ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៥ និងចែកអំណោយ ជូនប្រជាពលរដ្ឋចំនួន ៥០០គ្រួសារ នៅខេត្តស្វាយរៀង
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៥ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥០០គ្រួសារ នៅខេត្តស្វាយរៀង
============
នៅព្រឹកថ្ងៃអាទិត្យ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានដឹកនាំក្រុមការងារ អញ្ជើញនាំយកនូវទេយ្យវត្ថុរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនដល់វត្តចំនួន៥ និងចែកអំណោយ ព្រមទាំងរៀបអាហារសាមគ្គីជូនបងប្អូនប្រជាពលរដ្ឋចំនួន៥០០គ្រួសារ ដែលពីធីនេះប្រារព្ធឡើងនៅវត្តអង្គថ្នា ភូមិគោតែក ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
ឯកឧត្តម និងលោកជំទាវបានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់។
ក្នុងឱកាសនោះផងដែរ លោកជំទាវក៏បានចែកនូវកាតាបដែលមាននូវសម្ភារៈសិក្សាជាច្រើនមុខដល់សិស្សានុសិស្សចំនួន៥១០នាក់ និងផ្តល់ថវិកាជូនលោកយាយ លោកតាចាស់ជរាមួយចំនួនទៀតផងដែរ។
ទេយ្យវត្ថុសម្រាប់១វត្តទទួលបាន
១-អង្ករ១តោន
២-ត្រីខ២កេះ
៣-មីជាតិ៣០កេសតូច
៤-ត្រីងៀត១០គីឡូក្រាម
៥-សាច់ក្រក១០គីឡូក្រាម
៦-សាច់ផាត់១០គីឡូក្រាម
៧-ទឹកដោះគោខាប់២កេស
៨-កាហ្វេ៥កញ្ចប់ធំ
៩-តែ២គីឡូក្រាម
១០-ស្ករស១បេ
១១-អំបិល១បេ
១២-ទឹកត្រី៥យួរ
១៣-ទឹកស៊ីអ៊ីវ៥យួរ
១៤-ទឹកម្ទេស៥យួរ
១៥-ទឹកសៀង៥យួរ
១៦-ទៀនព្រះវស្សា២គូរ
១៧-សាប៊ូដុំ១០០ដុំតូច
១៨-ច្រាស និងថ្នាំដុសធ្មេញ១០០ឈុត
១៩-ប្រេងកូឡា១០០ដប
២០-ប្រេងខ្យល់១០០ដប
២១-ថ្នាំពេទ្យ២០ប្រអប់
២២-ស្លាដក់៣២
២៣-សាប៊ូម្ស៉ៅ១០កញ្ចប់
២៤-ថវិកា២លានរៀល
កញ្ចប់សម្ភារសម្រាប់បងប្អូនប្រជាពលរដ្ឋ១គ្រួសារទទួលបាន
១-អង្ករ២៥គីឡូ
២-ទឹកស៊ីអ៊ីវ១យួរ
៣-ម៉ុង១
៤-ភួយ១
៥-ទឹកដោះគោខាប់២កំប៉ុង
៦-ត្រីខ១យួរ
៧-អង្រឹង១
៨-អាវភ្លៀង១
៩-កន្សែងធំ១
១០-កន្ទេល១
១១-សាប៊ូម្ស៉ៅ១កញ្ចប់
និងថង់អំណោយសម្ដេចតេជោរួមមាន៖
ថ្នាំដុសធ្មេញ១ទីប, ច្រាសដុសធ្មេញ១ ,សាប៊ូ១ដុំ, ប្រេងកូឡា១ដបតូច, ប្រេងខ្យល់១ដបតូច, ថ្នាំពេទ្យ១ប្រអប់, ក្រមា១, សារុង១,ធូបមួស១ប្រអប់, និងពិល១ និងថវិកា៤០០០០រៀល៕