ពិធីសំណេះសំណាលសួរសុខទុក្ខ និងត្រួតពិនិត្យសកម្មភាពការងារ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ ដោយទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់ និងមានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានរៀបចំពិធីសំណេះសំណាល សាកសួរសុខទុក្ខ និងត្រួតពិនិត្យសកម្មភាពការងារ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរង នគរបាលជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ។ពិធីនេះ មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍-វរសេនីយ៍ ប្រតិភូអមដំណើរ លោក លោកស្រី ស្នងការរង លោកអនុប្រធានផែន លោកនាយការិយាល័យ លោកអធិការនគរបាលក្រុង-ស្រុក និងកងកម្លាំងអនុសេនាតូច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ។ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ក៏បានឡើងអានរបាយការណ៍ស្វាគមន៍ចំពោះវត្តមានដ៏កក់ក្តៅរបស់ ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ និងប្រតិភូអមដំណើរ ហើយក៏បានរាយការណ៍អំពីការអនុវត្តសកម្មភាពការងារយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុតកន្លងមកនេះ ស្របតាមបទដ្ឋានគតិយុត្ត, បទបញ្ជា, ផែនការសកម្មភាពរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងសេចក្តីសម្រេច សេចក្តីណែនាំផ្សេងៗ របស់ រាជរដ្ឋាភិបាល, ក្រសួងមហាផ្ទៃ, អគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយធានាបាននូវ សន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយ៉ាងល្អប្រសើរ ទាំងវិធានការគ្រប់គ្រងបទល្មើសព្រហ្មទណ្ឌ, គ្រឿងញៀន ក៏ដូចជាគ្រោះថ្នាក់ចរាចរណ៍ ពិសេសការផ្ដល់សេវាសាធារណៈ និងសេវាសំណូមពរជូនប្រជាពលរដ្ឋ បានទាន់ពេលវេលា ព្រមទាំងវិធានការផ្សព្វផ្សាយ គោលនយោបាយ ភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាព បានយ៉ាងផុលផុស។ ជាមួយគ្នានេះ ក៏បានឲ្យយកចិត្តទុកដាក់លើអនុសសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ពាក់ព័ន្ធពលករចំណាកស្រុក និងជនភៀសសឹក ដែលបាននឹងវិលត្រលប់មកលំនៅដ្ឋានវិញ ដោយបានចុះសាកសួរសុខទុក្ខ និងបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ទៅឧបត្ថម្ភដល់មូលដ្ឋានផ្ទាល់ ហើយបានរៀបចំកម្លាំងថ្នាក់មូលដ្ឋាន ការពារ រក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ជូនបងប្អូន និងជួយសម្រួល ឯកសារមួយចំនួនដល់ពួកគាត់ ដែលជាតម្រូវការចាំបាច់ ក្នុងការចូលមប្រើការងារនៅតាមក្រុមហ៊ុន ឬរោងចក្រ សហគ្រាសនានា នៅទូទាំងប្រទេសកម្ពុជា ។បន្ទាប់មក ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ ក៏បានផ្ដល់នូវអនុសាសន៍ជាច្រើន ដើម្បីបន្ដនិរន្តរភាពការងារឱ្យកាន់តែខ្លាំងក្លាថែមមួយកម្រិតទៀត និងបាននាំយកប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុកដល់គ្រប់កងកម្លាំង ព្រមទាំងឧបត្ថម្ភនូវថវិកាដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចំនួន ២០លានរៀល ។ ក្នុងនោះ ឯកឧត្តម អគ្គស្នងការរង ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនដល់គ្រួសារ យោធិនពលីក្នុងសមរភូមិមុខចំនួន២នាក់ ក្នុងម្នាក់ៗ ថវិកា ចំនួន២លានរៀន និងគ្រួសារយោធិនពលី នៃវីរព្រំដែន ១នាក់ ចំនួន ១លានរៀល ផងដែរ ៕
ចំនួនអ្នកទស្សនា
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ដឹកនាំគណប្រតិភូ អញ្ចើញសួរសុខទុក្ខ និងនាំយកអំណោយសម្ភារៈ ថវិកាប្រគល់ជូននាយទាហាន ពលទាហាន នៃកងពលតូចថ្មើរជើងលេខ៣១ នៅខេត្តកំពត
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី៩ លើកទី៥ នៅសាលប្រជុំកំពង់ផែស្វយ័តក្រុងព្រះសីហនុ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ចើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់ក្រុមគ្រួសារកងទ័ពជួរមុខ ចំនួន ៥២គ្រួសារ នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
ពិធីសំណេះសំណាលសួរសុខទុក្ខ និងត្រួតពិនិត្យសកម្មភាពការងារ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ចើញដឹកនាំគណ:ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះបរមរាជវាំង
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមបុណ្យសព លោកអនុសេនីយ៍ឯក ញឹក ប៊ុនសោន ដែលបានពលី ក្នុងបុព្វហេតុការពារជាតិ ទឹកដី ក្នុងការប្រយុទ្ធតស៊ូជាមួយកងទ័ពថៃ ស្ថិតនៅក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង
ឯកឧត្តមបណ្ឌិត សួស គង់ សមាជិកគណកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកភ្នំស្រួច អញ្ចើញចូលរួមជាគណ:អធិបតី ក្នុងកិច្ចប្រជុំស្ដីពីការ ពង្រឹងរចនាសម្ព័ន្ធ និងតួនាទី ភារកិច្ច របស់ក្រុមចលនាស្ត្រី ដល់សមាជិកគណបក្សគ្រប់ថ្នាក់ នៃស្រុកភ្នំស្រួច
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនជាតិ និងប្រជាពលរដ្ឋ នៅប្រាសាទសំបូរព្រៃគុក ស្ថិតក្នុងស្រុកប្រាសាទសំបូរ ខេត្ដកំពង់ធំ
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារអបអរសាទរ និងជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសទទួលបាននូវពានរង្វាន់ Smile Asia Philanthropic Visionary Award លើកទី២
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសចម្រើនជន្មាយុគម្រប់៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ អញ្ចើញចូលរួមជូនដំណើរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញបំពេញទស្សនកិច្ច ចូលរួមកម្មវិធីខួប អនុស្សាវរីយ៍លើកទី៨០ ថ្ងៃប្រពៃណីកងកម្លាំងនគរបាលប្រជាជនវៀតណាម
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈយុទ្ធមិត្ត បម្រើកងទ័ពឆ្នាំ១៩៧៨ អញ្ជើញដឹកនាំកិច្ចប្រជុំ វឌ្ឍនៈភាពការងារគណៈយុទ្ធមិត្ត និងមូលនិធិតេជោ១២៥ នៅវិមាន៧មករា
លោកឧត្តមសេនីយ៍ទោ សុក សំបូរ អញ្ចើញចូលរួមជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អញ្ចើញក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងត្រួតពិនិត្យសកម្មភាពការងារ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង
ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ចើញចុះសួរសុខទុក្ខ វីរកងទ័ព ដែលកំពុងសម្រាកព្យាបាល និងមានការថែទាំ យ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់ លោក គ្រូពេទ្យ អ្នកគ្រូពេទ្យ នៅមន្ទីរពេទ្យកាល់ម៉ែត
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ បង្រ្កាបបទល្មើសគ្រឿងញៀន ប្រចាំឆមាសទី១ និងផ្សព្វផ្សាយទិសដៅ ការងារឆមាសទី២ ឆ្នាំ២០២៥
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ គណៈកម្មការសម្របសម្រួលរួមលើកទី ៦ (the 6th JCC Meeting) នៃគម្រោងអភិវឌ្ឍន៍ សមត្ថភាពលើការងារគ្រប់គ្រង និងប្រតិបត្តិការចំណតផែកុងតឺន័រ នៅកំពង់ផែក្រុងព្រះសីហនុ (ដំណាក់កាលទី ៣)
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំគណៈកម្មការសុរិយោដីថ្នាក់ជាតិ នៅទីស្ដីការក្រសួង
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ បង្រ្កាបបទល្មើសគ្រឿងញៀន ប្រចាំឆមាសទី១ និងផ្សព្វផ្សាយទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥
ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារអបអរសាទរ និងជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសទទួលបាននូវពានរង្វាន់ Smile Asia Philanthropic Visionary Award លើកទី២
លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ អញ្ចើញជួបសំណេះសំណាល និងប្រគល់ជូននូវសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ដល់កងពលធំអន្តរាគមន៍លេខ៣ ដែលកំពុងឈរជើងការពារព្រំដែន នៅសមរភូមិមុខទិសព្រះវិហារ