ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០៥០
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាខណ្ឌ៧មករា​ បានអញ្ជើញទទួលទេយ្យទានសប្បុរសធម៌ ពីវត្តចំនួន៣ ក្នុងខណ្ឌ៧មករា​
Tue,15 October 2024 (Time 11:29 AM)
ដោយ ៖ ដើម្បីប្រជាជន


លោក ឌី រ័ត្នខេមារុណ ប្រធានគណៈកម្មាធិការអនុសាខាខណ្ឌ៧មករា​ បានអញ្ជើញទទួលទេយ្យទានសប្បុរសធម៌ ពីវត្តចំនួន៣ ក្នុងខណ្ឌ៧មករា​
============
សាខា កក្រក រាជធានីភ្នំពេញ៖​ នាល្ងាចថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០២៤ នៅវត្តមង្គលវ័ន ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា​ ខណ្ឌ៧មករា ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ៧មករា និងជាប្រធានគណៈកម្មាធិការអនុសាខាខណ្ឌ​ បានអញ្ជើញទៅទទួលទេយ្យទានសប្បុរសធម៌ពីវត្តចំនួន៣ ក្នុងខណ្ឌ៧មករា​ រួមមាន៖​ វត្តព្រះពុទ្ធមានបុណ្យ​ វត្តសំពៅមាស​ និងវត្តមង្គលវ័ន ។

នាឱកាសនោះ​ ព្រះបិដកធម្ម ម៉ៅ នីម ព្រះអនុគណខណ្ឌ៧មករា និងជាព្រះចៅអធិការវត្តព្រះពុទ្ធមានបុណ្យ,​ ព្រះមង្គលសត្ថា កង ណាម៉ានី​ ព្រះចៅអធិការវត្តសំពៅមាស​, ព្រះសរណបញ្ញា កង ស៊ីនួន ព្រះចៅអធិការវត្តមង្គលវ័ន បានមានព្រះថេរដីកាកោតសរសើរ​ គាំទ្រ និងមានទឹកព្រះទ័យសោមនស្សរីករាយ ក្នុងការចូលរួមចំណែកលើកកម្ពស់កម្លាំងមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ។

ជាការឆ្លេីយតប​ លោកប្រធានគណៈកម្មាធិការអនុសាខា​ ​ បានមានប្រសាសន៍សូមថ្លែងអំណរព្រះគុណ​​ចំពោះព្រះចៅអធិការវត្តទាំងបី ព្រមទាំងបានសន្យានឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះឱ្យចំគោលដៅជួយឱ្យដល់ដៃជនរងគ្រោះគ្រប់ប្រភេទ ឱ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម ។

ទេយ្យទានដែលអនុសាខាបានទទួលពីវត្តទាំង៣ សរុប រួមមាន៖
១. អង្ករ១.២០០គីឡូក្រាម
២. មី៨១កេសតូច
៣. ទឹកក្រូច២៧កេស
៤. ទឹកសុទ្ធ២៧កេស
៥. ទឹកត្រី ឬទឹកស៊ីអ៉ីវ៩៥យួរ
៦. ទឹកដោះគោ៣៩០កំប៉ុង
៧. ត្រីខ៥៨៨កំប៉ុង
៨. ស្ករស៤២០កញ្ចប់
៩. តែ៤៥០កញ្ចប់
១០. ថវិកាចំនួន៦លានរៀល ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1304 នាក់
ម្សិលមិញ :
1699 នាក់
សប្តាហ៍នេះ :
14722 នាក់
សរុប :
5384593 នាក់

ឯកឧត្តមសន្តិបណ្ឌិត សុខ ផល បានអញ្ចើញជាអធិបតីភាព ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការអគារសាលប្រជុំ គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាឃុំឈើទាល ស្រុកបាណន់

ឯកឧត្តមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាណន់ បានអញ្ចើញជាអធិបតីភាព ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការអគារសាលប្រជុំ គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាឃុំឈើទាល ស្រុកបាណន់

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំបញ្ជាកងកម្លាំងដោយផ្ទាល់ ចុះអន្តរាគមន៍បន្ទាន់ ដើម្បីពន្លត់អគ្គីភ័យ ឆាប់ឆេះផ្ទះប្រជាពលរដ្ឋ ចំនួន២ខ្នង ក្នុងស្រុកកំពង់សៀម

លោកជំទាវ ម៉ែន នារីសោភ័គ ​បានអញ្ចើញចូលរួមពិធីថ្វាយកម្រងផ្កា​ និងគោរពព្រះវិញ្ញាណក្ខន្ធ គម្រប់ខួប​ ១២ឆ្នាំ នៃការ​យាងសោយព្រះទិវង្គត របស់​ព្រះបរមរតនកោដ្ឋ​ នៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹង កិច្ចការពារសន្តិសុខ សុវត្ថិភាព ខណៈព្រឹត្តិការណ៍ ប្រណាំងទូក នៅថ្ងៃទី១៧ ខែតុលានេះ មាន៥៩ទូក ចូលរួមប្រកួតដណ្តើមជ័យលាភី

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង​ ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំក្រុមការងារសមាគម និងសិល្បករ សិល្បការនី អញ្ចើញចូលគោរព​ព្រះវិញ្ញាណ​ក្ខន្ធខួបគម្រប់ ១២ឆ្នាំ ព្រះបរមរតនកោដ្ឋ​

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃថ្ងៃបង្កើតកងពលតូចលេខ៧០ នៅទីបញ្ជាការកងពលតូចលេខ៧០

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី បានអញ្ជើញចូលរួមក្នុងពិធី អបអរសាទរខួបអនុស្សាវរីយ៍៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ចើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្ត គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅខេត្តបាត់ដំបង

លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាខណ្ឌ៧មករា​ បានអញ្ជើញទទួលទេយ្យទានសប្បុរសធម៌ ពីវត្តចំនួន៣ ក្នុងខណ្ឌ៧មករា​

ឯកឧត្តម រដ្នមន្ត្រី ហេង សួរ បានដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កា ខួបគម្រប់ ១២ឆ្នាំ នៃការយាង សោយព្រះទិវង្គត របស់ ព្រះបរមរតនកោដ្ឋ

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ចើញចូលរួមពិធី អបអរសាទរខួប២០ឆ្នាំ នៃការចូលជាសមាជិក អង្គការពាណិជ្ជកម្មពិភពលោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានអញ្ជើញចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កា ក្នុងទិវាប្រារព្ធ ព្រះរាជពិធីគោរព ព្រះវិញ្ញាណក្ខន្ធ ខួបគម្រប់ ១២ឆ្នាំ នៃការយាងសោយ ព្រះទិវង្គតរបស់ ព្រះបរមរតនកោដ្ឋ

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ គណៈកម្មការ និងអនុគណៈកម្មការ រៀបចំពិធីសំណេះសំណាល និងបំពាក់កន្សែងយុវជន កាកបាទក្រហមកម្ពុជា

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច សម្តែងការគួរសម និងពិភាក្សាការងារ របស់ក្រុមហ៊ុន Evergreen Shipping Services (Cambodia) Co., LTD មកកាន់ កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ

ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានអញ្ចើញទទួល ជួបជាមួយប្រតិភូ សមាគមយុវជន អាស៊ីអាគ្នេយ៍កម្ពុជា​ (SSEAYP) នៅសាលារាជធានីភ្នំពេញ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យ វឌ្ឍនភាពការងារ ការរៀបចំកម្លាំង ចូលរួមអបអរសាទរ ខួបលើកទី២០ នៃការឡើងគ្រង ព្រះបរមរាជសម្បត្តិ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួប ២០ឆ្នាំ នៃកម្ពុជា ចូលជាសមាជិក អង្គការពាណិជ្ជកម្មពិភពលោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម KIM Jin-pyo បានអញ្ជើញជាអធិបតីក្នុងពិធី បើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ និងបណ្តុះបណ្តាល មុនចុះកម្មសិក្សាដល់និស្សិត នៃវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរខួប ២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិក អង្គការពាណិជ្ជកម្មពិភពលោក