លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង អញ្ចើញចុះសួរសុខទុក្ខ និងប្រគល់អំណោយមូលនិធិទ្រទ្រង់ជនភៀសសឹក ជូនដល់គ្រួសារកងទ័ព និងជនភៀសសឹក នៅជំរំសុវត្ថិភាពសៀមរាប៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ជំនួសមុខឱ្យអ្នកឧកញ៉ា គិត ម៉េង បានអញ្ចើញចុះសួរសុខទុក្ខដល់គ្រួសារវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក ព្រមទាំងបាននាំយកនូវសម្លៀកបំពាក់ សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ រួមជាមួយនឹងថវិកាមួយចំនួនជូនដល់គ្រួសារវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក នៅទីតាំងវត្តជ្រោយនាងងួន ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប ។ ក្នុងឱកាសនោះ លោក ហ៊ន់ ឫទ្ធិ អភិបាលនៃគណៈអភិបាលស្រុកស្រីស្នំ បានស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ និងសមាជិកប្រតិភូទាំងអស់ ដែលបាននាំយកអំណោយមកចែកជូនគ្រួសារជនភៀសសឹក ដោយសារសង្គ្រាមឈ្លានពានរបស់សៀម កំពុងស្នាក់នៅក្នុងស្រុកស្រីស្នំនាពេលនេះ ។ លោកបន្តថា គិតត្រឹមថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ ជនភៀសសឹកបានបន្តស្នាក់នៅទីតាំងជំរំសុវត្ថិភាពមានចំនួន ៧៣៣ គ្រួសារ។ក្នុងឱកាសនោះ លោកជំទាវអ្នកឧញ៉ា ម៉ៅ ចំណាន គិតម៉េង បានមានប្រសាសន៍ថា « ក្នុងរយៈពេលជិត១ខែមកនេះ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបសុទ្ធតែទទួលរងការឈឺចាប់។ ពួកយើងដឹងយ៉ាងច្បាស់ថា បងប្អូនដែលនៅទីនេះ តាមបណ្តោយព្រំដែន ទាំងកងទ័ព និងប្រជាជនសុទ្ធតែជាអ្នកប្រឈមដោយផ្ទាល់ និងរងទុក្ខលំបាកគ្រប់បែបយ៉ាង។ ប៉ុន្តែពួកយើងដែលឈរនៅជួរក្រោយវិញ ក៏រស់នៅមិនសុខ ដេកមិនលក់ បក់ក៏មិនល្ហើយដូចគ្នា ពួកយើងតែងតាមដានការវិវត្តសភាពការណ៍គ្រប់វិនាទី ហើយក៏មានភាពឈឺចាប់ដូចគ្នា ។ ពួកយើងជាកងកម្លាំងជួរក្រោយបានព្យាយាមធ្វើសកម្មភាពគ្រប់រូបភាពដើម្បីបំផុសចលនាស្នេហាជាតិ សាមគ្គីភាពជាតិ រួមគ្នាជាធ្លុងមួយ រួមគ្នាបញ្ចេញសំឡេងនៅលើឆាកអន្តរជាតិ និងការកៀរគរមូលនិធិជួយកងទ័ព និងជនភៀសសឹកជាដើម » ។លោកជំទាវអ្នកឧញ៉ាបន្តថា ក្រុមការងារនៃមូលនិធិ ទ្រទ្រង់ជន ភៀសសឹក ដែលបង្កើតឡើងដោយអ្នកឧកញ៉ា គិត ម៉េង និងរូបនាងខ្ញុំផ្ទាល់ បានធ្វើដំណើរមកដល់ទីនេះ មិនមែនគ្រាន់តែមកដើម្បីយកអំណោយ ឬមកសួរសុខទុក្ខប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលធំបំផុត គឺការនាំមកនូវតម្លៃនៃការគោរពស្រឡាញ់ ការយល់ចិត្ត និងក្តីសង្ឃឹមមកជូនពុកម៉ែបងប្អូនក្នុងនាមជាកូនចៅមហាបុព្វបុរសខ្មែរ មានឈាម ជ័រជាជាតិខ្មែរដ៏អស្ចារ្យ ។ លោកជំទាវអ្នកឧកញ៉ា បានបន្ថែមថា ការគេចភៀសខ្លួនដោយគ្មានការព្រៀងទុក ការរត់ភៀសខ្លួនដើម្បីឱ្យរួចជីវិតមួយគ្រាៗរបស់បងប្អូនទាំងអស់ ពួកយើងពិតជាដឹងយ៉ាងច្បាស់ថា អារម្មណ៍ឯកាក្នុងចិត្ត, អារម្មណ៍ថាគ្មាននរណាចងចាំ គាំទ្រឬជួយឧបត្ថម្ភ អាចនឹងកើតមាននៅក្នុងអំឡុងពេលភ្លាមៗនោះ ។ ប៉ុន្តែសូមពុកម៉ែបងប្អូនចងចាំថា ពុកម៉ែបងប្អូនមិនឯកាឡើយ។ ពោលគឺនៅខាងក្រោយអ្នកទាំងអស់គ្នា មានថ្នាក់ដឹកនាំដ៏អស្ចារ្យ និងជនរួមជាតិកម្ពុជា១៧លាននាក់ចាំជួយ និងយកចិត្តទុក្ខដាក់គ្រប់ៗគ្នា ហើយសូម្បីតែអន្តរជាតិ និងប្រទេសមហាអំណាចនានាក្នុងពិភពលោកក៏កំពុងឈរកៀកស្មាជាមួយនឹងប្រទេសកម្ពុជា និងប្រជាជនដ៏ស្លូតត្រង់របស់យើងផងដែរ។សូមបញ្ជាក់ថា ក្រៅពីជួបសំណេះសំណាលសួរសុខទុក្ខ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានប្រគល់ជូនអំណោយពីមូលនិធិទ្រង់ទ្រង់ជនភៀសសឹក មួយគ្រួសារទទួលបានអង្ក១០គីឡូមួយបាវ ទឹកសុទ្ធមួយកេស មីមួយកេស សម្លៀកបំពាក់មួយថង់ សាច់ក្រកកន្លះគីឡូក្រាម ទឹកស៊ីអ៊ីវ១ដប ទឹកត្រី១ដប ប្រេងឆា១ដប ត្រីងៀតប្រៃ កន្លះគីឡូ សាប៊ូដុសខ្លួន ឬកក់សក់១ដប ។ក្រៅពីនោះលោកជំទាវអ្នកឧកញ៉ាក៏បានឧបត្ថម្ភនូវថវិកាផ្ទាល់ខ្លួនចំនួន៥លានរៀល ដល់គណៈគ្រប់គ្រង សម្រប សម្រួលការងារក្នុងជំរំជនភៀសសឹក និង២លានរៀលប្រគេនជូនព្រះចៅអធិការវត្តជ្រោយនាងងួន ប្រើប្រាស់តាមតម្រូវការ ផងដែរ៕
ចំនួនអ្នកទស្សនា
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិករដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលស្វាយរៀង អញ្ជើញចូលរួមបន្តសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅវិមានរដ្នសភា
ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ អញ្ចើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំ ស្តីពីការរៀបចំវិធានការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥ ធ្វើយ៉ាងណាឱ្យការប្រឡង ប្រព្រឹត្តទៅដោយរលូន
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងាររាជរដ្នាភិបាលចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ភោធដាក់អោយប្រើប្រាស់ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលកុំព្យូទ័រ ដោយឥតបង់ថ្លៃ នៅឃុំតាគ្រាម ស្រុកបាណន់
ពលរដ្ឋភៀសសឹក និងពលករ ៦៣២គ្រួសារ នៅស្រុកស្ទឹងត្រង់ និងស្រុកចំការលើ ទទួលបានអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៥ និងចែកអំណោយ ជូនប្រជាពលរដ្ឋចំនួន ៥០០គ្រួសារ នៅខេត្តស្វាយរៀង
ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តស្តាប់តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការរក្សាភាពចាស់ទុំ និងអត់ធ្មត់ខ្ពស់ ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ចើញចុះពិនិត្យការរស់នៅ និងជីវភាពអតីតយុទ្ធជន នៅភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ប្រធានអនុគណៈកម្មការកណ្តាល អញ្ចើញចូលរួមក្នុងកិច្ចប្រជុំណែនាំដល់អនុគណៈកម្មការ និងក្រុមការងាររៀបចំការរឡង ដើម្បីជ្រើសរើស បេក្ខជនឱ្យចូលបម្រើការងារ នៅក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៥
លោក ប៊ិន ឡាដា ប្រធានគណ:កម្មាធិការគណបក្សស្រុកស្រីសន្ធរ បានអញ្ចើញជាអធិបតីដឹកនាំកិច្ចប្រជុំ បូកសរុបការងារគណបក្សប្រចាំខែសីហា និងទិសដៅភារកិច្ចខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំគណបក្សស្រុកស្រីសន្ធរ
ឯកឧត្ដម ឆាយ វណ្ណា ឯកឧត្ដម លី សារី ឯកឧត្ដម ស្លេះ ពុនយ៉ាមុីន លោកជំទាវ ម៉ាណ ណាវី និងឯកឧត្តម សាន់ ឡាទីន អញ្ជើញចូលរួមពិធីទទួលទានតែសាមគ្គី Hight Tea នៅស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា
លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំទួលសំបួរ និងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ អញ្ចើញដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល សាកសួរសុខទុក្ខក្រុមគ្រួសារកងទ័ពនៅសមរភូមិមុខ និងជាសមាជិកគណបក្សប្រជាជនកម្ពុជា នៅក្នុងឃុំអារក្សត្នោត
ពិធីប្រកាសបំពេញបន្ថែម អនុប្រធានគណបក្សប្រជាជនកម្ពុជា ស្រុកជើងព្រៃ ក្រោមអធិបតីឯកឧត្តម ស្រី សុភ័ក្ដ្រ អនុប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម
លោកជំទាវ ឃួន ឃុនឌី និងលោកជំទាវ ម៉ាណ ណាវី អញ្ជើញជួបសំណេះសំណាល និងនាំយកចង្ក្រានសន្សំសំចៃថាមពល និងសារុង ចែកជូនប្រជាពលរដ្ឋ នៅក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង អញ្ចើញដឹកនាំសិល្បករ និងថ្នាក់ដឹកនាំក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ជួបសួរសុខទុក្ខវីរកងទ័ព កំពុងព្យាបាលរបួស ពីសង្គ្រាមឈ្លានពានរបស់សៀម នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង អញ្ចើញបន្តដឹកនាំសិល្បករ និងថ្នាក់ដឹកនាំក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ជួបសួរសុខទុក្ខវីរកងទ័ព កំពុងព្យាបាលរបួស នៅមន្ទីរយោធភូមិភាគទី៤
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង អញ្ចើញចុះសួរសុខទុក្ខ និងប្រគល់អំណោយមូលនិធិទ្រទ្រង់ជនភៀសសឹក ជូនដល់គ្រួសារកងទ័ព និងជនភៀសសឹក នៅស្រុកស្រីស្នំ ខេត្តសៀមរាប
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា អញ្ចើញចុះហត្ថលេខា លើសេចក្តីប្រកាស កិច្ចសហប្រតិបត្តិរួម ជាមួយប្រធានសភាពាណិជ្ជកម្មចិនម៉ាឡេស៊ី ដើម្បីបង្កើតក្របខណ្ឌផ្លូវការ នៃសភាពាណិជ្ជកម្មទាំងពីរ ក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគ រវាងកម្ពុជានិងម៉ាឡេស៊ី
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានជម្រាបជូនគណៈប្រតិភូ សភាពាណិជ្ជកម្មចិនម៉ាឡេស៊ី អំពីកំណើនសេដ្ឋកិច្ចកម្ពុជា និងគោលដៅកម្ពុជា ក្នុងការសម្រេចនូវទស្សនវិស័យ ក្លាយជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងពិធី បញ្ចុះបឋមសិលាសាងសង់ផ្ទះ ជូនអតីតយុទ្ធជន ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង