អគ្គមេបញ្ជាការ អនុញ្ញាតឱ្យអនុព័ន្ធយោធាបារាំងប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសមជម្រាបលា និងបង្ហាញមុខ (ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោកវរនាវីឯក ហ្វេដេរិក ដូម៉ាស់ អនុព័ន្ធយោធាបារាំងចប់អាណត្តិ និងលោកស្រី វរនាវីទោ ប្រេង អាន អនុព័ន្ធយោធាបារាំងតែងតាំងថ្មី មាននិវេសនដ្ឋាននៅទីក្រុងហាណូយ ជួបសម្តែងការគួរសមជម្រាបលា និងបង្ហាញមុខ នៅអគ្គបញ្ជាការដ្ឋាន។ក្នុងជំនួបនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ជូនពីសភាពការណ៍មួយចំនួននៅកម្ពុជា ជាពិសេស សុខសន្តិភាពពេញលេញដែលកម្ពុជាមានក្នុងរយៈពេល ២៦ឆ្នាំ ព្រមទាំងជោគជ័យនៃប្រតិការណ៍ធំៗដែលសម្រេចបាន រួមមាន: ការគ្រប់គ្រងបជំងឺកូវីដ-១៩ ការធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០.៤១ ការប្រកួតកីឡាស៊ីហ្គេម ប៉ារ៉ាហ្គេម ការបោះឆ្នោតជាតិ និងការរៀបចំរាជរដ្ឋាភិបាលអាណត្តិថ្មី។ឯកឧត្តម បានរំឭកពីចំណងមិត្តភាព កម្ពុជា-បារាំង ដែលមានរយៈពេលជាយូរលង់ និងមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា និងបានថ្លែងអំណរគុណប្រទេសបារាំងដែលជាស្ថាបនិក និងជាសហប្រធាននៃសន្និសីទទីក្រុងប៉ារីសស្តីពីកម្ពុជា នៅឆ្នាំ១៩៩១ ដែលនាំឲ្យកម្ពុជាមានសន្តិភាព និងការអភិវឌ្ឍដល់សព្វថ្ងៃ។ឯកឧត្តមអគ្គមេបញ្ជាការ បញ្ជាក់ថា មិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជានិងបារាំង បានបង្ហាញកាន់តែច្បាស់តាមរយៈនៃព្រះរាជដំណើរពេញទស្សនកិច្ចរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាដំណើរបំពេញទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាទៅកាន់ប្រទេសបារាំងកន្លងមកនេះ។អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កន្លងមកប្រទេសបារាំងធ្លាប់បានជួយដល់កម្ពុជាលើច្រើនវិស័យ មានដូចជា៖ វិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម វិស័យអប់រំ វិស័យសុខាភិបាល ថាមពល ទឹកស្អាត និងការអភិរក្សបេតិកភណ្ឌជាតិ។ដោយឡែកលើវិស័យយោធា បារាំងបានជួយឧបត្ថម្ភសម្ភារៈ ក៏ដូចជាការជួយបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ ក្នុងនោះមាន: វគ្គការពារជាតិ វគ្គបញ្ជាការសេនាធិការ កងរាជអាវុធហត្ថ វិស្វកម្ម ជាពិសេសការបណ្ដុះបណ្ដាលកងកម្លាំងថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ឯកឧត្តម បានអរគុណដល់នាវាចំបាំងប្រទេសបារាំង ដែលបានចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុក្នុងឆ្នាំ២០២៣ និងដាក់ក្តីសង្ឃឹមថា ទៅថ្ងៃខាងមុខកងទ័ពប្រទេសទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អថែមទៀត ទាំងការបណ្ដុះបណ្ដាលធនធានមនុស្ស ការផ្លាស់ប្ដូរទស្សនកិច្ចគ្រប់កម្រិត ការផ្លាស់ប្ដូរព័ត៌មានចារកម្ម និងការបង្ក្រាបបទឧក្រិដ្ឋកម្មផ្សេងៗ។ជាកិច្ចឆ្លើយតប លោកវរនាវីឯក ហ្វេដេរិក ដូម៉ាស់ បានបញ្ជាក់ថា ក្នុងរយៈពេល៣ឆ្នាំ ដែលលោកបានបំពេញការងារជាអនុព័ន្ធយោធាបារាំងប្រចាំកម្ពុជា រូបលោកមានការចាប់អារម្មណ៍អំពីសារៈសំខាន់របស់កងយោធពលខេមរភូមិន្ទ នៅក្នុងការចូលរួមជាកម្លាំងថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។លោកវីរនាវីឯក បានបានកោតសរសើរឯកឧត្តមអគ្គមេបញ្ជាការ ដែលបានរៀបចំឲ្យមានដំណើរទស្សនកិច្ចសម្រាប់អនុព័ន្ធយោធាទាំងអស់ប្រចាំនៅកម្ពុជា ទៅកាន់តំបន់មួយចំនួននៅក្នុងប្រទេសកម្ពុជា ធ្វើឲ្យបណ្តាអនុព័ន្ធទាំងនោះបានមើលឃើញពីសកម្មភាព និងយល់ច្បាស់ពីតួនាទីរបស់កងយោធពលខេមរភូមិន្ទ។ សម្រាប់កិច្ចសហប្រតិបត្តិការនៅពេលខាងមុខ លោកវរៈនាវីឯក ហ្វេដេរិក ដូម៉ាស់ បានសន្យាថានឹងខិតខំក្នុងកិច្ចសហការបើកវគ្គបំប៉ន និងវគ្គបណ្ដុះបណ្ដាលផ្សេងៗផ្នែកជំនាញដោះមីន ព្រមទាំងសិក្សារកដំណោះស្រាយរាល់សំណូមពររបស់កម្ពុជា ក្នុងនោះនឹងខិតខំឲ្យមានការផ្លាស់ប្ដូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកងទ័ពប្រទេសទាំងពីរផងដែរ៕
ចំនួនអ្នកទស្សនា
ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកជំទាវ អញ្ជើញចូលរួមសមាទានសីល និងរាប់បាត្រ វេរភត្តប្រគេនព្រះសង្ឃ វេនបិណ្ឌទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅវត្តឧណ្ណាលោម
ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការ ផ្ញើលិខិតរំលែកទុក្ខជូន លោកជំទាវ កាវ ស៊ីថា និងក្រុមគ្រួសារ ចំពោះមរណភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងលោកស្រី បានអញ្ជើញចូលរួមពិធីបង្សុកូល ឧទ្ទិសកុសលជូនឌួងវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង នៅស្រុកកំពង់សៀម
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ អញ្ជើញចូលរួមពិធីបង្សុកូល ឧទ្ទិសកុសលជូនឌួងវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង
លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ព្រមទាំងសហការី បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៦ និងនាំយកនូវទេយ្យទាន ប្រគេនព្រះសង្ឃចំនួន៤វត្ត ស្ថិតនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង
ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកជំទាវ សូ ភត្ត្រា អញ្ជើញចូលរួមសមាទានសីល ស្តាប់ព្រះបរិត្ត និងព្រះធម៌ទេសនា វេនបិណ្ឌ៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅវត្តឧណ្ណាលោម
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងលោកជំទាវ រួមជាមួយក្រុមគ្រួសារ ញាតិមិត្តជិតឆ្ងាយ អតីតលោកគ្រូអ្នកគ្រូមិត្តរួមជំនាន់សាលាបាក់ទូក និងមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៦ នៅវត្តទួលក្រសាំង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពការងារ នៃការថែរក្សាសន្តិសុខ ក្នុងខេត្តព្រះសីហនុ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ អញ្ជើញចូលរួមកម្មវិធីកាន់បិណ្ឌវេនទី៦ និងនាំយកនូវទេយ្យទាន ព្រមទាំងបច្ច័យប្រគេនព្រះសង្ឃ វត្តឱង្ការ និងវត្តទាន់អរ ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល
លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ចើញចូលរួមពិធីបុណ្យកាន់បិណ្ឌថ្ងៃទី៦ នៅវត្តព្នៅកើត វត្តរវៀងកើត និងវត្តផ្ដៅជុំ ស្ថិតក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា អញ្ជើញដឹកនាំមន្រ្តីរាជការ ចូលរួមពិធីបុណ្យកាន់បិណ្ឌថ្ងៃទី៦ វត្តសុទស្សនារាមជ្រោយថ្ម និងវត្តជោតនារាមបឹងកុក ក្រុងកំពង់ចាម
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
ឯកឧត្តម វ៉ី សំណាង និងលោកជំទាវ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៦ នៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង នៅវត្តបទុមវតីរាជវរារាម ក្នុងខណ្ឌដូនពេញ
លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ អញ្ជើញចូលរួមកិច្ចប្រជុំ Bilateral Meeting (ទ្វេភាគី) រវាងគណៈប្រតិភូកម្ពុជា និងក្រុមការងារ INTERPOL. ដើម្បីបង្ការ ទប់ស្កាត់ការជួញដូរខុសច្បាប់ នូវសារធាតុវិទ្យុសកម្ម និងនុយក្លេអ៊ែ
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និសីទជាតិលើកទី៧ ស្តីពីបរិវត្តកម្មវិស័យអប់រំ ក្រោមប្រធានបទ ចក្ខុវិស័យអប់រំ៖ មើលទៅអនាគតរួមគ្នា
ឯកឧត្តម លូ គីមឈន់ អញ្ចើញបន្តជួបសំណេះសំណាល សាកសួរសុខទុក្ខ មេបញ្ជាការ មេបញ្ជាការរង នាយ នាយរង និងពលទាហាន តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ និងនាយនាវី នាយនាវីរង ពលនាវិក មូលដ្ឋានសមុទ្រ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
ឯកឧត្តម លូ គីមឈន់ បានដឹកនាំប្រតិភូកំពង់ផែស្វយ័តក្រុងព្រះសីហនុ អញ្ចើញជួបសំណេះសំណាល សាកសួរសុខទុក្ខ នាយនាវី នាយនាវីរង និងពលនាវី បញ្ជាការរដ្ឋានការពារកោះឆ្នេរ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ
ឯកឧត្តម លូ គីមឈន់ អញ្ចើញជួបសំណេះសំណាល សាកសួរសុខទុក្ខ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន បញ្ជាការដ្ឋានយោធភូមិភាគទី៣ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ
ឯកឧត្តម អ៊ុន ចាន់ដា អញ្ចើញប្រារព្វពិធីបុណ្យកាន់បិណ្ឌវេនទី៥ នៅវត្តហាន់ជ័យ និងវត្តសន្ធររង្សី ដើម្បីឧទ្ទិសកុសល ជូនដួងវិញ្ញាណក្ខន្ធ ដល់បុពការីជន ជាពិសេស វិរៈកងទ័ព ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារ បូរណភាពទឹកដីកម្ពុជា
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តបទុមវតី ផ្តួចផ្តើមដោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងលោកជំទាវ