទៅភរិយា តែបច្ចុប្បន្នគេគិតបន្ថែមដល់ការឆ្លងពីម្តាយទៅកូនថែមទៀត។ ក្នុងន័យនេះ ក្រុមការងារកាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងនៅថ្នាក់សាខាទាំង ២៥រាជធានីខេត្ត បាននិងកំពុងយកចិត្តទុកដាក់អប់រំផ្សព្វផ្សាយក្នុងការទប់ស្កាត់ និងលុបបំបាត់ ជំងឺឆ្លងនានា ព្រោះថាសុខភាពល្អនឹងផ្តល់ប្រយោជន៍ដល់ការលើកកម្ពស់ជីវភាពរស់នៅ និងប្រសិទ្ធភាពការងារ ជាពិសេសចំពោះបងប្អូនជាស្រ្តីដែលកំពុងបម្រើការងារក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុនេះដែរ។ លោកជំទាវ បានគូសបញ្ជាក់ពី តម្លៃនៃសុខសន្តិភាព ដែលបានផ្តល់ឱកាសគ្រប់បែបយ៉ាងដល់យើងទាំងអស់គ្នា ក្នុងការបំពេញការងារជាប្រក្រតី និងឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០។ស្ត្រីជាមាតាទាំងអស់ បានបង្ហាញនូវការយល់ដឹងរបស់ខ្លួនស្តីពីការថែទាំសុខភាពផ្ទាល់ខ្លួន សារប្រយោជន៍នៃការពិនិត្យផ្ទៃពោះទៀងទាត់ និងការផ្តល់អាហារូបត្ថម្ភត្រឹមត្រូវជាដើម ព្រមទាំងបានថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជា ដែលបានយកចិត្តទុកដាក់ធ្វើការអប់រំផ្សព្វផ្សាយជាប្រចាំ ថែមទាំងបានផ្តល់ជូននូវកាដូអនុស្សាវរីយ៍ដល់ស្ត្រីដែលចូលរួមកម្មវិធីទាំងអស់ ដោយក្នុងម្នាក់ៗទទួលបាន ៖ សារុង២, កន្សែងពោះគោ១, សាប៊ូក្លិនដុសខ្លួន១ដប, ទឹកអនាម័យក្លិន១ដប, សាប៊ូដុសខ្លួន២ដុំ, និងថវិកា ៥ម៉ឺនរៀល។បន្ទាប់ពីកម្មវិធីអប់រំផ្សព្វផ្សាយខាងលើនេះ ក្រុមការងារបានបន្តសួរសុខទុកស្រ្តីក្រីក្រ មានផ្ទៃពោះ ២នាក់ និងស្រ្តីទើបសម្រាលកូនម្នាក់ ដែលមានលំនៅដ្ឋាននៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងបានផ្ដល់ជូនម្នាក់ៗរួមមាន៖ មុង ភួយ សារុង កន្សែងពោះ ក្រមា មី ត្រីខ ទឹកដោះគោ ស្ករស ខោអាវទារក ស្រោមដៃ ស្រោមជើង ម៉ាស់ ជែល និងថវិកាចំនួន ៥ម៉ឺនរៀលផងដែរ។ ការចូលរួមលើកកម្ពស់សុខភាពមាតា ទារក និងកុមារ និងកាត់បន្ថយបាននូវអត្រាមរណភាពមាតា ទារក និងកុមារ ដែលជាកិច្ចការមួយរបស់កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ រួមជាមួយថ្នាក់សាខាទាំង ២៥រាជធានី-ខេត្ត តែងតែបង្កើតឱ្យមានកម្មវិធីអប់រំផ្សព្វផ្សាយស្តីពី «សារសំខាន់ក្នុងការ ថែទាំសុខភាព ការពិនិត្យផ្ទៃពោះ ការសម្រាលកូននៅមូលដ្ឋាន សុខាភិបាល ការចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ រួមជាមួយការអនុវត្តវិធានការ ៣ការពារ និង៣កុំ ការបំបៅកូនដោយទឹកដោះម្តាយ ការយល់ដឹង អំពីអាហារូបត្ថម្ភ ក៏ដូចជាការយល់ដឹងពីមេរោគអេដស៍ និងទប់ស្កាត់ការចម្លងជំងឺផ្សេងៗទៀតពីម្តាយ ទៅ កូន ។ល។» ជូនដល់ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច និងស្ត្រីក្នុងវ័យបន្តពូជ និងយុវជនបន្តវេននៅតាម សហគមន៍៕
ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាកិត្តិយសដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធី ពិសារអាហារ ពេលល្ងាច ដែលរៀបចំឡើងដោយ ក្រុមកីឡាសេនាយុត្តិធម៌
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានអញ្ចើញចូលរួមជាមួយ សម្ដេចក្រឡាហោម ស ខេង ចូលជួប សម្ដែងការ គួរសម ឯកឧត្តម សនសៃ សុផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាព ក្នុងពិធី ប្រគល់-ទទួល និងសម្ពោធ ដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ ទីលានទុកដាក់សំរាម ក្នុងក្រុងបាត់ដំបង
ឯកឧត្តម រដ្នមន្ត្រី សាយ សំអាល់ បានអញ្ចើញចូលរួម ពិធីប្រកាសដាក់ឲ្យអនុវត្ត កម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណ: ដំណាក់កាលទី៤ ឆ្នាំ២០២៣-២០២៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន
ឯកឧត្ដម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកំពង់សៀម និងលោកជំទាវ បានអញ្ចើញជាអធិបតីភាព ក្នុងពិធីសម្ពោធ ឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តបុប្ផារាមបល្ល័ង្កពេជ្រ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាស ដាក់ឲ្យអនុវត្ត កម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណ: ដំណាក់កាលទី៤ ឆ្នាំ២០២៣-២០២៧ នៅសណ្ឋាគារសុខាភ្នំពេញ
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានថ្លែងអំណរគុណ ចំពោះលោក ថន សេងតារា អគ្គនាយកក្រុមហ៊ុនតារា ធីស៊ី ហ្គាស តែងតែមានចិត្តសប្បុរស ឧបត្ថម្ភអំណោយ ដល់អាវុធហត្ថរាជធានីភ្នំពេញ
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានក្រើនរំលឹក ដល់កម្លាំងនគរបាលទាំងអស់ ក្នុងខេត្តបន្ទាយមានជ័យ គោរពវិន័យ រក្សាអនាម័យ រស់នៅស្អាត កន្លែងស្អាត នាំនូវសុខភាពល្អ
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ចេីញជាអធិបតីភាព ចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយ កម្មករ កម្មការិនី នៃរោងចក្រត្រីប៉ុស អ៉ីនធឺណេ សិនណល ខូអិលធីឌី នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្វើញដឹកនាំ ក្រុមគ្រូពេទ្យស្ម័គ្រ ចិត្តចុះពិនិត្យ ព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ជូនដល់ ប្រជាលពរដ្ឋ រស់នៅក្នុងសហគមន៍ក្រីក្រ ក្នុងសង្កាត់ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យ
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានអញ្ចើញចូលរួមជាមួយ សម្ដេចក្រឡាហោម ស ខេង បើកកិច្ចប្រជុំ ស្ដីពី កិច្ចសហប្រតិបត្តិការ ទ្វេភាគី រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ
ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្កកំពង់ស្ពឺ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស បញ្ចូលសមាជិក គណៈបក្សប្រជាជនកម្ពុជា ចំនួន ៤៨៨នាក់ នៅសាលប្រជុំមន្ទីរ គណបក្សខេត្តកំពង់ស្ពឺ
ឯកឧត្តម ហុង វិណុល បានដឹកនាំក្រុមការងារ អញ្ចើញចុះសួរសុខទុក្ខ និងពាំនាំថវិកា របស់ ឯកឧត្តម សៅ សុខា និងថវិកា សប្បុរសជន ប្រគល់ជូន លោក នាង សាមាន ដែលកំពុង សម្រាកព្យាបាលជម្ងឺ នៅមន្ទីរពេទ្យ ខេត្តតៃនិញ ប្រទេសវៀតណាម
ឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញចូលរួមជាកិត្តិយស ក្នុងពិធី សម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តជៀស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត នៅស្រុកត្បូងឃ្មុំ
ឯកឧត្តម ហុង វិណុល ប្រធានក្រុមការងារចុះជួយឃុំដូង បានអញ្ចើញជាអធិបតី ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ ប្រជាពលរដ្ឋ និងដោះស្រាយបញ្ហា ទុក្ខលំបាកផ្សេងៗ ស្ថិតនៅក្នុងឃុំដូង ស្រុករមាសហែក
ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ចើញជាអធិបតីភាព ក្នុងពិធីសម្ពោធ ឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តសុវណ្ណគិរី (ហៅវត្តជៀស) ស្ថិតក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
លោកជំទាវ ម៉ាណ ណាវី តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីចែកកញ្ចប់ អាហារបួស ជូនប្រជាពលរដ្ឋចំនួន ១៥០ គ្រួសារ នៅក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ចេីញចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយ ប្រជាពលរដ្ឋចំនួន ២០០គ្រួសារ នៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងលោកជំទាវ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវ ឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តពោធិព្រឹក្ស ហៅវត្តគោកស្រុក
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ប្រកាស កែសម្រួល និង បំពេញបន្ថែម សមាសភាព គណៈកម្មការ សាខាសមាគម នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់
ចំនួនអ្នកទស្សនា