សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមបុណ្យសព លោកអនុសេនីយ៍ឯក ញឹក ប៊ុនសោន ដែលបានពលីក្នុងបុព្វហេតុការពារជាតិ ទឹកដី ក្នុងការប្រយុទ្ធតស៊ូជាមួយកងទ័ពថៃ ស្ថិតនៅក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង==================សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង និងប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យសពលោកអនុសេនីយ៍ឯក ញឹក ប៊ុនសោន និងសំណេះសំណាលសួរសុខទុក្ខជាមួយក្រុមគ្រួសារសព ដែលរៀបចំឡើងនៅវត្តពោធិ៍ញ្ញាណ ហៅវត្តតាប៉ោ ស្ថិតក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នាព្រឹកថ្ងៃចន្ទ ៩រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។គួរំលឹកផងដែរថា លោកអនុសេនីយ៍ឯក ញឹក ប៊ុនសោន ជាយោធា បម្រើការងារនៅកងពលតូចអន្តរាគមន៍លេខ ៨ ប្រចាំការនៅ សមរភូមិជួរមុខតំបន់ភ្នំទ្រព្យ បានពលីក្នុងសមរភូមិ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ពីការឈ្លានពាន របស់កងទ័ពថៃ ។មរណភាពរបស់ លោកអនុសេនីយ៍ឯក ញឹក ប៊ុនសោន គឺជាការបាត់បង់នូវឧត្តមស្វាមី ឪពុក ដែលប្រកប ដោយព្រហ្មវិហារធម៌។ មិនត្រឹមតែប៉ុណ្ណោះ លោកឧត្តមសេនីយ៍ឯក បានចូលរួមប្រយុទ្ធយ៉ាងអង់អាចក្លាហាន និងស្វិតស្វាញប្រឆាំងជាមួយទ័ពឈ្លានពានថៃ បានបង្ហាញគំរូវីរភាពរបស់វីរៈយុទ្ធជន ដែលបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លានេះ។នៅក្នុងពិធីនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បាននាំយកបច្ច័យចូលបុណ្យចំនួន ១២លាន៤០ម៉ឺរៀល និង ៨០០$ និងមានការអមដំណើរដោយរដ្ឋបាលខេត្តស្វាយរៀងថវិកា ៥លានរៀល ដឹកនាំដោយឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង រួមជាមួយនឹងថវិការបស់សមាគមឧកញ៉ា ចំនួន ១ម៉ឺនដុល្លារ ដែលដឹកនាំដោយអ្នកឧកញ៉ា អ៊ាន អេឡែន និងរួមដំណើរដោយ អ្នកឧកញ៉ា ឡាវ កាំង អ្នកឧកញ៉ា យី រដ្ឋា អ្នកឧកញ៉ា លី ប៉ោយូ សរុបប្ច័យបុណ្យចំនួន ១៧.៤០០.០០០រៀល និង ១០.៨០០$។នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានចូលរួមរំលែកទុក្ខជាមួយ លោកស្រី លោក ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួង ដល់តេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់ លោកអនុសេនីយ៍ឯក ញឹក ប៊ុនសោន បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
ចំនួនអ្នកទស្សនា
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ដឹកនាំគណប្រតិភូ អញ្ចើញសួរសុខទុក្ខ និងនាំយកអំណោយសម្ភារៈ ថវិកាប្រគល់ជូននាយទាហាន ពលទាហាន នៃកងពលតូចថ្មើរជើងលេខ៣១ នៅខេត្តកំពត
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី៩ លើកទី៥ នៅសាលប្រជុំកំពង់ផែស្វយ័តក្រុងព្រះសីហនុ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់ក្រុមគ្រួសារកងទ័ពជួរមុខ ចំនួន ៥២គ្រួសារ នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
ពិធីសំណេះសំណាលសួរសុខទុក្ខ និងត្រួតពិនិត្យសកម្មភាពការងារ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ចើញដឹកនាំគណ:ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះបរមរាជវាំង
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមបុណ្យសព លោកអនុសេនីយ៍ឯក ញឹក ប៊ុនសោន ដែលបានពលី ក្នុងបុព្វហេតុការពារជាតិ ទឹកដី ក្នុងការប្រយុទ្ធតស៊ូជាមួយកងទ័ពថៃ ស្ថិតនៅក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង
ឯកឧត្តមបណ្ឌិត សួស គង់ សមាជិកគណកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកភ្នំស្រួច អញ្ចើញចូលរួមជាគណ:អធិបតី ក្នុងកិច្ចប្រជុំស្ដីពីការ ពង្រឹងរចនាសម្ព័ន្ធ និងតួនាទី ភារកិច្ច របស់ក្រុមចលនាស្ត្រី ដល់សមាជិកគណបក្សគ្រប់ថ្នាក់ នៃស្រុកភ្នំស្រួច
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនជាតិ និងប្រជាពលរដ្ឋ នៅប្រាសាទសំបូរព្រៃគុក ស្ថិតក្នុងស្រុកប្រាសាទសំបូរ ខេត្ដកំពង់ធំ
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារអបអរសាទរ និងជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសទទួលបាននូវពានរង្វាន់ Smile Asia Philanthropic Visionary Award លើកទី២
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសចម្រើនជន្មាយុគម្រប់៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ អញ្ចើញចូលរួមជូនដំណើរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញបំពេញទស្សនកិច្ច ចូលរួមកម្មវិធីខួប អនុស្សាវរីយ៍លើកទី៨០ ថ្ងៃប្រពៃណីកងកម្លាំងនគរបាលប្រជាជនវៀតណាម
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈយុទ្ធមិត្ត បម្រើកងទ័ពឆ្នាំ១៩៧៨ អញ្ជើញដឹកនាំកិច្ចប្រជុំ វឌ្ឍនៈភាពការងារគណៈយុទ្ធមិត្ត និងមូលនិធិតេជោ១២៥ នៅវិមាន៧មករា
លោកឧត្តមសេនីយ៍ទោ សុក សំបូរ អញ្ចើញចូលរួមជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អញ្ចើញក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងត្រួតពិនិត្យសកម្មភាពការងារ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ចើញចុះសួរសុខទុក្ខ វីរកងទ័ព ដែលកំពុងសម្រាកព្យាបាល និងមានការថែទាំ យ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់ លោក គ្រូពេទ្យ អ្នកគ្រូពេទ្យ នៅមន្ទីរពេទ្យកាល់ម៉ែត
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ បង្រ្កាបបទល្មើសគ្រឿងញៀន ប្រចាំឆមាសទី១ និងផ្សព្វផ្សាយទិសដៅ ការងារឆមាសទី២ ឆ្នាំ២០២៥
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ គណៈកម្មការសម្របសម្រួលរួមលើកទី ៦ (the 6th JCC Meeting) នៃគម្រោងអភិវឌ្ឍន៍ សមត្ថភាពលើការងារគ្រប់គ្រង និងប្រតិបត្តិការចំណតផែកុងតឺន័រ នៅកំពង់ផែក្រុងព្រះសីហនុ (ដំណាក់កាលទី ៣)
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំគណៈកម្មការសុរិយោដីថ្នាក់ជាតិ នៅទីស្ដីការក្រសួង
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ បង្រ្កាបបទល្មើសគ្រឿងញៀន ប្រចាំឆមាសទី១ និងផ្សព្វផ្សាយទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥
ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារអបអរសាទរ និងជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសទទួលបាននូវពានរង្វាន់ Smile Asia Philanthropic Visionary Award លើកទី២
លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ចើញជួបសំណេះសំណាល និងប្រគល់ជូននូវសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ដល់កងពលធំអន្តរាគមន៍លេខ៣ ដែលកំពុងឈរជើងការពារព្រំដែន នៅសមរភូមិមុខទិសព្រះវិហារ